All Articles of MONOROOM.info

សម រង្ស៊ី បង្ហោះ​សារ​ពី ចន ម៉ាកខេន ដែល​ប្រកាស​ឈប់​ព្យាបាល​ជំងឺ​មហារីក

សម រង្ស៊ី បង្ហោះ​សារ​ពី ចន ម៉ាកខេន ដែល​ប្រកាស​ឈប់​ព្យាបាល​ជំងឺ​មហារីក

កាលពីថ្ងៃសុក្រ​ម្សិលម៉ិញ ក្រុមគ្រួសារ​នៃលោក ចន ម៉ាកខេន (John McCain) សមាជិកព្រឹទ្ធសភាជើងចាស់អាមេរិក បានប្រកាសឲ្យដឹង ពីការសម្រេចរបស់អតីត​បេក្ខជន​ប្រធានាធិបតី​អាមេរិក​រូបនេះ ក្នុងការឈប់ព្យាបាល ជំងឺមហារីកខួរក្បាល ដ៏រ៉ាំរ៉ៃរបស់លោក ដែលបានកើតមាន តាំងពី១ឆ្នាំមកហើយ។ ការសម្រេចចិត្ត ដែលធ្វើឲ្យមានរំជួលចិត្ត សម្រាប់មជ្ឈដ្ឋានទូទៅ ទាំងនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។

សម្រាប់មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានសំដែងសមានចិត្តរបស់លោក នៅចំពោះដំណឹងនេះ ដោយបានហៅលោក ចន ម៉ាកខេន ថាជា«មិត្ត»ម្នាក់។ ប្រធានចលនាសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន នៅសហរដ្ឋអាមេរិក បានបង្ហោះសាររបស់លោក ដោយមានសេចក្ដីថា៖

«លោក ចន ម៉ាកខេន គឺជានិងនៅតែជា អ្នកការពារលទ្ធិប្រជាធិបតេយ្យ ដែលមិនចេះនឿយហត់មួយរូប សម្រាប់ប្រទេសកម្ពុជា ហើយលោកគឺជាមិត្តភ័ក្រដ៏ស្មោះស្ម័គ្របំផុត នៃសេរីភាព នៅគ្រប់ទិសទីទាំងអស់ [...]

សម រង្ស៊ី ស្នើ ហ៊ុន សែន កុំ​មាន​ចរិត​ដូច​«ក្មេង​ពាល»

សម រង្ស៊ី ស្នើ ហ៊ុន សែន កុំ​មាន​ចរិត​ដូច​«ក្មេង​ពាល»

កាលពីមុននេះបន្តិច លោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានស្នើសុំឲ្យប្រមុខ​ដឹកនាំកម្ពុជា លោក ហ៊ុន សែន ឲ្យប្រកាន់ចរិតចាស់ទុំ និងថ្លៃថ្នូរ ក្នុងន័យអ្វីមួយ ដែលមេដឹកនាំប្រឆាំង បានអះអាងថា កុំឲ្យលោក ហ៊ុន សែន មានចរិតដូចក្មេងពាល។

ការប្រើពាក្យខ្លាំងៗ របស់លោក សម រង្ស៊ី ទំនងជាចង់សំដៅ ទៅលើការប្រែប្រួលណាមួយ នៃជំហររបស់លោក ហ៊ុន សែន ដែលប្រកាសកាលពីម្សិលម៉ិញ ថាលោកអាចនឹងបន្ថែមលក្ខខណ្ឌ ទៅលើគម្រោងលើកលែងទោស ជាលក្ខណៈទ្រង់ទ្រាយធំ ឲ្យដល់ទណ្ឌិតនយោបាយ ដែលកំពុងជាប់ឃុំ​ក្នុងពន្ធនាគារ ប្រសិនជាមានការលើកឡើងថា លោកធ្វើនេះ ព្រោះរងសម្ពាធ​ពីអន្តរជាតិ។

ប្រធានចលនាសង្គ្រោះជាតិ បានថ្លែងឡើង នៅលើបណ្ដាញសង្គមថា៖ «ខ្ញុំស្នើឲ្យលោក ហ៊ុន សែន ប្រកាន់ចរិតចាស់ទុំ និងថ្លៃថ្នូរបន្តិចទៅ គឺស្នើកុំឲ្យគាត់ មានចរិតដូចក្មេងពាល»។

លោកបន្តថា៖ «បើអ្នកនយោបាយ ចាស់ទុំ និងថ្លៃថ្នូរ ណាម្នាក់ ត្រូវធ្វើ ឬ [...]

