Posts in ‘សង្គម’ Category

ទោះ​អត់​បាយ ក៏​កម្មករ​រោង​ចក្រ ខួយស៊ីង នៅ​តស៊ូ​រក​ដំណោះ​ស្រាយ​រឿង​ប្រាក់​ខែ

ទោះ​អត់​បាយ ក៏​កម្មករ​រោង​ចក្រ ខួយស៊ីង នៅ​តស៊ូ​រក​ដំណោះ​ស្រាយ​រឿង​ប្រាក់​ខែ

ថ្ងៃបើកក្តៅហែង សឹងតែឈរនៅលើថ្នល់ ក្រាលកៅស៊ូស្ទើមិនបាន បែជាអតីតក្រុមកររោងចក្រ ខួយស៊ីង នាំគ្នាមក​ស្រែក​ទាមទារ សុំការអន្តរាគមន៍ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងអត់បាយក្រហាយទឹក តាំងពីព្រឹក​ព្រលឹមរហូតដល់ ថ្ងៃបើកក្តៅហែង វេលាម៉ោងពីររសៀល ក៏នៅតែមិនទាន់ បានទទួលការឆ្លើយតប ពីក្រសួងដដែល។

សម្រែកក្រុមកម្មករ នៅតែបានបន្លឺ នៅមុខក្រសួងការងារ តាំងពីព្រឹកព្រលឹមអុល ដើម្បីស្នើសុំឲ្យក្រសួងការងារ ពន្លឿន​ការដោះស្រាយ បញ្ហាប្រាក់អត្ថប្រយោជន៍ តែក្រុមកម្មករបានទទួល ត្រឹមតែចំលើយដដែលៗ ពីមន្ត្រីរបស់ក្រសួង ដូច​សព្វ​មួយដង៖ នោះគឺឲ្យរងចាំ ទៅមុខទៀត។

អ្នកស្រី សែម មុន្ថា អតីតកម្មកររោងចក្រ ខួយ ស៊ីង ដែលមានទីតាំង ស្ថិតនៅខ័ណ្ឌច្បារអំពៅ បានប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ថានៅ១៩ ខែមីនាព្រឹកនេះ ថាពួកគាត់បានប្រមូលគ្នាជាង ១០០នាក់ទៅសួរនាំ និងជម្រុញ​ក្រសួង​ការងា [...]

ពលរដ្ឋ​នៅ​អូ​ដំរី ថា​មន្ត្រី​នគរបាល​មក​រុះ​រើ​ផ្ទះ​សម្បែង​ខ្លួន យ៉ាង​អាណា​ធិប​តេយ្យ

ពលរដ្ឋ​នៅ​អូ​ដំរី ថា​មន្ត្រី​នគរបាល​មក​រុះ​រើ​ផ្ទះ​សម្បែង​ខ្លួន យ៉ាង​អាណា​ធិប​តេយ្យ

ប្រភពពត័ត៌មាន បានឲ្យដឹងថា ហេតុការណ៍រុះរើ ដោយមិនមានហេតុផល ច្បាស់លាស់នេះ បានធ្វើឡើង នៅក្នុង​សហគមន៍​អូដំរី សង្កាត់ស្ទឹងហៅ ខណ្ឌអូត្រែស ខេត្តព្រះសីហនុ។ នៅមិនទាន់មានការបញ្ឈប់ណាមួយ នៅឡើយទេ បើ​តាម​ការ​បញ្ជាក់ របស់ពលរដ្ឋនៅទីនោះផ្ទាល់ ដោយហេតុថា ម្ចាស់ផ្ទះទាំងអស់ មិននៅផ្ទះ និងចេញទៅធ្វើការងារ​អស់ ហើយ​មន្រ្តីទាំងនោះឆ្លៀតពេល អ្នកភូមិមិននៅ ក៏ធ្វើសកម្មភាពតែម្តង។ ប្រភពបានបន្តថា ទោះបីជាអ្នកភូមិខ្លះ បានដឹង​ពី​ការ​រុះរើ​នេះ ហើយបានចេញ ពីធ្វើការមកវិញក៏ដោយ ក៏មិនអាចចូលទៅកាន់ ផ្ទះសម្បែងរបស់ខ្លួន បានដែរ ព្រោះ​ក្រុម​អ្នក​រុះរើ របស់អាជ្ញាធរទាំងនោះ បានបិទផ្លូវចេញចូល ក្នុងសហគមន៍ជិតឈឹង។

