All Articles of MONOROOM.info

សាលាក្ដីខ្មែរក្រហម៖ ខៀវ សំផន​ ចូល​សម្រាក​ពេទ្យ​ទៀត

សាលាក្ដីខ្មែរក្រហម៖ ខៀវ សំផន​ ចូល​សម្រាក​ពេទ្យ​ទៀត

អតីតប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ បានចូលទៅសម្រាកពេទ្យ កាលពីថ្ងៃពុធទី១៦មករាម្សិលម៉ិញ ខណៈលោក​កំពុងត្រូវបានតុលាការកូនកាត់មួយ ក្នុងទីក្រុងភ្នំពេញ កាត់ទោសលោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។


លោកខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសវនាកាត់ក្ដី។ រូបថត eccc.gov.kh។

លោក ឡាស អូលសេន (Lars Olsen) អ្នកនាំពាក្យសាលាក្ដី ដែលបង្កើតឡើងរវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាល​កម្ពុជា សម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហម  បានពន្យល់ថា បុរសអតីតមេដឹកនាំនៃរបបបីឆ្នាំ ប្រាំបីខែម្ភែថ្ងៃ អាយុ៨១ឆ្នាំ ឈ្មោះខៀវ សំផន មានអាការះអស់កម្លាំង និងពិបាកក្នុងការដកដង្ហើម។

មេដឹកនាំម្នាក់ទៀត ដែលជាអតីតបងធំទីពីរ លោកនួន ជា [...]

សង្គ្រាមនៅម៉ាលី បាន​«ប្ដូរ​រូបភាព»​នឹង​ការចាប់​ធ្វើ​ចំណាប់​ខ្មាំង នៅ​អាល់ហ្សេរី

សង្គ្រាមនៅម៉ាលី បាន​«ប្ដូរ​រូបភាព»​នឹង​ការចាប់​ធ្វើ​ចំណាប់​ខ្មាំង នៅ​អាល់ហ្សេរី

វិបត្តិនៅប្រទេសម៉ាលី បានឈានជើងចូល មកក្នុងដំណាក់កាលថ្មីមួយទៀត ខណៈមានការចាប់ជនស៊ីវិល ភាគច្រើន​ជាជនបរទេស ធ្វើជាចំណាប់ខ្មាំង នៅក្នុងប្រទេសអាលហ្សេរី ដែលនៅជាប់ព្រំប្រទល់មួយ។ អ្នកទទួលខុសត្រូវ ដែល​ជាក្រុមប្រដាប់អាវុធអ៊ីស្លាម​និយមនេះ មានគោលបំណង ចង់ប្រើប្រាស់ការធ្វើចំណាប់ខ្មាំង យ៉ាងសន្ធឹកសន្ធាប់នេះ ជា​ការផ្លាស់ប្ដូរនឹងប្រតិបត្តិការសឹក ក្នុងប្រទេសម៉ាលី ដែលដឹកនាំដោយ កងទ័ពបារាំង។


របងព្រំប្រទល់ដី នៃតំបន់ អ៊ីន អាមើណា របស់ប្រទេសអាល់ហ្សេរី។ រូបថត FranceTv info។

តាំងពីព្រលឹងស្រាងៗ ថ្ងៃពុធទី១៦មករា ពួកក្រុមប្រដាប់អាវុធ ដែលស្និតនឹងបណ្ដាញភេវរកម្ម អាល់កៃដា (Al-Qaïda) បានវាយលុករោងចក្រចម្រាញ់ឧស្ម័នហ្គាសមួយកន្លែង ស្ថិតនៅផ្នែកខាងកើត ប្រទេសអាល់ហ្សេរី ក្បែរព្រំប្រទល់ ជា​មួយប្រទេសលីប៊ី [...]