«អ្នក​អូស​ឆៃកែវ» គំនូរ​ត្លុក​ចៅ​ចេក - ២១ សីហា ២០១៩

«អ្នក​អូស​ឆៃកែវ» គំនូរ​ត្លុក​ចៅ​ចេក - ២១ សីហា ២០១៩

កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរ ជា​រូបថត វីដេអូ រូបគំនូរ អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់អ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមថតជារូបថត វីដេអូ ឬសរសេរ​អត្ថបទ - ឯកសារ (ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ "Khmer Unicode" ដាក់លើ Microsoft Word file) នូវស្នាដៃទាំងនោះ ផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និង​ធ្វើការ​​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ ជាពិសេស​ទស្សនាវដ្ដី [...]

សម រង្ស៊ី៖ «ការ​ដោះលែង​អ្នក​ទោស​នយោបាយ មិន​គ្រប់គ្រាន់​ទេ»

សម រង្ស៊ី៖ «ការ​ដោះលែង​អ្នក​ទោស​នយោបាយ មិន​គ្រប់គ្រាន់​ទេ»

បើលោក ហ៊ុន សែន ចង់បង្ហាញទៅសហគមន៍អន្តរជាតិ ថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អាចរស់ឡើងវិញបាននោះ លោកត្រូវបំពេញតាមលក្ខខណ្ឌទាំងអស់ ដូចខាងក្រោម។ នេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ កាលពីប៉ុន្មានម៉ោងមុន នៅលើបណ្ដាញសង្គម។

ទោះជានាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា បានព្រមានជាមុន ថាលោកនឹងបន្ថែមលក្ខខណ្ឌ សម្រាប់ការដោះលែងអ្នកទោសនយោបាយ ក្នុងពេលខាងមុខនេះ ប្រសិនជាមានការលើកឡើងថា ទង្វើរបស់លោក ព្រោះមានសម្ពាធពីអន្តរជាតិនោះក៏ដោយ តែសម្រាប់លោក សម រង្ស៊ី បានថ្លែងពេញៗមាត់ថា៖

«ដោយសារតែលោក ហ៊ុន សែន ទាល់ច្រក ក្រោយពីការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា កន្លងទៅនេះ ហើយដោយសារតែសម្ពាធ ពីសហគមន៍អន្តរជាតិ ដែលដកភាពស្របច្បាប់ ពីរដ្ឋាភិបាលរបស់គាត់ ហើយត្រៀមដាក់ទណ្ឌកម្ម កាន់តែខ្លាំងឡើងៗ មកលើរបបផ្តាច់ការរបស់គាត់ លោក ហ៊ុន សែន ត្រូវបង្ខំចិត្ត​ដោះលែង​អ្នកទោស​នយោបាយទាំងអស់ [...]

«បុរស​ប្រមូល​ទិញ​អេតចាយ»

«បុរស​ប្រមូល​ទិញ​អេតចាយ»

ខាងក្រោមនេះ ជាសាច់រឿងនិទានខ្លី របស់លោកបណ្ឌិត មាស នី ទាំងស្រុង ដែលលោកដាក់ចំណងជើងឲ្យថា «សេចក្តីប្រាថ្នា ដោយខ្វះការពិចារណា»៖

មានបុរសម្នាក់ បានសម្រេចចិត្ត រកសុីជាអ្នកប្រមូលទិញ របស់អេតចាយលក់ ដោយគាត់គិតថា មានតែរបរនេះទេ ដែលនឹងអាចជួយ លើកដំកើងមុខមាត់ និងជីវភាពគ្រួសារគាត់បាន។

នៅពេលចាប់ផ្តើម គាត់បានប្រកាស ឲ្យអ្នកស្រុកអ្នកភូមិ ប្រមូលយកវត្ថុនានា ដែលគេលែងប្រើការបាន យកមកលក់ឲ្យគាត់។ មិនបានប៉ុន្មានថ្ងៃក្រោយមក  របស់របរអេតចាយ រាប់សិបមុខ ទម្ងន់រាប់សិបតោន បានត្រូវទិញចូល មកដាក់ក្នុងផ្ទះ រហូតដល់ពេញណែនផ្ទះ រកតែកន្លែងដេកគ្មាន។

តែជាអកុសល ហេតុតែមិនបានពិចារណា និងពិនិត្យ ឲ្យបានដិតដល់ គាត់មិនត្រឹមតែ មិនបានខ្ពស់មុខមាត់ ដោយសាររបរនេះទេ ព្រោះមានរបស់មួយចំនួនធំ វាអត់ត្រូវនឹងទីផ្សារ ហើយមានវត្ថុខ្លះទៀត វាចាស់ពុកខ្លាំងពេក ប្រើការលែងកើត លក់មិនចេញ។

នៅទីចុងបំផុត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...