All Articles of MONOROOM.info

អេង រិទ្ធី ជា​តួ​សម្ដែង​«នយោបាយ» ឲ្យ​អ្នក​និពន្ធ​«អាយ៉ង»?

អេង រិទ្ធី ជា​តួ​សម្ដែង​«នយោបាយ» ឲ្យ​អ្នក​និពន្ធ​«អាយ៉ង»?

បើគេចាំមិនភ្លេចទេ អតីតតារាសម្ដែង អេង រិទ្ធី ដែលបានក្លាយជាពិធីករ នៅទូរទស្សន៍បាយ័ន្ត បាន​ថ្លែង​អះអាង​នៅក្នុងវីដេអូមួយ កាលពីអំឡុងចុងឆ្នាំ២០១៣ ថានៅស្រុកខ្មែរ គ្មានយួនម្នាក់ឡើយ។ វីដេអូនោះ ដែល​ត្រូវ​បានជនអនាមិកម្នាក់យកមកបង្ហោះ នៅក្នុងបណ្ដាញសង្គម បានទទួលនូវការចែករំលែក​យ៉ាង​សន្ធឹក​សន្ធាប់ ជាមួយនឹងការវាយប្រហារត្រឡប់ទៅលោក អេង រិទ្ធី វិញ​យ៉ាងចាស់ដៃ ពីសំណាក់មនុស្សជាច្រើន ជា​ពិសេស​​ទស្សនិកជន ​របស់​​តារា​សម្ដែង​នេះ​ផ្ទាល់​តែម្ដង។

ប្រតិកម្មពីបណ្ដាប្រិយមិត្ត បានផ្ទុះឡើងជាថ្មីទៀត នៅក្រោយពេលធ្វើសន្និសីទការសែត កាលពីដើមខែធ្នូ ឆ្នាំ​២០១៤ ពីសំណាក់ឪពុកម្ដាយរបស់លោកឧកញ៉ា ថោង សារ៉ាត់ ទាក់ទងនឹងឧក្រិដ្ឋកម្មដ៏សាហាវមួយ នៅ​កណ្ដាល​រាជធានីភ្នំពេញ ដែលនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ អ្នកទាំងពីរ​និយាយ​ភាសា​ខ្មែរ​មិន​ច្បាស់ និង​នៅ​មាន​សាច់សារលោហិត ឬខ្សែបណ្ដាញជាច្រើន នៅក្នុងប្រទេសវៀតណាមនោះទៀត។

[...]
កងទ័ព​នៃ​ប្រទេស​ស៊ីរី បាន​វាយ​លុក​ចូល​ដល់​ខេត្ត​សម្បុក ISIS

កងទ័ព​នៃ​ប្រទេស​ស៊ីរី បាន​វាយ​លុក​ចូល​ដល់​ខេត្ត​សម្បុក ISIS

អង្គការក្រៅរដ្ឋាភិបាលមួយ ជំនាញខាងការឃ្លាំមើលសិទ្ធិមនុស្ស បានថ្លែងកាលពីថ្ងៃសៅរ៍នេះ ឲ្យដឹង​ពី​ការ​វាយ​លុក របស់កងទ័ពនៃប្រទេសស៊ីរី ថាបានចូលដល់ខេត្ត «Raqqa» ដែលជាខេត្តបន្ទាយដ៏រឹងមាំ នៃក្រុម​រដ្ឋ​អ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) ស្ថិតនៅភាគ​ខាង​ជើង​នៃប្រទេសនោះហើយ។

