All Articles of MONOROOM.info

តឺនីស៖ ណាដាល់ និង​ឌីចូកូវីក ប៉ះ​​គ្នា​​នៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

តឺនីស៖ ណាដាល់ និង​ឌីចូកូវីក ប៉ះ​​គ្នា​​នៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

កីឡាករវាយតឺនីសជើងខ្លាំងទាំង២រូប រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) និងណូវ៉ាក់ ឌីចូកូវីក (Novak Djokovic) នឹង​ត្រូវជួបប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៏ហ្វ្រេនអូផិន (French Open) បន្ទាប់ពីពួកគេទទួលបាន​ជ័យជំនះ ក្នុងវគ្គ១ភាគ៤ដូចគ្នារួចមកនោះ។


កីឡាករវាយតឺនីសជើងខ្លាំងទាំង២រូប(Rafael Nadal)ណូវ៉ាក់ ឌីចូកូវីក និង រ៉ាហ្វាអែល ណាដាល់។

ម្ចាស់ជើងឯក៧សម័យកាល ណាដាល់ បានយកឈ្នះកីឡាករស្វីស ស្តែនីស្លាស វ៉ារីនកា (Stanislas Wawrinka) ដោយ​លទ្ធផល ៦-២, ៦-៣ និង ៦-១ ខណៈដែលកីឡាករលំដាប់លេខ១ពិភពលោកឌីចូកូវីក បានទម្លាក់កីឡាករអាឡឺម៉ង់ ថុម៊ី ហាស (Tommy Haas) ដោយលទ្ធផល ៦-៣, ៧-៦ (៧-៥) និង ៧-៥។

កីឡាករអេស្ប៉ាញ ណាដាល់ [...]

កូរ៉េ​ខាង​ត្បូង​យល់​ព្រម សំណើ​រ​បស់​ទីក្រុង​ព្យុងយ៉ាង ពី​ការ​ចចារ​ឡើង​វិញ

កូរ៉េ​ខាង​ត្បូង​យល់​ព្រម សំណើ​រ​បស់​ទីក្រុង​ព្យុងយ៉ាង ពី​ការ​ចចារ​ឡើង​វិញ

ប្រទេសកូរ៉េខាងត្បូង បានទទួលយល់ព្រម នៅថ្ងៃព្រហស្បត្តិ៍នេះ សំណើសុំរបស់កូរ៉េខាងជើង ដែលចង់ធ្វើការចចារ​ទៅ​លើប្រធានបទចំពោះមុខមួយចំនួន ក្រោយបន្ទាប់ពីមានភាពតានតឹងដាក់គ្នារវាងបងប្អូនសត្រូវទាំងពីរ ប៉ុន្មានខែចុង​ក្រោយ​នេះរួចមក។


ផ្លូវឆ្ពោះទៅកាន់តំបន់ឧស្សាហកម្ម កាអេស៊ុង។

សេចក្ដីប្រកាសនេះ បានកើតឡើង ខណៈពេលដែលការតម្លើងសម្លេង បានកើតឡើងយ៉ាងខ្លាំង រវាងប្រទេស​លោកខាង​លិច និងរបបកុម្មុយនីសកូរ៉េខាងជើង នៅជុំវិញការបាញ់សាកល្បងកាំជ្រួចនុយក្លេអ៊ែរ លើកទីបីរបស់ទីក្រុងព្យុងយ៉ាង និង​បន្ទាប់ពីការគម្រាមកំហែង ដោយបើកការវាយប្រហារពីសំណាក់របបនេះ ក្នុងប៉ុន្មានខែចុងក្រោយ។

សេចក្ដីប្រកាសរបស់ក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរ របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា «រដ្ឋាភិបាលកូរ៉េខាងត្បូង [...]

គ្រូបង្វឹក​ជម្រើស​ជាតិ​បារាំង​ថា ស្វារែស​ពិត​ជា​អាច​ធ្វើ​ឲ្យ​ស្ថានការណ៏​ប្រែប្រួល

គ្រូបង្វឹក​ជម្រើស​ជាតិ​បារាំង​ថា ស្វារែស​ពិត​ជា​អាច​ធ្វើ​ឲ្យ​ស្ថានការណ៏​ប្រែប្រួល

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំង លោកឌីឌីយឺ ដេសឆាំស៏ (Didier Deschamps) បាននិយាយថា ដោយ សារតែបច្ចេកទេសរបស់កីឡាករ ល្វីស ស្វារែស (Luis Suarez) ទើបធ្វើឲ្យក្រុមជម្រើសជាតិបារាំងចាញ់ក្រុមអ៊ុយរ៉ាហ្គាយ ១-០ កាលពីថ្ងៃពុធយប់មិញ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។


កីឡាករល្វីស ស្វារែស នៅពេលទាត់បញ្ចូលទីរបស់បារាំងរួច។ (រូបថត Reuters)

ការបរាជ័យនៅក្នុងទីក្រុងម៉ុងតេវីដេអូ (Montevideo) មានន័យថា ក្រុមបារាំងមិនដែលទទួល បានជ័យជំនះលើក្រុម​ជម្រើសជាតិ មកពីតំបន់អាមេរិកខាងត្បូងទេ បើគិតចាប់តាំងពីឆ្នាំ២០០១មក។

ខ្សែប្រយុទ្ធឆ្នើមលេងឲ្យក្រុមហង្សក្រហមលីវើភូល (Liverpool) ល្វីស ស្វារែស បានប្រើបច្ចេកទេសដ៏អស្ចារ្យ ទាត់បាល់​ចេញពីជើងស្តាំ បំប៉ោងសំណាញ់ទី [...]

