All Articles of MONOROOM.info

ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ នឹង​ត្រូវ​ដក​ហូត​ពី​តំណែង?

ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ នឹង​ត្រូវ​ដក​ហូត​ពី​តំណែង?

បើទោះជា មិនទាន់មានការចេញលិខិត ដោះដូរតំណែងច្បាស់លាស់ក៍ដោយ ក៍ព័ត៌មានក្នុងស្រុកមួយចំនួន បានអះអាងយ៉ាងច្បាស់ថា លោក អាំង មាលតី នឹងត្រូវដកចេញពីតំណែង ប្រធានសាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យទៅនៅក្រសួងយុត្តិធម៌ និងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ របស់ឧត្តមក្រុមប្រឹក្សា​នៃអង្គ​ចៅក្រម។ រីឯលោក តាំង ស៊ុនឡាយ ប្រធានស្តីទី នឹងត្រូវឡើងមកកាន់តំណែង ជាប្រធាន​សាលាដំបូង​ជំនួស​លោក អាំង មាលតី វិញ។

ព័ត៌មាននៃការដោះដូរតំណែងនេះ ត្រូវបានផ្សាយចេញ បន្ទាប់ពីលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងស្នើរ​ដល់ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ឲ្យធ្វើសវនកម្មអធិការកិច្ចជាបន្ទាន់ ក្នុងសំណុំរឿងឃាតកម្មដ៏កក្រើក ទៅ​លើលោកឧកញ៉ា អ៊ឹង ម៉េងជឺ និងករណីដោះលែងឪពុកម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ ដែលជា​ជន​សង្ស័យធំបំផុត ក្នុងសំនុំរឿងឃាតកម្មនេះ។ នេះបើតាមសម្តីរបស់លោកនាយករដ្ឋមន្ត្រី ដែលបានថ្លែង​នៅ​ក្នុង​ពិធីចែកសញ្ញាប័ត្រ [...]

ហ៊ុន សែន ឆេះ​ដុំ​ដាក់​សាលា​ដំបូង រឿង​ដោះ​លែង​ឪពុក​ម្តាយ ថោង សារ៉ាត់

ហ៊ុន សែន ឆេះ​ដុំ​ដាក់​សាលា​ដំបូង រឿង​ដោះ​លែង​ឪពុក​ម្តាយ ថោង សារ៉ាត់

រដ្ឋាភិបាលបានកំពុងដុតដៃដុតជើង ស្វែងរកឃាតករសម្លាប់លោក អ៊ឹង ម៉េងជឺ ដោយសម្រេចចាប់បាន នូវ​ជន​ល្មើសមួយសំបុក តែបែរជាត្រូវបានតុលាការសាលាដំបូង ហ៊ានធ្វើការដោះលែង។ នេះជាការថ្លែងទូលទុក្ខ​របស់​នាយក​រដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅក្នុងកម្មវិធី ចែកសញ្ញាបត្រ និស្សិតសាកលវិទ្យាល័យ​ធនធាន​មនុស្ស នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥។

ក្នុងការបង្ហាញជំហរ ថាលោកនឹងមិនជ្រៀតជ្រែក ឬគៀបសង្កត់ដល់ប្រព័ន្ធតុលាការនោះ លោកបានចាត់ទុក​ការដោះលែង ឪពុមម្តាយលោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំនេះ ថាជារឿងខុស ទៅនឹងនីតិវិធីច្បាប់ទៅ​ទៀត។ លោកនាយករដ្ឋមន្រ្តីបាន អះអាងតាមពាក្យលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញថា លោកមិនបានដឹងនូវហេតុផលណាមួយនោះទេ ព្រោះជាការសម្រេចដោះលែងដោយតុលាការ ខណៈ​សមត្ថកិច្ច​បានបញ្ជូនទៅតុលាការ នូវជនជាប់ចោទទាំងនេះ ជាមួយនឹងភស្តុតាងយ៉ាងរឹងមាំ។

លោកនាយករដ្ឋមន្រ្តីរូបនេះ [...]

គ.ជ.ប ទទួល​ស្គាល់ ដាង ចំរើន ជា​តំណាង​រាស្រ្ត​មណ្ឌល​កំពត ជំនួស វ៉ាន សំអឿន

គ.ជ.ប ទទួល​ស្គាល់ ដាង ចំរើន ជា​តំណាង​រាស្រ្ត​មណ្ឌល​កំពត ជំនួស វ៉ាន សំអឿន

តាមលិខិតផ្លូវការដែលចុះហហត្ថលេខាដោយលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប ក្នុងព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០១៥ ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទើបទទួលបាននេះ បានសរសេរថា គ.ជ.ប ទទួលស្គាល់លោក លោក ដាង ចំរើន កើតថ្ងៃទី២ ខែមករា ឆ្នាំ១៩៧៥ ត្រូវបានជាប់ជាតំណាងរាស្រ្តមណ្ឌលកំពត។

