បច្ចេកទេសទំនើប ដើម្បីធ្វើឲ្យកូនខ្ចីរបស់ខ្លួន គេងលក់ស្កប់?
តើវាជាគំនិតមួយ ដើម្បីផ្ដល់ទៅឲ្យ ឪពុកម្ដាយទាំងឡាយក្នុងលោក ក្នុងការធ្វើឲ្យ ទារកក្មេងខ្ចីរបស់ខ្លួន អាចគេងលង់លក់ យ៉ាងស្កប់ស្កល់ឬ? លោកអ្នកប្រហែលជា ធ្លាប់នឹកឃើញ តែគ្រាន់តែមិនទាន់ សាកល្បងប៉ុណ្ណោះ។ ប៉ុន្តែបុរសជាឪពុកម្នាក់នេះ បានធ្វើចេញជារូបរាងហើយ៖ នោះគឺល្បែងកំសាន្ដ ជារថយន្ដដឹកទំនិញ បញ្ជាពីចំងាយមួយ ដោយមានដឹកសណ្ដោងទារក ដាក់ពីក្រោយ។
បើមើលឲ្យជិតមែនទែនទៅ វីដេអូនេះ ដូចជាមិនចង់បង្ហាញថា ឪពុកមានបំណងឲ្យកូនគេងលក់ ជាមួយនឹងរថយន្ដបញ្ជាពីចំងាយទេ។ ផ្ទុយទៅវិញ វាមានលក្ខណៈ ដូចជាឪពុកចង់សប្បាយ ជាមួយនឹងការបង្កើតថ្មីរបស់ខ្លួនច្រើនជាង ហើយយកទារក មកដាក់សណ្ដោងពីក្រោយ ព្រោះតែខ្លួនស្រឡាញ់កូននេះប៉ុណ្ណោះ។
នេះអាចនិយាយបានថា នៅពេលម្ដាយមិននៅ ឪពុកអផ្សុកណាស់ មិនដឹងមានអ្វីលេង ឲ្យមានន័យ និងសប្បាយ ជាមួយទារកដ៏តូចរបស់ខ្លួននោះទេ។ អញ្ចឹង បង្កើតរឿងដើម្បីធ្វើឲ្យខ្លួន បានសប្បាយ... ហើយរង់ចាំមើល ថាតើអង្កាលទៅ [...]