ការវាយលុកនេះ មានការជួយគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ប្រទេសរ៉ូស្ស៊ី។ យន្ដហោះទម្លាក់គ្រាប់បែក របស់​កងទ័ព​រ៉ូស្ស៊ី បានដឹកនាំយុទ្ធនាការទម្លាក់គ្រាប់បែក សឹងរកដកដង្ហើមមិនបាន កាលពីថ្ងៃសុក្រ នៅផ្នែក​ខាង​កើត​នៃខេត្ត «Hama» ដែលនៅជាប់នឹងព្រំខេត្ត «Raqqa»។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (OSDH) បានអះអាងទៀតថា កងទ័ពនៃប្រទេសស៊ីរី នឹងអាច​ដណ្ដើម​យក​មកកាន់កាប់វិញ នូវតំបន់ដែលស្ថិតនៅជុំវិញខេត្ត «Raqqa» បន្ទាប់ពីពួកខ្លួន ត្រូវបានកងយុទ្ធជនស្ម័គ្រ​ប្រយុទ្ធ ដើម្បីព្រះអាឡាហ៍ [...]

ចូស្សេ ម៉ូរ៉េញ៉ូ នឹង​ក្លាយជា... សម្ដេច​សង្ឃ​កាតូលីក ហ្វ្រង់ស៊័រ!

ចូស្សេ ម៉ូរ៉េញ៉ូ នឹង​ក្លាយជា... សម្ដេច​សង្ឃ​កាតូលីក ហ្វ្រង់ស៊័រ!

ផលិតកម្ម «Imaginew» ជំនាញខាងភាពយន្ដគំនូរជីវចល បានប្រកាសឲ្យដឹងថា លោក ចូស្សេ ម៉ូរ៉េញ៉ូ (José Mourinho) រហស្សនាម «Special One» នឹងបញ្ចូលសម្លេងរបស់លោក ទៅក្នុងតួអង្គនៃសម្ដេច​សង្ឃ​កាតូលីក ហ្វ្រង់ស៊័រ (François) សម្រាប់ភាពយន្ដមួយ ដែលផលិតឡើង ដើម្បីចូលរួមក្នុងពិធីបុណ្យ​ រំលឹក​ដល់​ការ​បង្ហាញ​ខ្លួន នៃ​ព្រះសាវ័ក «Vierge Marie (ក្នុងសាសនាគ្រឹស្ទ៍ ជាម្ដាយព្រះយ៉េស៊ូ)»។ ពិធីបុណ្យនេះ នឹង​ប្រព្រឹត្តិ​ទៅ នៅក្នុងក្រុង «Fatima» ស្ថិតនៅភាគកណ្ដាល​នៃប្រទេសព័រទុយហ្គាល។

លោក ម៉ូរ៉េញ៉ូ នឹងបញ្ចូលសម្លេងរបស់លោក ជាភាសាចំនួនបួន៖ ព័រទុយហ្គាល់ អង់គ្លេស អេស្ប៉ាញ៉ុល និង​អ៊ីតាលី ដែលសុទ្ធសឹងជាភាសា នៃប្រទេសដែលលោកធ្លាប់ចូលទៅធ្វើជាគ្រូបង្វឹក ឲ្យក្រុមបាល់ទាត់​ដ៏ល្បីៗ។

ការយកលោក ម៉ូរ៉េញ៉ូ មកបញ្ចូលសម្លេងនេះ មិនមែនចេះតែរើស ឲ្យតែបាន ឬដោយសារតែលោក​មាន​ឈ្មោះ​បោះ​សម្លេង នៅក្នុងពិភពបាល់ទាត់ប៉ុណ្ណោះទេ។ [...]

កូនស្រី កឹម សុខា៖ ១០ឆ្នាំ​កន្លង​ទៅ​ហើយ តែ​មិន​ហត់​ទេ!

កូនស្រី កឹម សុខា៖ ១០ឆ្នាំ​កន្លង​ទៅ​ហើយ តែ​មិន​ហត់​ទេ!

