ក្រសួងព័ត៌មាន រើសបុគ្គលិក៧១នាក់ ទូទាំងប្រទេស
ក្រសួងព័ត៌មានកម្ពុជា បានចេញសេចក្តីប្រកាសនេះ ជាសារធារណៈ ដល់គ្រប់ សិស្សនិស្សិត អ្នកធ្វើការនានា ដែលមានបំណង ចង់ផ្លាស់ប្តូរការងារ ហើយមានចំណាប់អារម្មណ៍ អាចសុំពាក្យបំពេញបាន នៅទីតាំងក្រសួងព័ត៌មានផ្ទាល់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នេះតទៅ និងផុតកំណត់ទទួលពាក្យ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខ។ អ្នកដែលបានដាក់ពាក្យទាំងអស់ ត្រូវបានលិខិតនេះ បញ្ជាក់ថា នឹងត្រូវធ្វើការប្រលង តាមមុខជំនាញ ដែលខ្លួនបានដាក់។
ការជ្រើសរើស មានត្រឹមតែ៧១ នាក់ប៉ុណ្ណោះ តែអ្វីដែលគួរឲ្យ ចាប់អារម្មណ៍ជាងនេះ ទៅទៀតនោះគឺ បេក្ខជនដែលបានដាក់ពាក្យ ចំពោះនារី ត្រូវបានលើកទឹកចិត្ត ដោយផ្តល់អាទិភាព ពី២០% ទៅ៥០% សម្រាប់អ្នកប្រឡង គ្រប់កម្រិតទាំងអស់។ កម្រិតនោះរួមនមាន៖ ឧត្តមសិក្សារ អ្នកដាក់ពាកក្យ ត្រូវភ្ជាប់ជាមួយសញ្ញាប័ត្រ កម្រិតឧត្តមសិក្សា, មធ្យមសិក្សា អ្នកដាក់ពាក្យ ត្រូវតែនៅរៀន តាមបណ្តាមហាវិទ្យាល័យ [...]