ប្រធានតុលាការក្រុងភ្នំពេញ នឹងត្រូវដកហូតពីតំណែង?
បើទោះជា មិនទាន់មានការចេញលិខិត ដោះដូរតំណែងច្បាស់លាស់ក៍ដោយ ក៍ព័ត៌មានក្នុងស្រុកមួយចំនួន បានអះអាងយ៉ាងច្បាស់ថា លោក អាំង មាលតី នឹងត្រូវដកចេញពីតំណែង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ឲ្យទៅនៅក្រសួងយុត្តិធម៌ និងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ រីឯលោក តាំង ស៊ុនឡាយ ប្រធានស្តីទី នឹងត្រូវឡើងមកកាន់តំណែង ជាប្រធានសាលាដំបូងជំនួសលោក អាំង មាលតី វិញ។
ព័ត៌មាននៃការដោះដូរតំណែងនេះ ត្រូវបានផ្សាយចេញ បន្ទាប់ពីលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងស្នើរដល់ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ឲ្យធ្វើសវនកម្មអធិការកិច្ចជាបន្ទាន់ ក្នុងសំណុំរឿងឃាតកម្មដ៏កក្រើក ទៅលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ និងករណីដោះលែងឪពុកម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ ដែលជាជនសង្ស័យធំបំផុត ក្នុងសំនុំរឿងឃាតកម្មនេះ។ នេះបើតាមសម្តីរបស់លោកនាយករដ្ឋមន្ត្រី ដែលបានថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រ [...]