តូចចិត្តប្រពន្ធចេញពីផ្ទះអស់ទ្រព្យ យកកាំបិតអាក ខ្លួនឯង
ស្នេហានិងការឈឹចិត្ត វាអាចមានទំហំធំ និងមានតម្លៃជាងអ្វីទាំងអស់។ យ៉ាងហោចណាស់ ក៏ថ្លៃជាង«បំពង់ក»របស់ខ្លួនដែរ ព្រោះបើគ្រាន់តែប្រពន្ធដើរចេញចោលផ្ទះ ស្រាប់តែប្ដីដែលនៅអន្ទះអន្ទែងម្នាក់ឯង មិនដឹងភរិយាខ្លួនទៅណា អស់ទ្រព្យអស់សង្ឃឹម ក៏បម្រុងអា ក ខ្លួនឲ្យដាច់។
ហេតុការណ៍ធ្វើអត្តឃាតនេះ កើតឡើងនៅម៉ោងប្រមាណជា៩ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នាចំណុចមុខផ្សារនាគមាស ផ្លូវលេខ២៣៤ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បុរសដែលរងគ្រោះឈ្មោះ អុល វណ្ណនី ភេទប្រុស អាយុ២៧ឆ្នាំ ជាព្រូឡាន មានស្រុកកំណើតនៅភូមិថ្មី ឃុំត្រពាំង ស្រុកស្រែអំបិល ខេត្តកោះកុង។
អា ក រួច តែនៅនិយាយបាន...
នៅក្នុងកាជួបផ្ទាល់ជាមួយជនរងគ្រោះ ដែលធ្វើអត្តឃាតខ្លួនឯងនោះ លោកបាននិយាយថា លោកបានធ្វើអត្តឃាតមែន [...]