Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

សុខ ទូច ត្រូវ សាយ ឈុំ តម្លើង​ឋានៈ​ជា​ប្រធាន​រាជ​បណ្ឌិត្យ​សភា

សុខ ទូច ត្រូវ សាយ ឈុំ តម្លើង​ឋានៈ​ជា​ប្រធាន​រាជ​បណ្ឌិត្យ​សភា

ខិតខំបំពេញការងារ«បានល្អ» ពិតជាទទួលបាន ការ«លើកទឹកចិត្ត»។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សុខ ទូច សកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរៈ និងជាអនុប្រធានរាជបណ្ឌិត្យសភា ត្រូវបានលោក សាយ ឈុំ ក្នុងតួនាទីជាប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យតែងតាំង ឲ្យឡើង​ធ្វើជា​ប្រធាន​ស្ថាប័នមួយនេះ ជំនួសអ្នកស្រី ខ្លូត ធីតា។

ព្រះរាជក្រឹត្យដែលចុះហត្ថលេខា ដោយអនុប្រធាន​គណបក្សប្រជាជនកម្ពុជា ត្រូវបានធ្វើឡើង តាមការក្រាបបង្គំទូលថ្វាយ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ហើយព្រះរាជក្រឹត្យ​ដដែល ក៏បានបង្គាប់មកលោក ហ៊ុន សែន វិញ ឲ្យទទួលបន្ទុក អនុវត្តន៍ព្រះរាជក្រិត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅដែរ។

ជាមួយនឹងតំណែងថ្មី លោក សុខ ទូច មានឋានៈស្មើ«រដ្ឋមន្ត្រី»។ លោកត្រូវបានគេស្គាល់ខ្លាំង នៅពេលលោកធ្វើការវិភាគ ទៅលើបញ្ហានយោបាយ និងសង្គម ក្នុងអំឡុងពេល មុនការបោះឆ្នោត ឆ្នាំ២០១៣ [...]

ផែង វណ្ណៈ ស្នើ​ដក​តំណែង ចេវ ហាក់ ដើម្បី​ស្ដារ​កិត្តិយស​កូន​ស្រី

ផែង វណ្ណៈ ស្នើ​ដក​តំណែង ចេវ ហាក់ ដើម្បី​ស្ដារ​កិត្តិយស​កូន​ស្រី

ដកមន្ត្រីរដ្ឋម្នាក់ចេញពីតំណែង និងឲ្យអង្គភាពរដ្ឋ សុំទោសជាសាធារណៈ ដើម្បី«ស្ដារមុខមាត់​កិត្តិយស​កូនស្រី»។ រឿងរ៉ាវ ដែលកើតចេញពី ការបើក​រថយន្ដ ល្មើសផ្លាកសញ្ញា «ហាមបត់ឆ្វេង» របស់កូនស្រីឈ្មោះ ផែង ពិសី របស់​លោក​ឪពុកឈ្មោះ ផែង វណ្ណៈ រហូតបង្កឲ្យមានសង្គ្រាមពាក្យសំដី លាយឡំ​នឹងការប្រើពាក្យ​ពេជន៍ ​ដ៏​អសុរស រវាង​មន្ត្រី​និង​មន្ត្រី (នៅក្នុងក្រសួងតែមួយ) នៅពាសពេញបណ្ដាញសង្គម។

លោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកប្រើប្រាស់ហ្វេសប៊ុក ដ៏ល្បីល្បាញ បានធ្វើសំណើរនេះ​នៅ​មុន​នេះ​បន្តិច ទៅកាន់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឲ្យដកតំណែងលោក ចេវ ហាក់ ប្រធាន​ការិយាល័យ​នគរបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ និងស្នើសុំឲ្យអង្គភាពមួយ​នេះ​ ចេញ​មុខ​«សុំ​ទោស»​កូន​ស្រី​លោក​​ជាសាធារណៈ ដើម្បីអ្វីមួយ ដែលមន្ត្រីរូបនេះចាត់ទុកថា ជាទោសកំហុស ដែល​«អង្គភាព​ខាង​លើ​ បាន​«ផ្សាយ​បរិហាកេរ្តិ៍» កូនស្រី​របស់​​លោក [...]

«ឆ្នាំ​ណា ទើប​ខ្ញុំ​បាន​ចូល​រៀន​នយោបាយ»​ ដូច ធី សុវណ្ណថា?

«ឆ្នាំ​ណា ទើប​ខ្ញុំ​បាន​ចូល​រៀន​នយោបាយ»​ ដូច ធី សុវណ្ណថា?

បន្ទាប់ពីបានក្លាយ ជាសមាជិកគណបក្សប្រជាជនកម្ពុជា តើចាំបាច់ត្រូវកញ្ញា ធី សុវណ្ណថា «ចៅតា» ចូលរៀន«វគ្គអប់រំនយោបាយ» ហ្វឹកហ្វឺនដោយ​អតីត​គណបក្សកុម្មុយនីស្ដមួយនេះឬ? បើទោះជាចាំបាច់ ឬមិនចាំបាច់ក៏ដោយ ក៏វគ្គអប់រំនយោបាយនេះ មិនបានបើកទ្វា សម្រាប់សមាជិកផ្សេងទៀត របស់គណបក្សកាន់អំណាច នោះឡើយ។

