
ចូលឆ្នាំចិន ឆ្នាំមាន់ និយាយពីរូបចម្លាក់ ត្រាំ ជាសត្វមាន់
ថ្ងៃចូលឆ្នាំចិន ទើបនឹងចាប់ផ្ដើម នៅថ្ងៃទី២៨ ខែមករានេះប៉ុណ្ណោះ តែមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ក្នុងក្រុង «Taijiquan» នៃខេត្ត «Shanxi» ភាគកណ្ដាលប្រទេសចិន បានប្រារព្ធនិមិត្តរូប នៃឆ្នាំមាន់នេះ តាំងពីចុងឆ្នាំកន្លងទៅ។ នោះគឺការដាក់តាំងបង្ហាញ នូវរូបសំណាកលោក ដូណាល់ ត្រាំ (Donald Trump.) ប្រធានាធិបតីអាមេរិក ដោយឆ្លាក់តាមបែបសត្វមាន់ នៅខាងមុខអាគារមជ្ឈមណ្ឌល។
ជាការពិតហើយ ដែលលោក ដូណាល់ ត្រាំ មិនសូវជាធ្វើឲ្យរដ្ឋាភិបាលក្រុង ប៉េកាំង សប្បាយចិត្តប៉ុន្មានទេ រាប់ចាប់តាំងពីពេលលោក ធ្វើយុទ្ធនាការបោះឆ្នោតជំហានដំបូង នៅក្នុងគណបក្សសាធារណរដ្ឋនោះម្លេះ។ ជាពិសេស គឺជំហររបស់លោក ត្រាំ ក្នុងការគាំទ្រ «ឯករាជ្យភាព» របស់កោះតៃវ៉ាន់ ដែលប្រទេសចិន តែងចាត់ទុក ថាជា«កោះឧទ្ទាម»មួយ នៅសមុទ្រចិនខាងកើត។
ទំនងជាភាពក្ដៅក្រហាយ ខាងលើនេះហើយ ទើបវិចិត្រករចម្លាក់ ជាតិចិនមួយរូប មានគំនិតបង្កើត [...]