អ្នកជំងឺមានវ័យជរាម្នាក់ បានចួលទៅជួបគ្រូពេទ្យរបស់គាត់ ហើយត្អូញឡើងថា៖
- ខ្ញុំមានជំងឺផោមច្រើន សូមលោកគ្រូពេទ្យជួយព្យាបាល ឲ្យខ្ញុំផង។ ទោះជាវាមិនឲ្យក្លិន និងមិនឲ្យសំលេង ក៏ខ្ញុំនៅតែមានអារម្មណ៏ថា មិនសុខស្រួលដែរ។ និយាយឲ្យត្រង់ទៅ នៅពេលរង់ចាំជួបលោកគ្រូពេទ្យ ខ្ញុំបានធ្លាយវាចេញ ប្រហែលជា១០ដង រួចមកហើយ តែខ្ញុំប្រាកដក្នុងចិត្តថា លោកគ្រូពេទ្យ និងអ្នកឯទៀត មិនបានចាប់អារម្មណ៍ទេ។
- បាទៗ លោកយាយ ខ្ញុំដឹងថា វាមកពីអ្វីហើយ។ ឥឡូវ ខ្ញុំជូនថ្នាំនេះទៅលោកយាយ ដើម្បីយកទៅពិសារ។ ហើយលោកយាយ នឹងមកជួបខ្ញុំវិញ នៅថ្ងៃច័ន្ទក្រោយនេះទៀត។
ថ្ងៃចន្ទមកដល់ ដូនចាស់បានត្រឡប់ មកជួបគ្រូពេទ្យជាថ្មី តែលើកនេះ ដូនចាស់មិនសប្បាយចិត្តទេ។ គាត់និយាយទៅពេទ្យថា៖
- នែលោកគ្រូពេទ្យ ខ្ញុំមិនសប្បាយចិត្តទេ ព្រោះតាំងពីខ្ញុំលេបថ្នាំ ដែលលោកគ្រូពេទ្យឲ្យខ្ញុំនោះទៅ ផោមខ្ញុំប្រែក្លាយជាមានក្លិនស្អុយ [...]