លោក ហ៊ុន សែន៖ ច្បាប់ស្តីពីក្រម​សីលធម៌ អ្នក​នយោបាយ

លោក ហ៊ុន សែន៖ ច្បាប់ស្តីពីក្រម​សីលធម៌ អ្នក​នយោបាយ

ភ្នំពេញ៖ លោក ហ៊ុន សែន បានប្រកាសគាំទ្រ ឲ្យមានច្បាប់ស្តីពី «ក្រមសីលធម៌សម្រាប់ អ្នកនយោបាយ» ដើម្បីជៀស​វាងការជេរប្រមាថគ្នា និងលើកកំពស់សេចក្ដី ថ្លៃថ្នូរក្នុងសង្គមខ្មែរ។ ឯសង្គមស៊ីវិល អ្នកវិភាគនយោបាយមួយ និងតំណាង​រាស្ត្របក្សប្រឆាំង មួយចំនួនយល់ថា សម្រាប់កម្ពុជាមិនចាំបាច់មាន ច្បាប់ ឬក្រមសីលធម៌ អ្នកនយោបាយទេ ព្រោះវា​អាច​ប៉ះពាលដល់សិទ្ធិខាងនយោបាយ និងអាចជាឧបរណ៍សម្រាប់ចាប់កំហុសគ្នា ទៅវិញទៅមក។ ចំណុចដែល​សំខាន់​នោះ​គឺអ្នកនយោបាយ ខ្លួនឯងទៅវិញទេ ដែលដឹងថាត្រូវនិយាយ បែបណាក្នុងនាម «ជាអ្នកដឹកនាំ» នៅតាមទីសាធារណៈ។


លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី បានថ្លែងថា លោកគាំទ្រឲ្យ មានក្រមសីលធម៌ [...]

យុទ្ធនាការស្វែង រក​យុត្តិធម៌​សំរាប់​លោក ម៉ម សូណង់ដូ

យុទ្ធនាការស្វែង រក​យុត្តិធម៌​សំរាប់​លោក ម៉ម សូណង់ដូ

ភ្នំពេញ៖ យុទ្ធនាការស្វែងរកការ គំាំទ្រពីសាធារណជន របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា ក្នុងគោលបំណងជំរុញ ឲ្យ​រដ្ឋាភិបាលធ្វើការ ដោះលែង លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ។ រយៈពេល ១៨៦ថ្ងៃ ដែលលោក ម៉ម សូណង់ដូ ត្រូវបានឃុំក្នុងពន្ធនាគារ គិតត្រឹម ថ្ងៃចាប់ខ្លួនមកទល់នឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ នៃថ្ងៃធ្វើយុទ្ធនាការនេះ។


រូបផ្សាយយុទ្ធនាការ រាប់ថ្ងៃជាប់ពន្ធនាគារ របស់លោកម៉ម សូណង់ដូ។ រូបថត MONOROOM.info/ O.Vary។

ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានចាត់ទុកថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ នេះធ្វើឡើងក្នុង​រឿងនយោបាយ «ដែលវាជារឿងអយុត្តិធម៌ មជ្ឈដ្ឋានទូទៅ មិនអាចទទួលយកបាន»។ លោក បញ្ជាប់ថា «...យើងបែរទិស ទៅរកការចូលរួម [...]

បារាំង៖ បាតុកម្ម​ប្រឆាំង «អាពាហ៍​​ពិពាហ៍​សម្រាប់​គ្រប់​រូប»​នៃអ្នក​មាន​ភេទ​ដូច​គ្នា

បារាំង៖ បាតុកម្ម​ប្រឆាំង «អាពាហ៍​​ពិពាហ៍​សម្រាប់​គ្រប់​រូប»​នៃអ្នក​មាន​ភេទ​ដូច​គ្នា

បណ្ដាជនប្រមាណជា ៨០ម្ម៉ឺននាក់ (តួលេខផ្ដល់ដោយអ្នករៀបចំ) មកពីគ្រប់ទិសទីក្នុងប្រទេសបារាំង បានមកប្រជុំគ្នា​នៅ​កណ្ដាលទីក្រុងប៉ារីស ដើម្បីច្រានចោលនូវគម្រោងច្បាប់ដែលនឹងអនុញ្ញាតអោយ អ្នកស្រឡាញ់ភេទដូចគ្នា​អាច​រៀបការ​បាន។ ជាគម្រោងច្បាប់ដែល ប្រធានាធិបតីលោក ហ្វ្រង់ស៊័រ ហូឡង់ ធ្លាប់សន្យា ក្នុងពេលលោកធ្វើយុទ្ធនាការ​ឃោសនារក​សម្លេងឆ្នោត។ នៅចំពោះមុខការទាមទារនៃបាតុកម្មនេះ លោកប្រធានាធិបតិ និងរដ្ឋាភិបាល ទំនងជាមិនរាថយឡើយ។


អ្នកតំណាងរាស្ត្រ ឬអ្នកនយោបាយ... ឈរនៅជួរមុខនៃបាតុកម្ម ដែលបានប្រមូលផ្ដុំគ្នានៅលើសួនជាប់ទួរអេហ្វ៊ែល។

ពីក្នុងចំណោមហ្វូងបាតុករ គេលឺសម្រែកយ៉ាងទ្រហឹងអឺងកង យ៉ាងដូច្នេះថា «ហ្វ្រង់ស៊័រ ៗ ! ច្បាប់របស់អ្នក យើងមិន​ចង់ បានទេ»។

តាមការអោយដឹងរបស់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...