នៅពេលដែល បារ៉ាក់ អូបាម៉ា កាន់ឆ័ត្របាំងឲ្យស្ត្រីពីរនាក់...
ឈុតឆាកនេះ តែងកើតឡើងជាធម្មតា សម្រាប់បុរសទូទៅ ដែលមានបុគ្គលលក្ខណៈ ជា«សុភាពបុរស»... គ្រាន់តែលើកនេះ បុរសម្នាក់នោះ គឺលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីនៃសហរដ្ឋអាមេរិក។ បុរសដែលមានអំណាចជាងគេ នៅក្នុងពិភពលោក ត្រូវបានថតជាប់ដោយ ម៉ាស៊ីនថតរបស់ស្ថានីយ ទូរទស្សន៍ ABC News នៅពេលដែលលោកបានចុះចេញ ពីឧទ្ធម្ភាគចក្រ ចុះចតនៅលើទីលានមួយ ក្បែរសេតវិមាន បង្ហាញពីសកម្មភាព របស់លោកបានយកឆ័ត្រ ទៅបាំងអមការពារទឹកភ្លៀង ឲ្យស្ត្រីពីរនាក់ ។
នាំនួនល្អង រត់កាត់ភ្លៀង?
វីដេអូនេះ ដែលត្រូវបាន យកទៅដាក់ផ្សាយ នៅលើបណ្ដាញសង្គម ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ចែករំលែកបន្តគ្នារហូតដល់ជិត២០០ ០០០ដង និងមានមនុស្សចុច ចូលមើល ជាង១៤លាននាក់ គ្រាន់តែក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះ។
ត្រឡប់ពីដំណើរទស្សនកិច្ច នៅក្នុងរដ្ឋ ញ៉ូ ចេស៊ី (New Jersey) វិញ លោកប្រធានាធិបតី បានវិលមកសេតវិមានវិញ ខណៈស្ថានភាពឧត្តុនិយម [...]