Posts in ‘សម្រាំងវប្ប​ធម៌​ សិល្បៈ’ Category

ព្រហ្ម វិចិត្រ ជីវិត​ក្រាញ​ននៀល លើ​វិថី​«សិល្បៈ​គំនូរ-ចម្លាក់»

ព្រហ្ម វិចិត្រ ជីវិត​ក្រាញ​ននៀល លើ​វិថី​«សិល្បៈ​គំនូរ-ចម្លាក់»

មនុស្សដែលស្រឡាញ់គំនូរ ច្បាស់ជាធ្លាប់លឺធ្លាប់ស្គាល់ វិចិត្រករមួយរូប ដែលលោកបានចំណាយពេលវេលា សឹង​តែមួយជីវិតរបស់លោក សម្រាប់តែសិល្បៈគំនូរ។ វិចិត្រករនោះ មានឈ្មោះថា ព្រហ្ម វិចិត្រ។ ប៉ុន្តែមិនមែនតែសិល្បៈ គំនូរនិងចម្លាក់ប៉ុណ្ណោះនោះទេ តែវិចិត្រកររូបនេះនៅបានបូជាខ្សែជីវិត និងញើសឈាមរបស់លោក ដើម្បីកុមារ​ក្នុង​ប្រទេស​កម្ពុជានោះ តាមរយៈអង្គការមួយ ដែលលោកបានពុះពារបង្កើតឡើងថែមទៀតផង។


វិចិត្រករ ព្រហ្ម វិចិត្រ។ (រូបថត MONOROOM.info/ Sokkheang)

ជីវិតសិល្បៈករ - ទេពកោសល្យជាសិល្បៈករ មិនមែននរណាក៏មានទាំងអស់គ្នានោះទេ។ ប៉ុន្តែបើសិនជាមាន​ទេពកោសល្យហើយ គ្មានការប្រឹងប្រែងនោះ ក៏មិនមានភាពជោគជ័យនោះដែរ។ នេះជាការចាប់ផ្ដើមនៃដំណើរ​ជីវិត​ដំបូងរបស់យុវជន ព្រហ្ម វិចិត្រ [...]

ជួប​ជាមួយ សំ សាវី តារាចំរៀង​ខែ្មរ រះ​លើ​ដី​អាមេរិក (vdo)

ជួប​ជាមួយ សំ សាវី តារាចំរៀង​ខែ្មរ រះ​លើ​ដី​អាមេរិក (vdo)

«About A boy» ជាស្នាដៃនិព្ធននិងច្រៀងលើកដំបូង ជាភាសាអង់គ្លេសរបស់កញ្ញា សំ សាវី តារាចំរៀងខែ្មរសញ្ញាតិ អាមេរិក ដែលបទចំរៀងរបស់នាងកំពុងចរាចរណ៍ នៅលើបណ្តាញសង្គមអាយធូប ( iTunes) យូធូប (Youtube) តំាងពីថ្ងៃ ១ ខែកុម្ភៈឆ្នាំ ២០១៤ កន្លងទៅថ្មីៗនេះ។


កញ្ញា សំ សាវី តារាចម្រៀងទើបនឹងដុះពន្លកនៅអាមេរិក។
‌‌
ជីវិតតារា - ក្នុងបទសម្ភាសន៍របស់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ជាមួយកញ្ញាសំ សាវី តារាចម្រៀងជនជាតិខ្មែរវ័យ ៣៥ឆ្នាំរូបនេះ មានស្រុកកំណើតនៅខេត្តបាត់ដំបង តែត្រូវឪពុកម្តាយរបស់នាង នាំនាងទៅរស់នៅសហរដ្ឋ​អាមេរិក​តាំងពីអាយុ ៥ខែ ពីការរត់គេចខ្លួនចេញពីរបបប៉ុលពត។ បើទោះជាកញ្ញា សាវី មិនអាចសរសេរ ឬុអានភាសាខែ្មរបាន តែនាងអាច​និយាយភាសាខ្មែរបានល្អ [...]

ឥណ្ឌា តាំង​បង្ហាញ​មហោស្រព​សិល្បៈ ប្រពៃណី​ធំៗ​ពីរ​នៅ​កម្ពុជា

ឥណ្ឌា តាំង​បង្ហាញ​មហោស្រព​សិល្បៈ ប្រពៃណី​ធំៗ​ពីរ​នៅ​កម្ពុជា

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ក្រសួងវប្បធម៌កម្ពុជា និងស្ថានទូតនៃប្រទេសឥណ្ឌា បានសហការរៀបចំ​ការ​សម្ដែងសិល្បៈរបាំប្រពៃណីឥណ្ឌា ដែលសម្ដែងដោយក្រុម កាឡាក់សាស្ត្រា នៅសណ្ឋាគារ សូហ្វីតែល ​រាជធានី​ភ្នំពេញ និងនៅខេត្តសៀមរាប។ ព្រឹត្តិការណ៍ដែលមិនធ្លាប់មាននេះ មានការរៀបចំតាំងបង្ហាញជាច្រើនដូចជា ការ​សម្តែងរឿង រាមាយណៈ របាំក្បាច់បុរាណ ការតាំងពិព័រណ៍រូបថត ព្រះពុទ្ធសាសនា វត្ថុបុរាណ ជាពិសេសការសូត្រ​ធម៌​ដ៍ធំបំផុតនៅក្នុងប្រទេសកម្ពុជា ។


