សកម្មជនហ្វើមែន នៅអ៊ុយក្រែន៖ គេយករបស់របរខ្ញុំ ហើយចាប់ខ្ញុំបោះចូលឡាន
នៅមុនការប្រកួតបាលទាត់រវាង ក្រុមបាល់ទាត់ជំរើសជាតិ បារាំងនិងអ៊ុយក្រែន កាលពីថ្ងៃសុក្រទី១៥មិថុនាកន្លងទៅ ស្រ្តីបីនាក់ដែលសុទ្ធសឹងជា សកម្មជនរបស់ ក្រុមហ្វើមែន (Femen) ត្រូវបានគេចាប់ពង្រត់ខ្លួន។
សកម្មជនម្នាក់របស់ ហ្វើមែន បានដោះអាវ នៅនឹងមុខហ្វូងមនុស្សប្រុស ដើម្បីជាសញ្ញាប្រឆាំងនឹងអាជីវកម្មផ្លូវភេទ
នៅប្រទេសលោកខាងលិច ពួកស្រ្តីទាំងនេះត្រូវបានស្គាល់ថា ជាបាតុករដែលចូលចិត្តលែងដងខ្លួនទទេ ផ្នែកខាងលើ។ តែនៅប្រទេសអ៊ុយក្រែន សកម្មជនរបស់ក្រុមហ្វើមែន (Femen) ទាំងនេះ ត្រូវបានគេចាត់ទុកដូចក្រុមប្រឆាំងនយោបាយ មួយ ដែលតែងតែជំទាស់នឹងទេសចរណ៍ផ្លូវភេទ ការរកស៊ីតាមផ្លូវភេទ និងការនិយមផ្នែកភេទ [...]