Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ខៀវ កាញារីទ្ធ៖ ចង់​បន្ទោស​«ក៥» ត្រូវ​បន្ទោស​អ្នក​ចូល​រួម​ជា​មួយ​ខ្មែរ​ក្រហម

ខៀវ កាញារីទ្ធ៖ ចង់​បន្ទោស​«ក៥» ត្រូវ​បន្ទោស​អ្នក​ចូល​រួម​ជា​មួយ​ខ្មែរ​ក្រហម

មានមន្ត្រីជាច្រើននាក់ មកពីគណបក្សកាន់អំណាច បានធ្វើមិនដឹងមិនឮ (ឬធ្វើភ្លេច) ពីព្រឹត្តិការណ៍​ដ៏អាណោច​អាធម នៃ«ផែនការ ក៥» ដែលបានបង្កឲ្យប្រជាជនស៊ីវិលខ្មែរ រាប់សិបម៉ឺននាក់ បានបន្តបាត់បង់​ជីវិត បន្ទាប់​ពី​បាន​ងើប​ចេញ ពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។ ប៉ុន្តែយ៉ាងហោចណាស់ មានលោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​មួយ​រូប បាននិយាយរំលឹក ពីប្រវត្តិសាស្ត្រ ដ៏ជូរចត់របស់ប្រជាជាតិ​ខ្មែរ ក្នុង​របប​កុម្មុយនីស​ទីពីរ​នេះ បើ​ទោះ​ជា​លោក បាន​ពន្យល់​ថា កំហុសដំបូងគេ គឺ​អ្នក​ដែល​បាន​ចូលរួម ជា​មួយ​ខ្មែរក្រហម ក្នុង​ការ​បង្កើត​«រដ្ឋាភិបាល​ចំរុះ» កម្ពុជា​ប្រជាធិបតេយ្យ នោះក៏ដោយ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរដូចនេះ នៅប៉ុន្មាននាទីមុន តាមរយៈគណនេយ្យ​​ហ្វេសប៊ុក​​របស់​​លោក​ថា៖ «អ្នក​ថ្កោលទោស រឿង"ក៥" ដំបូង​បង្អស់​​ត្រូវ​ថ្កោលទោស​​អ្នកណា ដែលចូល​ជា​មួយ​ខ្មែរក្រហម [...]

ឈាង វុន ហាម​ការ​ថត​រូបលោក ពេល​លោក​និយាយ!

ឈាង វុន ហាម​ការ​ថត​រូបលោក ពេល​លោក​និយាយ!

នៅពេលដែលម៉ាស៊ីនថតរូប របស់អ្នកសារព័ត៌មាន ធ្វើឲ្យលោកតំណាងរាស្ត្រ ឈាង វុន មាន​អារម្មណ៍​មិន​ស្រួល ក្នុង​ការ​និយាយ... ហើយបានព្រមាន​អ្នកយក​ព័ត៌មាន ដែល​ថតរូបលោក ពេល​​លោក​កំពុង​ផ្ដល់​សម្ភាស ​ឲ្យ​ឈប់ថត​លោក​តទៅទៀត។ ហេតុការណ៍នេះ បានកើត​ឡើង កាលពីថ្ងៃទី២៦ ខែមករា ម្សិលម៉ិញ ក្នុង​ការ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកយកព័ត៌មាន របស់លោក ឈាង វុន ក្នុងនាមលោក ជាប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហ​ប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និងព័ត៌មាន និងជាអ្នក​នាំពាក្យ នៃ​ក្រុម​តំណាង​រាស្ត្រ​មតិ​ភាគ​ច្រើន នៃ​រដ្ឋសភា។

ហើយអ្នកសារព័ត៌មាន ដែលបានថតរូបលោក ឈាង វុន និងដែលរង​ការព្រមាន ដោយ​ផ្ទាល់ និង​នៅ​មុខគេ​ឯង​នោះ គឺ​ជា​អ្នក​សារព័ត៌មាន មក​ពី​វិទ្យុអាស៊ីសេរី អង្គភាពផ្សព្វផ្សាយមួយ ដែល​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​សូវ​ចូលចិត្ត។ នៅពេលនោះ លោក ឈាង វុន បានផ្អាក​កិច្ច​សម្ភាស​របស់​លោក ហើយ​ចាប់​ផ្ដើម​និយាយ [...]

«ថ្ងៃអង្សារបស់ គីម ជុង-អ៊ុន កាន់​តែ​ឈាន​ជិត​មក​ដល់»

«ថ្ងៃអង្សារបស់ គីម ជុង-អ៊ុន កាន់​តែ​ឈាន​ជិត​មក​ដល់»

របបដឹកនាំក្រុងព្យុងយ៉ាង អាចនឹងឈាន ទៅរកការ«ដួលរលំ» ដោយសារ​បណ្ដាជន​កូរ៉េខាងជើង មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង បានបែរខ្នងដាក់ខ្លួន។ នេះ ជាការអះអាង របស់អតីតមន្ត្រីការទូតជាន់ខ្ពស់ របស់​ប្រទេស​កូរ៉េ​ខាង​ជើង ដែលបានរត់មកជ្រកកោន នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែសីហាកន្លងទៅ។