សន្និសីទការសែត នៅស្ថានទូតនៃប្រទេសឥណ្ឌា ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ SokKheang)

មហោស្រពសិល្បៈ- ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៃស្ថានទូតប្រទេសឥណ្ឌានាថ្ងៃពុធ ទី១២ ខែកុម្ភៈកន្លងមក នៅវេលាម៉ោង១២ ថៃ្ងត្រង់ [...]

តន្ត្រី​នៃ​ក្តី​ស្រលាញ់ T-ARA និង SPEED សម្តែង​រួម​គ្នា​នៅ​កម្ពុជា

តន្ត្រី​នៃ​ក្តី​ស្រលាញ់ T-ARA និង SPEED សម្តែង​រួម​គ្នា​នៅ​កម្ពុជា

ការកក្រើកជាថ្មីនៅកម្ពុជា ចំពោះការប្រគុំតន្រ្តីបន្តផ្ទាល់ នៃវត្តមានក្រុមតារាចំរៀងនារី T-ARA និងក្រុមចំរៀងបុរស SPEED របស់ប្រទេសកូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅក្នុងមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ថៃ្ងទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៤ ខាងមុននេះ។ ការប្រគុំតន្ត្រីដែលបានធ្វើចុះថ្ងៃនៃសេចក្តីស្រលាញ់នោះតែម្ដង។


ក្រុមតារាចំរៀងនារី T-ARA របស់កូរ៉េខាងត្បូង មកសម្ដែងការប្រគុំតន្ត្រី នៅកម្ពុជា។ (រូបថត ផ្សាយស្ពត)

ប្រគុំត​ន្ត្រី - ជាការជូនដំណឹងដ៍អស្ចារ្យ សំរាប់ទស្សនិកជនឬយុវវ័យ អ្នកចូលចិត្តគាំទ្របទចំរៀងជាភាសាកូរ៉េ ដែល​ទូរទស្សន៍ CTN និង My TV បានរៀបចំការប្រគុំតន្រ្តីពិសេស ជាព្រឹត្តិការណ៍ក្រុមតន្ត្រី​បុរសជួបជាមួយក្រុមតន្ត្រី​នារី​មក​ចូលរួម​សម្តែងរួមគ្នា [...]

សៀវភៅ​សិក្សា​របស់​រដ្ឋ៖ ហាម​លក់ តែ​មិន​បាន​«ហាម​លួច»​ទេ?

សៀវភៅ​សិក្សា​របស់​រដ្ឋ៖ ហាម​លក់ តែ​មិន​បាន​«ហាម​លួច»​ទេ?

«សំខាន់រដ្ឋាភិបាលគួរស៊ើបអង្កេតថា អ្នកលក់នៅទីផ្សារហ្នឹង គាត់បានសៀវភៅមកពីណាមកលក់? ហើយរិះរក​ចាប់​អ្នកដែលយកសៀវភៅរដ្ឋយកលក់ហ្នឹង ប្រសើរជាងការដែលមករឹបអូសនៅទីផ្សារ» នេះជាការលើកឡើងរបស់អ្នក​វិភាគឯករាជ្យ លោក កែម ឡី ទៅលើសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលកំណត់ថា នឹងចាត់​វិធានការ​តាម​ច្បាប់​ចំពោះអ្នកដែលបានលក់​សៀវភៅសិក្សា ដែលមានសរសេរនៅលើក្របថា«ហាមលក់»និង«ជាកម្មសិទ្ធិ​របស់​រដ្ឋ»។


គ្របសៀវភៅសិក្សា ជីវវិទ្យាថ្នាក់ទី១២មួយ ដែលមានផ្លាកបិតពីលើ ហាមលក់។ (រូបថត MONOROOM.info/ D.KEO)

ប្រព័ន្ធអប់រំ - ការលក់ជួញដូរសៀវភៅសិក្សា ដែលមានសរសេរនៅពីលើក្របថា«ហាមលក់» និង«ជា​កម្មសិទ្ធិ​របស់រដ្ឋ» នឹងត្រូវចាត់ទុកថាជាអំពើខុសច្បាប់ បង្កអោយមានផលអវិជ្ជមានដល់ការអប់រំ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...