លោក អេង ឆៃអៀង អគ្គលេខាធិការគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន កាល​ពី​ថ្ងៃទី១៦ ខែកុម្ភៈបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានជ្រើសរើសលោក ដាង ចំរើន បេក្ខភាពឈរជា​តំណាងរាស្រ្តលេខបួន មណ្ឌលកំពត ជំនួសលោក វ៉ាន សំអឿន ដែលបានលាលែងចេញពីសមាជិក​រដ្ឋសភា។ លោកក៏បានបង្ហាញផងដែរថា ការលាលែងចេញពីតំណាងរាស្រ្តរបស់លោក វ៉ាន សំអឿន នេះ មិន​ត្រូវ​បានខាងគណបក្សដឹងជាមុនឡើយ។

លោក ឆៃអៀង បានបន្តទៀតថា សម្រាប់គណបក្សដែលមាននិន្នាការប្រជាធិបតេយ្យសេរី មិនមានការហាម​ឃាត់ សិទ្ធិសេរីភាពនៃអ្នកនយោបាយណាម្នាក់ របស់គណបក្សខ្លួននោះឡើយ។ [...]

ស្រវឹង​បើក​បុក​ម៉ូតូ​ក្មេង រួច​សម្លុត​មិន​ឲ្យ​ជន​រង​គ្រោះ​ទារ​សំណង

ស្រវឹង​បើក​បុក​ម៉ូតូ​ក្មេង រួច​សម្លុត​មិន​ឲ្យ​ជន​រង​គ្រោះ​ទារ​សំណង

ករណីគ្រោះថ្នាក់ចេរាចរណ៍មួយ បានកើតឡើងនៅលើផ្លូវមុន្នីរ៉េត ខាងលិចស្ពានស្ទឹងមានជ័យ ទល់មុខក្លោងទ្វារសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជាធានីភ្នំពេញ កាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥។ ហេតុការណ៍នេះ បង្ករឡើងដោយ ម៉ូតូកង់បីមួយគ្រឿង ដែលបើកបរបញ្ច្រាស់ ហើយបុកជាមួយម៉ូតូក្មេងប្រុស ម្នាក់ដែលជិះគ្នាបីនាក់ ក្នុងទិសដៅបញ្ច្រាស់គ្នា។

សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូកង់បី ពាក់ស្លាកលេខភ្នំពេញ 1AT04-01 មួយគ្រឿង បើកបរបញ្ច្រាស់ ពីលិចទៅកើត បម្រុងនឹងឆ្លងផ្លូវ ស្រាប់តែមិនបានប្រុងប្រយ័ត្ន ក៏បានបុកជាមួយម៉ូតូមួយគ្រឿង ដែលបើកបរក្នុងទិសដៅស្រប ពីកើតទៅលិច។ ការប៉ះពារគ្នានេះ បានបណ្ដាលឲ្យជនរងគ្រោះ ជាម្ចាស់ម៉ូតូវ័យក្មេង រងរបួសស្រាលនៅត្រង់ជើង និងម៉ូតូខូតខាតផ្នែកខាងមុខ ឯជនបង្ករមានរបួសស្រាល នៅត្រង់ដៃ។ សាក្សីបានបន្តទៀតថា ភ្លាមៗនោះ ជនបង្ករបានប្រើសម្តីធ្ងន់ៗ [...]

អាឡិច ជន​បរទេស​ទី​១ ដែល​កម្ពុជា​ឲ្យ​ទៅ​សុំ​ទិដ្ឋាការ​ពី​ក្រៅ​ប្រទេស​មក​វិញ

អាឡិច ជន​បរទេស​ទី​១ ដែល​កម្ពុជា​ឲ្យ​ទៅ​សុំ​ទិដ្ឋាការ​ពី​ក្រៅ​ប្រទេស​មក​វិញ

មួយថ្ងៃបន្ទាប់ពីមានការស្នើសុំរបស់លោក សម រង្ស៊ី ប្រធាន​ក្រុមសម្លេងភាគតិច ក្នុងរដ្ឋសភា និងជាប្រធាន​គណបក្ស​​ប្រឆាំង ដែល​បានសរសេរលិខិត ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យបន្ត​ទិដ្ឋាការ​ជូន​លោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ប្រធាន​ចលនា​មាតា​ធម្មជាតិ ជា​ជនជាតិ​អេស្ប៉ាញ ដើម្បី​មាន​សិទ្ធិ​ស្នាក់នៅ​ប្រទេស​កម្ពុជា​បន្ត​ទៀតនោះ នៅថ្ងៃទី១៧ ខែកុម្ភៈនេះ ក្រសួង​មហាផ្ទៃតាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានបដិសេធការស្នើសុំនោះ។ តែក្រសួងមហាផ្ទៃ បានផ្លាស់ប្ដូរ​ជំហរ​បន្តិច ដោយតម្រូវឲ្យលោក អេឡិចហ្សង់ដ្រូ ទៅសុំទិដ្ឋការចូលកម្ពុជា ពីស្ថានទូតកម្ពុជានៅក្រៅប្រទេសមកវិញ ដែលជាករណីដំបូងមួយ សម្រាប់ជនបរទេសរាប់សិបម៉ឺននាក់ ក្នុងប្រទេសកម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងប្រកាសពីការផ្លាស់ប្ដូរជំហរនោះ នៅ​ថ្ងៃ​ទី ១៧ កុម្ភៈ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...