Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ប្រពន្ធ​កូន​បណ្ឌិត កែម ឡី បាន​ចាក​ចេញ​ពី​កម្ពុជា

ប្រពន្ធ​កូន​បណ្ឌិត កែម ឡី បាន​ចាក​ចេញ​ពី​កម្ពុជា

ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានមានមានសង្ឃដីកាថា មុនការចាកចេញ ពីប្រទេសកម្ពុជា ដែលជាទឹកដីកំណើត អ្នកស្រី ប៊ូ រចនា បានធ្វើលិខិតផ្ទេរសិទ្ធិ ជូនទៅគណៈកម្មការ​រៀបចំ​បុណ្យសព​លោក កែម ឡី ដើម្បីទទួល​ធ្វើ​បុណ្យ រំលឹកខួបមួយរយថ្ងៃ ជូនលោក កែម ឡី ដែលត្រូវបានជនប្រដាប់អាវុធ បាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ នៅ​កណ្ដាល​បេះដូង​នៃព្រះរាជាណាចក្រ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

យ៉ាងណាក៏ដោយ ក៏ការចាកចេញនេះ មិនត្រូវបានព្រះសង្ឃ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា ភរិយា និងកូន​ទាំង​បួន របស់លោក កែម ឡី ចេញទៅកាន់ប្រទេសណាឡើយ។ ព្រះអង្គគ្រាន់តែមានថេរដីកាថា អ្នកស្រី ប៊ូ រចនា និងកូនៗ បានចាកចេញពីប្រទេសដើមកំណើត តាំងពីថ្ងៃទី២៨ ខែសីហាម្សិលម៉ិញ ហើយវេលានេះ បាន​ទៅ​ដល់​ទីកន្លែង​សុវត្ថិភាពហើយ។

ព័ត៌មានដែលបានទម្លាយ ក្នុងពេលកន្លងមក ជាពិសេសនៅក្នុងពេលរៀបចំធ្វើបុណ្យសព ភ្លាមៗក្រោយ​ការ​បាញ់​សម្លាប់នោះ បានឲ្យដឹងថា អ្នកស្រី ប៊ូ រចនា [...]

ស្ពាន​សម្រាប់​អ្នក​ថ្មើរ​ជើង​មួយ បាក់​ធ្លាក់​ពី​លើ​ថ្នល់​ល្បឿន​លឿន

ស្ពានសម្រាប់អ្នកថ្មើរជើងមួយ ដែលសង់កន្លង​ពីលើថ្នល់ល្បឿនលឿន លេខ «M20» បានបាក់ធ្លាក់​កាល​ពីថ្ងៃ​សៅរ៍ បន្ទាប់ពីបានប៉ះជាមួយ រថយន្ដដឹកទំនិញមួយគ្រឿង។ ហេតុការណ៍នេះ បានបង្កឲ្យអ្នកបើក​បរ​ម៉ូតូម្នាក់​រង​របួស ហើយចរាចរណ៍ទាំងពីរទិស របស់ថ្នល់ល្បឿនលឿន ដែលឆ្ពាប់រាជធានី ឡុងដ៍ មកកាន់ច្រកសមុទ្រ ម៉ង់ (Manche - ច្រកនេះមុជ ពីខាងក្រោមសមុទ្រម៉ង់ ដើម្បីភ្ជាប់ទៅដីទ្វីប កាត់តាម​ប្រទេសបារាំង) បានបិត​អស់​ជា​ច្រើន​ម៉ោង។ នេះបើតាមការអះអាង របស់នគរបាល នៅក្នុងតំបន់ដែលកើតហេតុ។

សេចក្ដីប្រកាសព័ត៌មានមួយ របស់នគរបាលបានឲ្យដឹងថា គេបានជូនដំណឹង មកកាន់នគរបាល អំពីគ្រោះ​ថ្នាក់​នេះ នៅវេលាម៉ោង ១១ និង០៧នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង១៦ និង០៧នាទី ម៉ោងនៅកម្ពុជា)។ សេចក្ដី​ប្រកាសព័ត៌មាននោះ បានបញ្ជាក់ទៀតថា៖ «នៅខណៈនេះ ហេតុការណ៍នេះ វាដូចជាកើតឡើង ដោយ​សារ​រថយន្ដ​ដឹកទំនិញ បានបើកបុកស្ពាន សម្រាប់អ្នកថ្មើរជើងខាងលើ [...]

ឃាត់​ខ្លួន​អ្នក​បើក​យន្ដហោះ​ពីរ​នាក់ ព្រោះ​ស្រវឹង​​មុន​ការ​ហោះ​ហើរ

ឃាត់​ខ្លួន​អ្នក​បើក​យន្ដហោះ​ពីរ​នាក់ ព្រោះ​ស្រវឹង​​មុន​ការ​ហោះ​ហើរ

ជើងហោះហើររបស់យន្ដហោះ «United Airlines» ដែលត្រូវចេញដំណើរ នៅម៉ោង៩ព្រឹក កាលពីថ្ងៃសៅរ៍ ត្រូវ​បាន​ពន្យាពេល​រហូត​យប់ឡើង ទើបមានអ្នកបើកបរថ្មី បានចូលមកជំនួស អ្នកបើកបរពីរនាក់ ដែលត្រូវបានអាជ្ញាធ​រឃាត់​ខ្លួន ពី​បទ​សង្ស័យ​បាន​ផឹក​ស្រា​ស្រវឹង នៅមុនការហោះហើរ។