រវាងឆ្នាំ២០១៦នេះ និង១០ឆ្នាំមុន តើមានអ្វីប្លែក? កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានឆ្លើយថា បញ្ហានៅតែដដែលទេ។

អ្នកនយោបាយវ័យ៣៤ឆ្នាំ ដែលជាកូនស្រីរបស់អនុប្រធានគណបក្សប្រឆាំង បានសរសេរដូច្នេះ អមទៅនឹង​រូប​ថត​មួយសន្លឹក ដែលបង្ហាញឲ្យឃើញ ពីរូបនាងនិងប្អូនស្រីរបស់នាង បានឈរធ្វើបាតុកម្ម នៅមុខសេតវិមាន (រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក) កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០០៦ ដើម្បីស្នើសុំឲ្យមានអន្តរាគមន៍ ដោះ​លែង​ឪពុករបស់នាង លោក កឹម សុខា ដែលនៅពេលនោះ ត្រូវបានអាជ្ញាធរខ្មែរ គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ចាប់ឃុំខ្លួននៅពន្ធនាគារព្រៃសរ ក្រោមបទ​បរិហារកេរ្ដិ៍ និង​ជេរប្រមាថ​ប្រមុខរដ្ឋាភិបាល​។

កញ្ញា កឹម មនោវិទ្យា បានសរសេរពន្យល់ ពីរូបថតនោះថា ជារូបថតនាង និងប្អូនស្រី នៅពេល​ដែល​គេ​ចាប់​ខ្លួន​ឪពុក នាឆ្នាំ២០០៥-២០០៦។ នាងបានបន្តថា៖ «កាលនោះ ខ្ញុំអាយុ២៤(ឆ្នាំ)។ (តែ)ពេលនេះអាយុ៣៤​(ឆ្នាំ) [...]

«នៅ​ទី​នោះ មាន​ស្ត្រី​ទើប​រៀបការ​ម្នាក់​ស្លាប់​តាំង​ពី​២៧ឆ្នាំ​មុន»

«នៅ​ទី​នោះ មាន​ស្ត្រី​ទើប​រៀបការ​ម្នាក់​ស្លាប់​តាំង​ពី​២៧ឆ្នាំ​មុន»

វាជាការជួបភ្ញៀវ​ម្នាក់ ដែលមិនធ្លាប់ស្គាល់ពីមុន និងមក​ដោយមិនបានអញ្ជើញ តែបានធ្វើឲ្យលោះ​ព្រលឹង។ នេះ​បើតាម​ការ​អះអាង របស់នាង ការីណា ឌមីទ្រីអេវ៉ា (Karina Dmitrieva) ពីហេតុការណ៍មិននឹក​ស្មាន​ដល់ នៅ​ពេល​នាង​​បាន​បើករថយន្ដរបស់នាង នៅលើដងផ្លូវមួយ រវាងក្រុង «Lyubertsy» និង​ក្រុង«Lytkarino» ស្ថិត​នៅ​ភាគ​ខាងកើត​នៃប្រទេសរ៉ូស្ស៊ី។

បន្ថែមពីការរៀបរាប់លើហេតុការណ៍ ដែលនាង ការីណា បានឃើញផ្ទាល់នោះ នៅមានរូបភាពវីដេអូ ​ដែលថត​ជាប់​​ដោយកាម៉េរ៉ា​នៅជាប់នឹងរថយន្ដទៀត ដែលបានបង្ហាញឲ្យឃើញថា រថយន្ដបានទៅឈប់ នៅទី​កន្លែង​​ដ៏​ស្ងាត់​មួយ មុននឹងជួបជាមួយស្រមោលស្ទុង ពណ៌ស ដែលមានរាងរៅ ដូចជាមនុស្សស្រី​ស្លៀក​សំពត់​រ៉ូប​។ (វីដេអូ​មាន​ដាក់ជូន នៅខាងក្រោមអត្ថបទ)

ឃើញរូបភាព... បះសក់!

រឿងរ៉ាវកាន់តែធ្វើឲ្យអ្នកផងលោះព្រលឹង​ជាមួយនាង ការីណា ដោយហេតុថា នៅត្រង់ចំណុចនោះ កាល​ពី​ឆ្នាំ​១៩៨៩ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...