បាល់ទាត់ពិភពលោក២០១៤៖ ណីម៉ា នាំគ្រាប់បាល់ឲ្យប្រេស៊ីលមុនគេ
នៅក្នុងការប្រកួតបើកឆាកដំបូង រវាងក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល និងក្រូអាស៊ី នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ពិភពលោក ឆ្នាំ២០១៤នេះ កីឡាករដែលរកគ្រាប់បាល់ឲ្យប្រទេសម្ចាស់ផ្ទះ ជាកីឡាករវ័យក្មេងមួយរូប ឈ្មោះ ណីម៉ា (Neymar) ដែលកំពុងរះយ៉ាងចែងចាំង នៅក្នុងក្រុមបាល់ទាត់អាជីព បាសឺឡូណា (Barcelona) របស់ប្រទេសអេស្ប៉ាញ។
កីឡាករ ណីម៉ា ទូលបាល់នៅលើក្បាល។ (រូបថត fifa)
បាល់ទាត់ពិភពលោក - ការប្រកួតបាល់ទាត់បើកឆាកនេះ ត្រូវបានកត់សម្គាល់ដោយ ការទាត់ចូលទីប្រេស៊ីលខ្លួនឯងរបស់កីឡាករ ម៉ាសឺឡូ (Marcelo) ដែលទាត់ឲ្យក្រុមបាល់ទាត់អាជីព រៀលម៉ាឌ្រីត (Real Madrid) របស់ប្រទេសអេស្ប៉ាញ។ ការទាត់ចូលទីខ្លួនឯង [...]