លោក «Thae Yong-ho» អតីតលេខាទូត ដែលជាមន្ត្រីថ្នាក់ទីពីរ នៃស្ថានទូតកូរ៉េខាងជើង ប្រចាំ​នៅ​រាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បានថ្លែងដូច្នេះ​ជាសាធារណៈ នៅក្នុងសន្និសីទ​សារព័ត៌មាន​ដំបូង​មួយ​​របស់​​លោក ទៅ​កាន់​អ្នក​យក​​ព័ត៌មាន​​បរទេស​​ទាំង​ឡាយ។ លោកបានថ្លែងឡើងថា បណ្ដាជន​កូរ៉េខាងជើង កាន់តែ​ច្រើន​ឡើង បាន​ដើរ​តាម​គំរូរបស់លោក ដោយសារពួកគេ​​មើល​​ឃើញ​ថា របបកូរ៉េខាងជើង កំពុង​ស្ថិត​នៅលើ​ជំរាលធ្លាក់ចុះមួយ។ លោក​ថា៖ «ខ្ញុំគិតថា ថ្ងៃអង្សារបស់ គីម ជុង-អ៊ុន (Kim Jong-un) កាន់​តែ​ឈាន​​ជិត​​មក​​ដល់​​ហើយ»។

របបកុម្មុយនីសកូរ៉េ [...]

មន្ត្រីអ.ស.ប អំពាវនាវ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ខ្មែរ​ជា​បន្ទាន់

មន្ត្រីអ.ស.ប អំពាវនាវ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ខ្មែរ​ជា​បន្ទាន់

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាព​សិទ្ធិ​មនុស្ស នៅកម្ពុជា បានថ្លែងពីទីក្រុង ហ្សឺណែវ ប្រទេសស្វីស ក្នុងថ្ងៃទី២៥ ខែមករានេះថា ការ​ប្រើ​ប្រាស់​មធ្យោបាយ ដោយ​ដាក់ទណ្ឌកម្ម ផ្នែកព្រហ្មទណ្ឌ និងការរំខាន ទៅដល់សិទ្ធិស្របច្បាប់ ក្នុងសេរីភាព​នៃ​ការ​បញ្ចេញ​មតិ ក៏ដូចជាទៅដល់ការងារ បម្រើឲ្យវិស័យសិទ្ធិមនុស្ស មានលក្ខណៈផ្ទុយទាំងស្រុង ទៅ​នឹង​មាត្រា​១៩ នៃសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ដែលប្រទេស​កម្ពុជា​ជា​ភាគី​ហត្ថលេខី​មួយ​ដែរ។

ការថ្លែងរបស់អ្នកស្រី ស្មីត បានធ្វើឡើង [...]

រដ្ឋមន្ត្រី​ព័ត៌មាន​ផ្ដល់​មេរៀន​«ទី១» ឲ្យ​វិទ្យុ​ ABC និង​អាចារ្យ​ A

រដ្ឋមន្ត្រី​ព័ត៌មាន​ផ្ដល់​មេរៀន​«ទី១» ឲ្យ​វិទ្យុ​ ABC និង​អាចារ្យ​ A

ការព្រមានម្ដងជាពីរដង ដោយមិនចេញឈ្មោះ ពីសំណាក់លោករដ្ឋមន្ត្រី ទំនងជា​មិន​បាន​ធ្វើ​ឲ្យ​វិទ្យុ​មួយ​នេះ ស្កៀប​ជើង​ធ្មេញ​ឡើយ រហូតបាន​ប្រកាស​សង្គ្រាម​«ពាក្យ​សំដី»​ជា​ចំហរ តាមរយៈ​កម្មវិធី​របស់​ខ្លួន​ត្រឡប់​មក​វិញ ដោយ​លើក​ឡើង​ថា ក្រុមអ្នករិះគន់នោះ ទាំង«ហ្វូង» រួមទាំងលោករដ្ឋមន្ត្រីផង មិន​យល់​ពីអ្វី ដែល​វិទ្យុ​ខ្លួន​កំពុង​ធ្វើ នៅក្នុងកម្មវិធី «ABC 3 spring» ដែលចាក់ផ្សាយផ្ទាល់ នៅតាមកញ្ចក់ទូរទស្សន៍ ប៉ុស្ដ៍លេខ៣។

ប៉ុន្តែភាពគឃ្លើន​ជាច្រើនដង ពីសំណាក់​វិទ្យុនេះ បានជំរុញ​ឲ្យក្រសួង​ព័ត៌មាន ធ្វើប្រតិកម្ម។ សេចក្ដី​ប្រកាស​មួយ ដែលចេញផ្សាយ កាលពីរសៀលថ្ងៃទី២៤ ខែមករានេះ និងចុះហត្ថលេខា ដោយរដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្គាប់ ទៅស្ថានីយ៍ទូរទស្សន៍ប៉ុស្ដ៍លេខ៣ តាមរយៈម្ចាស់ស្ថានីយ លោក ខាំពូន កែវ​មុណី ឲ្យបញ្ឈប់កិច្ចសហការ​ផលិតកម្មវិធី ជាមួយវិទ្យុ អេប៊ីស៊ី ដែលជាកម្មសិទ្ធិ របស់លោក លោក សេង ប៊ុនវ៉េង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...