All Articles of MONOROOM.info

យង់ គឹមអេង៖ គ.ជ.ប មិន​​គួរ​ច្រាន​ចោល សំណើរ​សង្គម​ស៊ីវិល

យង់ គឹមអេង៖ គ.ជ.ប មិន​​គួរ​ច្រាន​ចោល សំណើរ​សង្គម​ស៊ីវិល

ភ្នំពេញ៖ គ.ជ.ប បានចេញនូវសេចក្តីប្រកាសព័ត៌មាន ជាផ្លូវការមួយ ច្រានចោលនូវសំណើរ របស់សង្គមស៊ីវិល ដែលស្នើរ​សុំឲ្យមានការ«បិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតនៅតាមភូមិ» កាលពីថ្ងៃទី៦ ខែមេសា ម្សិលម៉ិញនេះ។ សេចក្តីប្រកាស​ព័ត៌មាន បានលើកឡើងថា ការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោត នៅតាមភូមិ មិនអាចធ្វើបានទេ ព្រោះច្បាប់ បទបញ្ជា និង​នីតិវិធី មិនបានចែងពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតនៅតាមភូមិនោះទេ។


រូបចម្លងពីអេក្រង់របស់គេហទំព័រគ.ជ.ប.។

ចំពោះបញ្ហាដែលគ.ជ.ប លើកឡើងខាងលើនេះ ប្រធានមជ្ឈមណ្ឌល ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព(PDP) លោក យង់ គឹមអេង បានបញ្ជាក់មកវិញថា ទាំងនេះមិនមែន ជាមួលហេតុនោះទេ តែអ្វីដែលសំខាន់នោះ « តើគ.ជ.ប ចង់​ធ្វើឬអត់?»។ លោកបន្តថា គ.ជ.ប ចង់បង្ហាញខ្លួនឯងថា៖ « មានអំណាច បដិសេធ ចេះតែបដិសេធ [...]

ស្តេវ៉ិន ចឺរ៉ាដ ត្រូវ​វះកាត់​របួស​ស្មា និង​ខក​ខាន​ប្រកួត​ដល់​ចប់​រដូវ​កាល

ស្តេវ៉ិន ចឺរ៉ាដ ត្រូវ​វះកាត់​របួស​ស្មា និង​ខក​ខាន​ប្រកួត​ដល់​ចប់​រដូវ​កាល

ក្រុមបាល់ទាត់លីវើភូល (Liverpool) បានរាយការណ៏ថា ពួកគេសម្រេចចិត្តឲ្យកីឡាករប្រធានក្រុម ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) ទៅធ្វើការវះកាត់របួសស្មា ជាជាងពន្យាពេលតទៅទៀត ព្រោះអាចនឹងប៉ះពាល់ដល់ការប្រកួតសំខាន់ៗ នៅរដូវ​កាលក្រោយ។


កីឡាករ ស្តេវ៉ិន ចឺរ៉ាដ ប្រធានក្រុមកីឡាករ របស់ក្រុមលីវើភូល។

ចឺរ៉ាដ បានទ្រាំនឹងការឈឺចាប់របួសស្មានេះ ជាច្រើនខែមកហើយ ប៉ុន្តែគាត់តែងតែចង់ពន្យាពេលការវះកាត់ ឲ្យដល់រដូវក្តៅ ដោយសារតែរបួសរបស់គាត់ មានសភាព មិនជាធ្ងន់ធ្ងរប៉ុន្មានផងនោះ។

កាសែតអង់គ្លេស ដឹសាន់ (The Sun) បានរាយការណ៏ថា បន្ទាប់ពីប្រកួត មឺសីសាយ ដឺប៊ី (Merseyside derby) ស្មើគ្នា ខណៈ​ដែលក្រុមហង្សក្រហម មិនអាចរកគ្រាប់បានក្នុងទឹកដីខ្លួនឯងនោះ លោកគ្រូបង្វឹក ប្រេដិន រ៉ដចឺ (Brendan Rodgers) [...]

ហួសចិត្ត៖ មុនតារី ឆក់​កាត​លឿង​ពី​អាជ្ញា​កណ្តាល ទៅ​ពិន័យ បាឡូតេលី (VDO)

ហួសចិត្ត៖ មុនតារី ឆក់​កាត​លឿង​ពី​អាជ្ញា​កណ្តាល ទៅ​ពិន័យ បាឡូតេលី (VDO)

វាជារឿងគួរឲ្យអស់សំណើចមួយ របស់កីឡាករក្រុម អេស៊ី មីឡាន (AC Milan) ខណៈដែលកីឡាករមួយរូប បានឆក់យក​កាត់លឿង ពីដៃអាជ្ញាកណ្តាល ទៅពិន័យមិត្តរួមក្រុមរបស់ខ្លួនឯង។


