
សម រង្ស៊ី៖ ហ៊ុន សែន ធ្វើទង្វើ«ក្បត់ជាតិ៤យ៉ាង»
សង្គ្រាមវោហាស័ព្ទ ដោយផ្លោងសំដី«ថ្លោសៗ»ដាក់គ្នា រវាងអ្នកនយោបាយខ្មែរ មិនបានថមថយកម្លាំងទេ! នៅចំពោះការចោទប្រកាន់ថា«ទណ្ឌិត» ផ្ដន្ទាទោសដោយតុលាការកម្ពុជា និងពេលខ្លះ ជា«កូនអាក្បត់ជាតិ» នៅថ្ងៃនេះ លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលកំពុងនិរទេសខ្លួន នៅឯបរទេស បានពន្យល់បកស្រាយមកវិញ ថាតើនរណាពិតប្រាកដា ជាអ្នកមានទោស «ជាជនក្បត់ជាតិ»។
អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគូបដិបក្ខនយោបាយ ប្រកបដោយសក្ដានុពល ទល់នឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហោះការបកស្រាយរបស់លោកដូច្នេះ នៅមុននេះបន្តិច លើបណ្ដាញសង្គម និងបានចង្អុលដោយត្រង់ៗថា គឺលោក ហ៊ុន សែន ដែលនៅកាន់អំណាចចាស់វស្សានេះហើយ ជា«ជនក្បត់ជាតិ» ដែលប្រព្រឹត្តិនូវទង្វើក្បត់ជាតិ ចំនួន៤យ៉ាង។
លោក សម រង្ស៊ី បានពន្យល់ថា «ជនក្បត់ជាតិ ជាអ្នកដែលបានប្រព្រឹត្តិទង្វើណាមួយ» ក្នុងចំណោមទង្វើទាំងបួន [...]