អាឡិច ថាថ្នាក់លើបង្ខំមន្រ្តីនៅក្រសួងរ៉ែនិងថាមពល ឲ្យផ្តិតមេដៃ
ស្នាមមេដៃរបស់មន្រ្តីនៅក្រសួងរ៉ែ និងថាមពលជាច្រើន បានផ្តិតនៅលើញត្តិមួយសន្លឹក ដែលគាំទ្រចំណាត់ការរបស់ក្រសួងមហាផ្ទៃ ដោយសម្រេចឱ្យលោក អាឡិច ចាកចេញពីប្រទេសកម្ពុជា។ ស្នាមមេដៃគាំទ្រវិធានការនេះ ដោយមន្រ្តីទាំងនោះយល់ឃើញថា អាឡិចបានជ្រែកជ្រៀក និងរារាំងដល់ការអភិវឌ្ឍន៍វារីអគ្គីសនី។
ចំពោះស្នាមមេដៃគាំទ្រ ឱ្យសកម្មជនការពារតំបន់អារ៉ែង ចាកចេញពីទឹកដីកម្ពុជានេះ ដូចជាត្រូវបានលោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន ដឹងពីល្បិច«តាស៊ីក្លូ» របស់មន្ត្រីជាន់ខ្ពស់កម្ពុជា។ លោក អាឡិច បានយល់ថា ការផ្តិតមេដៃនេះ បានធ្វើឡើងដោយសារតែមានការបង្ខិតបង្ខំ ពីមេកើយរបស់ខ្លួន ព្រោះកន្លងមក មន្រ្តីទាំងនោះតែងតែប្រាប់លោកថា ពួកគេគាំទ្រសកម្មភាពរបស់លោក ដែលរារាំងមិនឱ្យមានការសាងសង់ ទំនប់វារីអគ្គីសនី នៅក្នុងតំបន់អារ៉ែង។
អាឡិច បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖ «មន្រ្តីរាជការក្រសួងរ៉ែ [...]