All Articles of MONOROOM.info

សម្ភាសពលរដ្ឋ៖ ឃើញ​តែ​ដោះស្រាយ​បណ្តឹង​ តែ​គ្មាន​លទ្ធផល (vdo)

សម្ភាសពលរដ្ឋ៖ ឃើញ​តែ​ដោះស្រាយ​បណ្តឹង​ តែ​គ្មាន​លទ្ធផល (vdo)

«ពាក្យបណ្តឹងមានជាហូរហែរ ឯការដោះស្រាយបានត្រឹមតែម៉ាដោះស្រាយ!» នេះជាកិច្ចសម្ភាសរបស់លោកតា ឡោ ឈាន ជាមួយអ្នកសារព័ត៌មាននៅមុខ អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៩ ខែឧសភា ២០១៤ បង្ហាញ​ពី​«ទុក្ខ» ព្រោះអំពើពុករលួយ នាំឲ្យមានការបំផ្លាញធនធានធម្មជាតិ និងសម្បត្តិរដ្ឋនាពេលកន្លងមក រហូត​បច្ចុប្បន្ន។ សូមតាមដាននូវកិច្ចសម្ភាសជាមួយលោកតា ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូដូចតទៅ។


លោកតា ឡោ ឈាន អាយុ ៦៦ឆ្នាំ មកពីខេត្តកំពត។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិពលរដ្ឋ - ក្នុងវ័យចំណាស់ លោកតា ឡោ ឈាន អាយុ ៦៦ឆ្នាំ មកពីខេត្តកំពត [...]

កម្ពុជា​នឹង​មាន​រថយន្ដ​ក្រុង ដើរ​ដោយ​អគ្គិសនី ក្នុង​ពេល​ខាង​មុខ?

កម្ពុជា​នឹង​មាន​រថយន្ដ​ក្រុង ដើរ​ដោយ​អគ្គិសនី ក្នុង​ពេល​ខាង​មុខ?

បន្ទាប់ពីបានដាក់ឲ្យដំណើរការ នៅក្នុងទីក្រុងធំៗមួយចំនួនរួចមក ក្រុមហ៊ុន វ៉ាំងសង់ បូឡូរ៉េ (Vincent Bolloré) របស់បារាំង មានគម្រោងនឹងពង្រីកបណ្ដាញយានយន្ដ ដើរដោយចរន្ដអគ្គិសនីរបស់ខ្លួន នៅក្នុងទ្វីបអាស៊ីជាបន្តទៅ​ទៀត។ គម្រោងនឹងផ្ដោតជាពិសេស នៅក្នុងទីក្រុងណាដែលសម្បូរជាតិឧស្ម័នពុលច្រើន និងមាននយោបាយចង់​អភិវឌ្ឍន៍ តំបន់បៃតងរបស់ខ្លួន ឲ្យកាន់តែច្រើននោះ។ ក្នុងចំណោមបញ្ជីទីក្រុង ដែលក្រុមហ៊ុនបារាំងនេះ កំពុងសម្លឹង​មើលនោះ មាន​ទីក្រុងសៀមរាប-អង្គរមួយដែរ របស់កម្ពុជា។


រថយន្ដក្រុង ប្លូប៊ូស ដើរដោយអគ្គិសនី ដែលក្រុមហ៊ុនបូឡូរ៉ូ ដាក់ឲ្យរត់នៅក្នុងទីក្រុងប័រដូ ប្រទេសបារាំង។ (រូបថត Benjemin Raymond)

យានយន្ដអគ្គិសនី - [...]