កីឡាករខ្សែប្រយុទ្ធ ម៉ារីយ៉ូ បាឡូតេលី នៅពេលទទួលកាតលឿងពីអាជ្ញាកណ្ដាលរួច។

ហេតុការណ៏នោះ បានកើតឡើង ខណៈពេលដែល ក្រុមយក្សរបស់អ៊ីតាលី អេស៊ី មីឡាន បានប្រកួតឈ្នះក្រុម តូរីណូ (Torino) ដោយលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ កន្លងទៅ។

កីឡាករខ្សែប្រយុទ្ធ ម៉ារីយ៉ូ បាឡូតេលី (Mario Balotelli) បានទាត់បាល់បញ្ចូលទីនៅវគ្គទី២ ចំនួន ១គ្រាប់គត់ ហើយក៏​គ្រាប់បាល់ជ័យជំនះ ជួយឲ្យក្រុម អេស៊ី មីឡាន ទទួលបាន ៣ពិន្ទុទៀតដែរ។

បន្ទាប់ពីទាត់បាល់បញ្ចូលទី បាឡូតេលី មានក្តីរីករាយយ៉ាងខ្លាំង ហើយគាត់បានអបអរ ដោយការដោះអាវចេញពីខ្លួន។ ហើយនរណាៗ [...]

វឌ្ឍនាកា ជួយឲ្យបឹងកេត ឈ្នះ អាមី យ៉ាងចាស់ដៃ

វឌ្ឍនាកា ជួយឲ្យបឹងកេត ឈ្នះ អាមី យ៉ាងចាស់ដៃ

ខ្សែបម្រើ ចាន់ វឌ្ឍនាកា បានទាត់បាល់បញ្ចូលទីបាន ៤គ្រាប់តែម្នាក់ឯង ហើយជួយឲ្យក្រុមចម្ការកៅស៊ូបឹងកេត របស់​កម្ពុជា បានយកឈ្នះក្រុម អាមី អេសស៊ី (Army SC) របស់ស្រីលង្កា ដោយលទ្ធផលសរុប ៦-០ ក្នុងការប្រកួតជម្រុះពូល C នៃព្រឹត្តិការណ៏ អេអេហ្វស៊ី ប្រេស៊ីដិនខាប់ (AFC President’s Cup) ឆ្នាំ២០១៣ នាពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពី​ម្សិលមិញ។


ខ្សែបម្រើ ចាន់ វឌ្ឍនាកា ទាត់បាល់ពិន័យនៅនាទីទី២៦។ (រូបថត V.Chivann/ MONOROOM.info)

វឌ្ឍនាកា បានជួយឲ្យក្រុមម្ចាស់ជើងឯក មិត្តហ្វូនខេមបូឌានលីក នាំមុខមុនតាំងតែពីនាទី ទី៨ បន្ទាប់មកនៅនាទី ទី២៥ កីឡាកររបស់ក្រុម អាមី អេសស៊ី សាជិត ចាមៀរ៉ា (Sajith Chameera) ក៏ត្រូវលោក អាជ្ញាកណ្តាលពិន័យកាតក្រហម បន្ទាប់ពីកីឡាកររូបនេះ [...]

«ជេលីប៊ីន» វ៉ាផ្តាច់ «អាយស្គ្រីម សានវិច» នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់ អេនដ្រយ

«ជេលីប៊ីន» វ៉ាផ្តាច់ «អាយស្គ្រីម សានវិច» នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់ អេនដ្រយ

ប្រព័ន្ធប្រតិបត្តិការ អេនដ្រយ (Android) ៤.១ និង អេនដ្រយ ៤.២ ដែលមានឈ្មោះថា ជេលីប៊ីន បច្ចុប្បន្នកំពុងស្ថិតនៅ​ចំណាត់ថ្នាក់លេខ២ ក្នុងតារាងចំណាត់ថ្នាក់អេនដ្រយ ដែលមានចំនួនអ្នកប្រើតាមរយះទូរស័ព្ទដៃឆ្លាតវ៉ៃ រហូតដល់ ២៨.៤%។


ប្រព័ន្ធប្រតិបត្តិការអេនដ្រយ ៤.២ ជាមួយនឹងទូរស័ព្ទ សាមស៊ុង ហ្គាឡាស៊ីអេស៣។

រីឯ អាយស្រ្គីម សានវិច (Ice Cream Sandwich) (អេនដ្រយ ៤.០) ម្ចាស់ចំណាត់ថ្នាក់លេខ២ចាស់ បានធ្លាក់ទៅចំណាត់​ថ្នាក់លេខ៣វិញ ខណៈដែល ហ្គីនហ្គឺប្រីដ (Gingerbread) (អេនដ្រ យ ២.៣) នៅតែបន្តរក្សារចំណាត់ថ្នាក់លេខ១ របស់ខ្លួន​បានដដែល ដោយអាស្រ័យលើចំនួនអ្នកប្រើប្រាស់។

អ្នកប្រើប្រាស់ប្រព័ន្ធអេនដ្រយទាំងអស់ កំពុងតែនាំគ្នាប្រើប្រាស់នូវកំណែទម្រង់ថ្មីបំផុត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...