All Articles of MONOROOM.info

ក្រសួង​រៀបចំ​ដែន​ដី​ថា របាយការណ៍​អង្គការ​លីកាដូ​ខុស​ពី​ការ​ពិត

ក្រសួង​រៀបចំ​ដែន​ដី​ថា របាយការណ៍​អង្គការ​លីកាដូ​ខុស​ពី​ការ​ពិត

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានច្រានចោលរបាយការណ៍ជម្លោះដីធ្លី ដែលចេញផ្សាយដោយ អង្គការការពារសិទ្ធិមនុស្សលីកាដូ ហើយបានចាត់ទុករបាយការណ៍នោះថា គ្នានតម្លាភាព និងខុសពីការពិត។ តែ​អង្គការលីការដូបានអះអាងថា របាយការណ៍ដែលខ្លួនចេញផ្សាយ គឺមានភស្តុតាងច្បាស់លាស់ ហើយក៏មិនមាន​ជាប់ពាក់ព័ន្ធបញ្ហានយោបាយ ផងដែរ។


តង់ជម្រករបស់ជនជាតិភាគតិច គួយ ដែលទៅបោះការពារដីរប្បធម៌ខ្លួន នៅក្នុងព្រៃ។ (រូបថត MONOROOM.info/ Kin.Br)

ដីធ្លី - លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងសន្និសីទការសែត នៅ​ថ្ងៃទី០៣ មេសា នេះ បានថ្លែងថា ក្រសួងមិនទទួលស្គាល់ចំនួនតួលេខដែលអង្គការលីកាដូបានរកឃើញទេ [...]

វិភាគ៖ កុំ​ហៅ​រដ្ឋសភា​នីតិកាល​ទី​ប្រាំ​ថា​មិន​គ្រប់​ទឹក តែ​ជា​កូន​«ក្រៅ​ខោ»

វិភាគ៖ កុំ​ហៅ​រដ្ឋសភា​នីតិកាល​ទី​ប្រាំ​ថា​មិន​គ្រប់​ទឹក តែ​ជា​កូន​«ក្រៅ​ខោ»

រដ្ឋសភាកម្ពុជា ដែលជាប្រកាន់យកតាមរបបប្រជាធិបតេយ្យសេរី ត្រូវតែជារដ្ឋសភាពហុបក្ស និងតំណាងឲ្យជាតិ​ទាំង​មូល ដែលមានតំណាងរាស្ត្រ​យ៉ាងតិច១២០នាក់។ មួយវិញទៀត ដើម្បីក្លាយជានាយករដ្ឋមន្ត្រី រដ្ឋសភាត្រូវជ្រើស​រើស​​តំណាង​រាស្រ្តណាម្នាក់ មកពីគណបក្សដែលមានសម្លេងច្រើនក្នុងរដ្ឋសភា ដើម្បីស្នើសុំសេចក្តីទុកចិត្ត ពី​សមាជិក​រដ្ឋសភាទាំងមូល (ដែលមានតំណាងរាស្ត្រយ៉ាងតិច១២០រូប)។ តែមិនដូច្នេះទេ ព្រោះ«នាយករដ្ឋមន្រ្តីហ៊ុន សែន» ត្រូវ​បាន​តែងតាំងជា​«មុន»​រួចស្រេចដោយព្រះមហាក្សត្រ មុននឹងបញ្ជូនទៅឲ្យរដ្ឋសភាទទួលយល់ព្រម និង​ថែមទាំង​បោះឆ្នោត​គាំទ្រដោយ«លើកដៃ»​ទៅទៀត។ ក្រុមប្រឆាំងបានបរិហារថា សកម្មភាពនេះ​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា កំពុងដើរឈានទៅប្រកាន់​យករបប​«ផ្តាច់ការ»។ តើជាការត្រឹមត្រូវឬទេ?


សម រង្ស៊ី ទូល​ព្រះ​រាជា​ថា សភា​កម្ពុជា​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពលរដ្ឋ​ទាំង​មូល

សម រង្ស៊ី ទូល​ព្រះ​រាជា​ថា សភា​កម្ពុជា​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពលរដ្ឋ​ទាំង​មូល

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានទូលថ្វាយព្រះមហាក្សត្រថា រដ្ឋសភាបច្ចុប្បន្ន​ដែលត្រូវ​បាន​បង្កើតឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ មិនមែនជាសភាតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេ ព្រោះសភានេះគឺជាសភាឯកបក្ស ដែលមានតំណាងមកពីគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ។


លោក សម រង្ស៊ី ក្នុងពេលចូលថ្វាយបង្គុំគាល់ព្រះមហាក្សត្រ កាលពីថ្ងៃទី០១ខែសីហាឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

នយោបាយ - លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា៖ «រដ្ឋសភាបច្ចុប្បន្នគឺមិនបានឆ្លុះបញ្ចាំង ពីឆន្ទៈពិតប្រាកដរបស់​ប្រជាពលរដ្ឋខ្មែរឡើយ ហើយក៏ពុំអាចធ្វើជាតំណាង ឲ្យពលរដ្ឋខ្មែរទាំងមូលបានដែរ ដោយសារពុំមាន​តំណាងរាស្រ្ត​គ្រប់ចំនួន១២០រូប [...]