នី ចរិយា៖ បើ​ចង់​បាន​«ដី»​បាញ់​«រាស្រ្ត»​ឲ្យ​ស្លាប់​មុន​សិន​ទៅ

នី ចរិយា៖ បើ​ចង់​បាន​«ដី»​បាញ់​«រាស្រ្ត»​ឲ្យ​ស្លាប់​មុន​សិន​ទៅ

នេះជាការលើកឡើងរបស់ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក បានថ្លែងផ្ដល់យោបល់ ​ទៅ​ក្រុមអាជ្ញាធរ ឬមន្រ្តីមានអំណាច មានបុណ្យសក្តិណាមួយ ដែលមានបំណង ចង់បានដីស្រែ ចំការ ឬដីលំនៅដ្ឋាន​របស់រាស្រ្ត ថា «មុននឹងយកចឹង បាញ់គាត់ចោលឲ្យហើយតែម្តងទៅ ចាំទៅយកដីនោះ កុំឲ្យគាត់មកតវ៉ា ពិបាកភ្នែក​ណាស់»។


លោក នី ចរិយា (ខាងស្ដាំ) ថ្លែងទៅកាន់អ្នកសារព័ត៌មានថ្ងៃទី២៩ ខែឧសភាព ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិលំនៅដ្ឋាន - ថ្លែងក្នុងសន្និសិទសារព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែឧសភា ប្រធានផ្នែកស៊ើបអង្កេត​សមាគម​អាដហុក​លោក នី ចរិយា ដែលបានទទួលពាក្យបណ្តឹង ប្រជាពលរដ្ឋចំនួនជាង២៥០ គ្រួសារមកពីខេត្តកំពង់ស្ពឺ ដោយតំណាងជាង៦០នាក់ [...]

ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន៖ ជំហាន​​ទី​១ អនុស្សារណ:​​យោគ​យល់​គ្នា

ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន៖ ជំហាន​​ទី​១ អនុស្សារណ:​​យោគ​យល់​គ្នា

បន្ទាប់ពីមានការទន្ទឹងរង់ចាំជាច្រើនឆ្នាំ និងការតស៊ូមតិយ៉ាងស្វិតស្វាញមកនោះ ទីបំផុតទៅច្បាប់ស្តីពីសិទ្ធិ​ទទួល​បានព័ត៌មាន បានឈានចូលដល់ដំណាក់កាល ផ្តើមបង្កើតហើយ ដោយគេរំពឹងថាច្បាប់នេះ នឹងដើរតួនាទីសំខាន់​ជំរុញឲ្យមានតម្លាភាព ស្ទើរគ្រប់វិស័យក្នុងសង្គម។


រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញ្ញារីទ្ធ។ (រូបថត John Vink/Magnum Photos)

សិទ្ធិទទួលព័ត៌មាន - យោងតាមលោក កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់លើទំព័រ​ហ្វេសប៊ុក ផ្លូវការរបស់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ នេះថា៖ «លោក ខៀវ កាញារិទ្ធិ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី៣០ ខែឧសភា នឹងចូលរួមជា អញ្ជើញអធិបតី [...]

យន្ដហោះបាត់ខ្លួន៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចោទ CIA ថាដឹងរឿង

យន្ដហោះបាត់ខ្លួន៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចោទ CIA ថាដឹងរឿង

មហាធា មហាមេដ អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលមួយរូប របស់ប្រទេសម៉ាឡស៊ី បានចុះផ្សាយនៅលើ​គេហទំព័រ​ផ្ទាល់ខ្លួនរបស់លោក ចោទប្រកាន់ ក្រុមហ៊ុនផលិតយន្ដហោះ ប៊ូអីង (Boeing) និងទីភ្នាក់ងារស៊ើប​ការ​សម្ងាត់របស់​អាមេរិក ស៊ីអាយអេ (CIA) ថាបានបង្វិលព័ត៌មាន ជុំវិញការបាត់ខ្លួនរបស់យន្ដហោះ ភ្ជាប់ជើងហោះហើរ MH370 ដែល​បានរលប់បាត់ពីប្រព័ន្ធរលកអាកាស សូន្យឈឹងតាំងពីថ្ងៃទី៨ ខែមីនា មកនោះ។


យន្ដហោះ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថត MONOROOM.info/ D.KEO)

បាត់យន្ដហោះ - រហូតមកដល់ពេលនេះ មានរយៈពេលជាង ៨០ថ្ងៃទៅហើយ តែគេនៅតែគ្មាន​ដំណឹងអ្វីទាល់តែ​សោះ ពីយន្ដហោះដ៏ធំមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...