នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដែលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់។ តែបងប្អូនខ្មែរនៅ ស្រុកបារាំង ជាពិសេសនៅតំបន់ ជុំវិញទីក្រុងបារីសតែម្ដង បាននាំគ្នាជួបជុំគ្នានៅតាមវត្តទីអារាម តាំងពីថ្ងៃសៅរិ៍កន្លង មកនេះ ហើយប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន យ៉ាងអធិកអធម។

នៅបារាំង ទេវតាឆ្នាំថ្មីចុះមកមុនថ្ងៃ បុណ្យចូលឆ្នាំខ្មែរ
អានមើលទៅដូចជា ប្លែកភ្នែកបន្ដិច ដោយនៅចំងាយរាប់ម៉ឺនយោជ ពីមាតុប្រទេសរបស់ខ្លួន ខ្មែរនៅក្រៅ ស្រុកបានប្រារព្ធពិធីនេះ សំរាប់ឆ្នាំនេះតាំងពីថ្ងែសៅរិ៍ទី ០៧មេសា មកម្លេះ។ ហើយនោះមិនមែនជាការចៃដន្យ [...]