ទាហាន​នៅ​ជាយ​ដែន ថា​​ថ្នាក់​ដឹក​នាំ​ខ្លួន ​អនុវត្ត​បញ្ជា​«បែប​ប៉ុលពត»

ទាហាន​នៅ​ជាយ​ដែន ថា​​ថ្នាក់​ដឹក​នាំ​ខ្លួន ​អនុវត្ត​បញ្ជា​«បែប​ប៉ុលពត»

«នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយជាមួយ» នេះជាការលើកឡើង របស់ទាហានមួយរូប នៃកងពលលេខ៣០១ ដែល​បានអះអាងថា ខ្លួនបាន​រងនូវការមើលងាយមើលថោក ពីថ្នាក់ដឹកនាំរបស់ខ្លួន។ ជាមួយនឹងការជេរប្រមាថ វាយដុំ និងបង្ខំឲ្យធ្វើការទាំង​ឈឺ នាយទាហានរូបនេះ សូមចិត្តដល់ថ្នាក់ដឹកនាំទាំងអស់កុំឲ្យអនុវត្ត ឬយកគំរូតាមសម័យ​ប៉ុលពត មកអនុវត្តក្នុង​សម័យបច្ចុប្បន្ននេះ។


ការិយាល័យអន្តោរប្រវេសន៍ នៅច្រកកោះកុង តាមព្រំដែនកម្ពុជា-ថៃ។ (រូបថតឯកសារ)

ជីវិតទាហាន - លោក ស៊ឹម សុផល ដែលជាកូនទាហាន និងមាននាទីជាគ្រូពេទ្យ សម្រាប់ព្យាបាល​សមាជិក​ទាហាន​នានាទៀតនោះ បានរងការវាយដំ ជេប្រមាថ នូវពាក្យអសុរស្ស មួយចំនួនពីថ្នាក់លើរបស់ខ្លួន។ ក្នុងនាមទាហាន​ដែល​​គោរពវិន័យ លោកយល់ [...]

វេទិការ​សាធារណៈ ស្ដី​ពី​សុវត្ថិភាព​ចំណាក​ស្រុក និង​ការ​ជួញ​ដូរ​មនុស្ស

វេទិការ​សាធារណៈ ស្ដី​ពី​សុវត្ថិភាព​ចំណាក​ស្រុក និង​ការ​ជួញ​ដូរ​មនុស្ស

វិបត្តិការងារ - លោក យ៉ា ណាវុធ នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋជាង១០០នាក់ ចូលរូមវេទិកាសាធារណៈធ្វើនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ទីកន្លែងដែលប្រជាពលរដ្ឋភាគច្រើន ឆ្លងដែនទៅ​ធ្វើ​ការនៅប្រទេសថៃ ហើយប្រជាពលរដ្ឋភាគច្រើន មានចំណាប់អារម្មណ៍ខ្លាំង ទៅលើប្រធានបទសុវត្ថិភាព​ចំណាក​ស្រុក និងការជួញដូរមនុស្ស។ ពួកគាត់បានលើកឡើង នូវសំណួរជាច្រើន និងកង្វល់របស់ពួកគេផ្ទាល់ ពីបញ្ហា​ចំណាក​ស្រុកដោយប្រថុយប្រថាន ក្នុងការរកការងារធ្វើ។ លោកថា៖ «យើងបានពន្យល់ពួកគាត់ធ្វើយ៉ាងណា ឲ្យរក​ការធ្វើក្នុងស្រុកឲ្យអស់លទ្ធភាពសិន មុននឹងចំណាកស្រុក។ ហើយយើងយកខេត្តកោះកុង ជាគោលដៅពីព្រោះ​វា​ជាតំបន់ ដែលពលរដ្ឋភាគច្រើនធ្វើចំណាកស្រុក ទៅក្រៅប្រទេស»។

លោកបានឲ្យដឹងទៀតថា អ្វីដែលបានធ្វើឡើងនោះ គឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ ពីសុវត្ថិភាពនៃចំណាកស្រុក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...