ដូចយ៉ាង លោក ផែង វណ្ណៈ ដែលគេស្គាល់ថា ជាមន្ត្រីក្រសួងមហាផ្ទៃ ដែលស្និតនឹងគណបក្សប្រជាជនកម្ពុជា ជាយូរមកនោះ បានសំដែងចម្ងល់របស់លោក នៅចំពោះ«វគ្គអប់រំនយោបាយ» របស់គណបក្ស ដែលបានបើកទ្វា សម្រាប់សមាជិកថ្មីថ្មោង ដូចជាកញ្ញា «ចៅតា» ជាដើម តែហាក់មិនបានខ្វាយ​ខ្វល់ ចំពោះរូបលោក ដែល​ខំធ្វើការ«​បម្រើ​បក្ស» អស់ជិតពាក់កណ្ដាលអាយុ ទៅហើយនោះទេ។

លោក ផែង វណ្ណៈ ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម ដ៏ល្បីឈ្មោះ បានយកព័ត៌មានមួយ ស្ដីពីវត្តមានរបស់កញ្ញា ធី សុវណ្ណថា នៅក្នុង«វគ្គអប់រំនយោបាយ លើកទី១៧»នេះ មកបង្ហោះ ជាមួយនឹងសំនួរឡើងថា [...]

សង្គ្រាម​ផ្ទុះ រវាង​ចរាចរណ៍​ក្រុង និង​ផែង វណ្ណៈ រឿង​«កូន​ស្រី​ញៀន​ថ្នាំ»

សង្គ្រាម​ផ្ទុះ រវាង​ចរាចរណ៍​ក្រុង និង​ផែង វណ្ណៈ រឿង​«កូន​ស្រី​ញៀន​ថ្នាំ»

សង្គ្រាមពាក្យសំដី រវាងមន្ត្រី និងមន្ត្រី បានផ្ទះឡើងហើយ!!! លោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បីល្បាញ បានចាត់ទុកទង្វើ របស់ក្រុមភ្នាក់ងារនគរបាលចរាចរណ៍ «មួយចំនួន» ថាបានធ្វើឡើង ដូចជា«ក្រុមចោរ» ដែលលួចពួកស្ទាក់ ចាប់ឃាត់យានយន្ដ នៅតាមដងផ្លូវ និងហៅក្រុមមន្ត្រីមានសមត្ថកិច្ចទាំងនោះ ថាជាក្រុមមន្ត្រី«ចរាចរណ៍ថោកទាប»។ ខណៈក្រុម(ស្និត)មន្ត្រីចរាចរណ៍រាជធានីវិញ បានហៅយុវតី ដែលជាកូនស្រីលោក ផែង វណ្ណៈ ថាជាមនុស្ស«ញៀនថ្នាំ» និងហៅលោក ផែង វណ្ណៈ ថាកំពុង«កាង» កូនស្រី«ល្មើស»របស់ខ្លួន។

រឿងរ៉ាវចាប់ផ្ដើមឡើង តាំងពីព្រឹកម្សិលម៉ិញ វេលាម៉ោង ១០ និង០៥នាទី បន្ទាប់ពីយុវតី ផែង ពិសី ដែលជាកូនស្រីរបស់លោក ផែង វណ្ណៈ បានបើក​រថយន្ដ​បត់ឆ្វេង ល្មើសផ្លាក​សញ្ញាចរាចរណ៍ «ហាមបត់ឆ្វេង»​ ហើយត្រូវបាន​ក្រុមនគរបាលចរាចរណ៍ ដែលឈរជើង នៅត្រង់ចំណុចផ្លូវសុធារស​ «មុខ​ ប៊ីលប្រាយ» ឃាត់ឲ្យឈប់។ លោក ផែង វណ្ណៈ [...]

រក​ឃើញ​បំណែក​យន្ដហោះ​«MH370»​ថ្មី​ទៀត​ នៅ​លើ​ប្រជុំ​កោះ​«Seychelles»?

រក​ឃើញ​បំណែក​យន្ដហោះ​«MH370»​ថ្មី​ទៀត​ នៅ​លើ​ប្រជុំ​កោះ​«Seychelles»?

អាជ្ញាធរទទួលបន្ទុក អាកាសចរណ៍ស៊ីវិល របស់ប្រជុំកោះ «Seychelles»​ ហៅកាត់ថា «SCAA» បានអះអាងថា គឺក្រុមអ្នកស្រាវជ្រាវខាងសត្វស្លាប និងអណ្ដើកសមុទ្រ ជាអ្នករកឃើញបំណែកយន្ដហោះទាំងនោះ បានមុនគេ នៅលើឆ្នេររបស់កោះមួយ ឈ្មោះ «Faqhar» របស់ប្រជុំកោះ។

បើតាមអាជ្ញាធរ «SCAA» នេះដដែល បានពន្យល់ថា បំណែកយន្ដហោះទាំងនោះ មានសណ្ឋានចេញមកពីតួយន្ដហោះ ដែលគេបានរកឃើញបំណែកផ្សេងទៀត នៅលើកោះក្នុងតំបន់ (ភាគខាងលិច នៃមហាសមុទ្រឥណ្ឋា)។ បំណែកដែលទើបនឹងត្រូវបានរកឃើញ អាចជាគំរបម៉ាស៊ីនប្រតិកម្ម របស់យន្ដហោះ។

មន្ត្រី «SCAA» បានបញ្ជាក់បន្ថែមថា អាជ្ញាធររបស់ប្រទេសម៉ាឡេស៊ី កំពុងធ្វើការស្រាវជ្រាវបន្ថែម ពីលើបំណែកទាំងនេះហើយ។

» រាល់អត្ថបទ ដែលទាក់ទងនឹងការបាត់ខ្លួន របស់យន្ដហោះ «MH370»៖ 



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...