រ៉ូស្សី៖ តម្រូវ​ឲ្យ​ជ្រើសរើស​រវាង​សម្រក​ទម្ងន់ និង​ចេញពី​រដ្ឋាភិបាល

រ៉ូស្សី៖ តម្រូវ​ឲ្យ​ជ្រើសរើស​រវាង​សម្រក​ទម្ងន់ និង​ចេញពី​រដ្ឋាភិបាល

អភិបាលនៃតំបន់ប៉េនហ្សា ផ្នែកនារតីនៃប្រទេសរ៉ូស្សី លោក វ៉ាស៊ីលី បុតឆ្ការ៉េវ (Vassili Botchkarev) បានដាក់បញ្ជា​ទៅ​មន្ត្រីជាន់ខ្ពស់ នៅក្រោមឱវ៉ាទរបស់លោកម្នាក់ ដែលធ្វើការនៅក្នុងវិស័យកីឡា និងសុខាភិបាល ឲ្យកាត់បន្ថយទម្ងន់ ជាថ្នូរ​ទល់​នឹងមុខតំណែងរបស់គាត់ ដើម្បីបង្ហាញគំរូដល់អ្នកផ្សេង។


បុរសដុះពោះ ដែលនៅកម្ពុជា គេច្រើនឲ្យតម្លៃ ថាជាអ្នកមានលុយ មានអំណាច ...។ (រូបជំនួស)

«ខ្ញុំបញ្ជាឲ្យលោកសម្រកទម្ងន់ ឲ្យបាន១៦គីឡូក្រាម ក្នុងរយៈពេល៦ខែ» លោកអភិបាលបានប្រកាសយ៉ាងដូច្នេះ ទៅ​កាន់មន្ត្រីទទួលខុសត្រូវខាងកីឡា និងសុខាភិបាលប្រចាំតំបន់ លោក វ្លាឌីមៀរ ស្ទ្រីអាតឆ្កូវ (Vladimir Strioutchkov)។ នេះបើតាមការឲ្យដឹង របស់ទីភ្នាក់ងារសារព័ត៌មានរ៉ូស្សី នៅថ្ងៃច័ន្ទទី៣ខែមិថុនានេះ។

[...]
គ្រូ​បង្វឹក​ថ្មី​ក្រុម​អេវើតុន សន្យា​យក​កៅអី​ឆែមពានលីក​ឲ្យ​បាន

គ្រូ​បង្វឹក​ថ្មី​ក្រុម​អេវើតុន សន្យា​យក​កៅអី​ឆែមពានលីក​ឲ្យ​បាន

គ្រូបង្វឹកថ្មីក្រុមទូកក្តោងអេវើតុន (Everton) លោករ៉ូបឺតូ ម៉ាទីណែស (Roberto Martinez) បានសន្យាជាមួយនឹងម្ចាស់ក្លឹប​ថា គាត់នឹងដឹកនាំក្រុមមួយនេះ ឲ្យបានកៅអីឆែមពានលីក (Champions League) នៅរដូវកាលថ្មីនេះ។


គ្រូបង្វឹកថ្មីក្រុមទូកក្តោងអេវើតុន លោករ៉ូបឺតូ ម៉ាទីណែស។

អតីតអ្នកចាត់ការក្រុមវីហ្គែន (Wigan) វ័យ៣៩ឆ្នាំ ត្រូវបានតែងតាំង និងចុះកិច្ចសន្យារយះពេល៤ឆ្នាំ នៅឯកីឡាដ្ឋាន​ហ្គូឌីសិនផាក (Goodison Park) កាលពីថ្ងៃពុធម្សិលមិញ។

ម្ចាស់ក្លឹបអេវើតុន លោកប៊ីល ឃេនរ៉ៃ (Bill Kenwright) បាននិយាយថា «កាលដេវីដ ម៉យ (David Moyes) មកជួបខ្ញុំដំបូង គាត់ក៏អង្គុយទីនេះដែរ កាលពី១១ឆ្នាំមុន។ ប៉ុន្តែយើងមិនបានសន្ទនាគ្នាឲ្យល្អ និងវិជ្ជមានទេ។»

បុរសសញ្ជាតិអង់គ្លេសរូបនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...