សង្គមស៊ីវិល៤ ចេញសេចក្តីថ្លែងកាណ៍ថ្កោលទោសការចាប់ខ្លួនពលរដ្ឋ
ក្នុងរយៈពេលប្រមាណថ្ងៃចុងក្រោយនេះ មានសកម្មជនការពារដីធ្លី នយោបាយ និងព្រះសង្ឃចំនួន ១៧នាក់ហើយ ដែលត្រូវបានចាប់ឃុំខ្លួន និងផ្តន្ទាទោស។ បន្ទាប់ពីមានការចាប់ខ្លួន សកម្មជនទាំងអស់នោះ ក្រុមអង្គការសង្គមស៊ីវិលចំនួនបួន រួមមាន គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (Chrac) សមាគមអាដហុក (Adhoc) ខុមហ្វ្រែល(Comfrel) និងក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន (Hrtf) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរួមគ្នា ចំពោះការចាប់ខ្លួនជនទាំងនោះ កាលពីថ្ងៃទី ១៨ ខែវិច្ឆកា ព្រឹកម៉ិញនេះ។
ការចាប់ខ្លួនតំណាងសហគមន៍ រួមទាំងសកម្មជននយោបាយ និងព្រះសង្ឃទាំង ១៧នាក់នោះ ត្រូវបានផ្តន្ទាទោសតាមមាត្រា ២៨, ២១៨, ៤៥៩, ៤៩៥ និង ៥០២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៧៨ នៃច្បាប់ចរាចរណ៍ផ្លូវគោក។ បទល្មើសក្នុងមាត្រាខាងលើនេះ [...]