អ្នកបើកបរយន្ដហោះ ដែលរងការសង្ស័យទាំងពីរនាក់ អាយុ៣៥ឆ្នាំ និង៤៥ឆ្នាំ ត្រូវបញ្ជាយន្ដហោះមួយនេះ ជាមួយ​នឹងអ្នកដំណើរ ១៤១នាក់ ឆ្ពោះទៅកាន់ព្រលានយន្ដហោះ «Newark» ក្បែរក្រុងញ៉ូយក សហរដ្ឋអាមេរិក។ ប៉ុន្តែ​ពួក​គេ​ត្រូវ​បានឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានឆ្លងការការត្រួតពិនិត្យ និងត្រូវបានរកឃើញ មានជាតិ​អាកុល​ច្រើន​ហួស នៅក្នុងឈាម។

នគរបាលតំបន់ របស់ប្រទេសអង់គ្លេស បានថ្លែងឲ្យដឹងថា អ្នកបើកបរប្រមឹកទាំងពីររូប នឹងត្រូវបានឡើង​សវនាការ​បថម​មួយ នៅថ្ងៃចន្ទស្អែកនេះ ក្នុងតុលាការក្រុង «Paisley» ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីព្រលាន​យន្ដហោះ។

[...]
ជុំ កុសល រង​ការ​ចោទ​ថា បាន‌‌«បោក​ប្រាក់»​ពី​ស្ត្រី​ម្នាក់

ជុំ កុសល រង​ការ​ចោទ​ថា បាន‌‌«បោក​ប្រាក់»​ពី​ស្ត្រី​ម្នាក់

រឿងរ៉ាវបានផ្ទុះឡើង នៅពីថ្ងៃព្រហស្បត្តិ៍ម្សិលម្ងៃ និងកំពុងរីករាលដាល នៅពាសពេញបណ្ដាញសង្គម នៅ​ចុង​សប្ដាហ៍នេះ។ រីករាលដាល ដោយសាររឿងរ៉ាវ «បោកប្រាក់ រំលោភសេចក្ដីទុកចិត្ត»​នេះ បានកើតឡើង បាញ់​ឆ្ពោះ​ទៅលោក ជុំ កុសល ទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអ្នកធ្វើអត្ថាធិប្បាយ គាំទ្រ​រដ្ឋាភិបាល-​គណបក្ស​ប្រជាជន​កម្ពុជា តាមកញ្ចក់ទូរទស្សន៍នោះផ្ទាល់តែម្ដង។

លោក ជុំ កុសល បានច្រានចោលការចោទប្រកាន់នេះ តាំងពីហេតុការណ៍ ត្រូវបានគណនី «YaPor YaPor» របស់​យុវតីម្នាក់ ដែលអះអាងថាខ្លួន ជាកូនស្រី​របស់ស្ត្រី ឈ្មោះ «ប្រាជ្ញ សុធារ៉ា» យកមកបង្ហោះជាលើកដំបូង នៅ​លើវេទិកាបញ្ចេញមតិយោបល់ នៃទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ជុំ កុសល បានចាត់ទុកការបង្ហោះនោះ ថាជាការប្រឌិត ដើម្បីបរិហារកេរ្តិ៍របស់លោក។ ប៉ុន្តែ នៅថ្ងៃបន្ទាប់មក លោក​​ទទួល​​ស្គាល់​ថា ពិតជាមានបណ្ដឹង​ទាំងនេះមែន ដោយគ្រាន់តែតុលាការ​សាលាដំបូង [...]

ហ៊ុន សែន៖ ខ្ញុំ​មិន​មែន​ជា​«អាយ៉ង»

ហ៊ុន សែន៖ ខ្ញុំ​មិន​មែន​ជា​«អាយ៉ង»

តើលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានការងារអ្វីខ្លះ? នៅក្នុងរយៈចុងក្រោយនេះ គេឃើញ​លោក​រវល់​ចុះ​ផ្ទាល់ នៅតាមមូលដ្ឋាន ជួបជាមួយពលរដ្ឋ​សឹងតែរាល់ថ្ងៃ។ សកម្មភាពនេះ ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី​ខ្លួន​ឯង​និយាយ​ថា លោកចុះស្វែងរកសម្លេងឆ្នោត។ ប៉ុន្តែបន្ទាប់ពីសកម្មភាពនេះ គឺឃើញលោក ហ៊ុន សែន មាន​ការងារ​ដ៏​ចាំបាច់​មួយ​ទៀត៖ តាមដានមតិយោបល់ របស់បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម និងឆ្លើយតប​ទៅ​កាន់​មតិ​យោបល់​ទាំង​នោះ ​យ៉ាងក្បោះក្បាយ។

សូម្បីមតិយោបល់ របស់អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ ដែលទំនងជាជនជាតិវៀតណាម ដាក់ឈ្មោះ «Nguyen Van Tai» សរសេរដាក់នៅខាងក្រោម ការបង្ហោះផ្សាយ​ របស់​ទំព័រ​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រីនោះ ក៏​លោក ហ៊ុន សែន បានចំណាយពេលឆ្លើយតប រហូតឆ្លើយលើស ពីប្រធានបទ​ដែល​លើក​ឡើង​ ដូចជា​ឃ្លា​ថា លោក​មិន​មែន​ជា​អាយ៉ង របស់វៀតណាម និងសារផ្ដាំ​ផ្ញើរ​បន្ថែម​មួយ​ចំនួន​​ទៀត​ជាដើម។ ម្ចាស់គណនីជាតិ​វៀតណាម​នោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...