រម៉កអេតចាយ បុកម៉ូតូឪពុកក្មេកមេធាវី ទារសំណង១០០ដុល្លា
ហេតុការណ៍ចេះតែកើតមានប្លែកៗ រីឯការយោគយល់រវាងខ្មែរគ្នាឯង ក៏កាន់តែធ្វើឲ្យរញ្ជួយចិត្តណាស់ដែរ។ ករណីនេះ បានបង្ហាញនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីព្រឹកព្រហាមម៉ោង៤ និង៤៥នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤នេះ នៅលើបណ្តោយផ្លូវមន្នីរ៉េត នៅខាងលិចស្តុបផ្សារដើមគ។ គ្រោះថ្នាក់រវាងម៉ូតូ និងម៉ូតូ បង្កឡើងដោយម៉ូតូដឹករម៉កអេតចាយមួយគ្រឿង មិនមានផ្លាកលេខ បុកជាមួយម៉ូតូ ធុនសង់ពាក់ផ្លាកលេខ 1O-8414 ភ្នំពេញ ដែលបើកបរក្នុងទិសដៅបញ្ច្រសគ្នា។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម្ចាស់រម៉កអេតចាយ បើកម៉ូតូយ៉ាងលឿនក្នុងទិសដៅបញ្ច្រាស់ពីគេ ចំណែកឯម៉ូតូជនរងគ្រោះ បើកពីកើតទៅលិច ដោយបុរសម្នាក់ ដែលគេស្គាល់ថា ជាឪពុកក្មេកមេធាវី។ មកដល់ចំណុចគ្រោះថ្នាក់ខាងលើ [...]