លោក សេង ឌីណា ជាម្ចាស់ផ្ទះមួយ ក្នុងចំណោមម្ចាស់ផ្ទះ ទាំង១៤៩គ្រួសារ ដែលរងគ្រោះ ក្នុងសហគមន៍អូដំរី បានឲ្យ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងនៅព្រឹក ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៥នេះថា ប៉ូលិសទាំងនោះ ប្រដាប់ដោយអាវុធ [...]

ឈូស​ឆាយ​បើក​ផ្លូវ ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ប្រាំ​គ្រួសារ នៅ​ឬស្សី​កែវ

ឈូស​ឆាយ​បើក​ផ្លូវ ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ប្រាំ​គ្រួសារ នៅ​ឬស្សី​កែវ

ទំនាស់ដីធ្លីមួយនេះ កើតឡើង ខណៈពេលដែលគម្រោង ឈូសឆាយបើកផ្លូវ របស់សាលារាជធានីភ្នំពេញ ចំនួន៧ខ្សែ កំពុងដំណើរការ ហើយបានប៉ះពាល់ទៅដល់ពលរដ្ឋ ប្រាំគ្រួសារ នៅភូមិបឹងឈូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ក្នុង​​ចំណោមផ្លូវទាំង៧នោះ គឺផ្លូវ១៨០៨ នេះដែលត្រូវប៉ះពាល់ ដល់ផ្ទះពលរដ្ឋប្រាំគ្រួសារ ហើយការឈូសឆាយ បាន​ដំណើរការទៅជិតដល់លំនៅដ្ឋាន របស់ពួកគាត់។ អ្នកទាំងប្រាំគ្រួសារនោះ អះអាងថា នឹងមិនអាចរើចេញទេ បើគ្មាន​សំណងត្រឹមត្រូវ ហើយបានសំអាងហេតុផលថា ពួកគាត់បានរស់នៅទីនេះ តាំងពីឆ្នាំ១៩៩៦មក និងមានឯកសារ​ស្នាក់​នៅ​ត្រឹមត្រូវ។

អ្នកស្រី ម៉ៅ ពៅ ជាពលរដ្ឋម្ចាស់ដី ដែលកំពុងទាមទារ មិនឲ្យអាជ្ញាធរចាក់ដីបំពេញធ្វើផ្លូវ បានប្រាប់អ្នកសារព័ត៌មានថា គាត់មានលិខិតស្នាក់នៅត្រឹមត្រូវ ចេញពីសង្កាត់ទួលសង្កែ ក្នុងទំហំដី ២០០ម៉ែត្រការេ។ អ្នកស្រីថា គាត់មិនអាច​ចាក​ចេញ ដោយគ្មានសំណងត្រឹមត្រូវនោះទេ ព្រោះបើតាមការវ៉ាស់វែងប៉ាន់ស្មាន់នៅ តែបន្តិចទៀត [...]

តំណាង​អ្នក​បឹង​កក់ បដិសេធ​ព័ត៌មាន​«ជួល​ក្មេង​ឱ្យ​ធ្វើ​បាតុកម្ម»

តំណាង​អ្នក​បឹង​កក់ បដិសេធ​ព័ត៌មាន​«ជួល​ក្មេង​ឱ្យ​ធ្វើ​បាតុកម្ម»

បន្ទាប់ពីមាន ការចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថា សហគមន៍ដែលតែង ធ្វើសកម្មភាពតវ៉ា ឱ្យដោះលែងស្រ្តី កំពុងជាប់ពន្ធនាគារ មានជួលកុមារតូចៗ ឱ្យចូលរួមធ្វើបាតុកម្ម តំណាងសហគមន៍បឹងកក់ លោក ចាន់ ពុទ្ធិសក្កិ បាន​អះអាងថា ក្រុមកុមារៗ ដែលបានមកចូលរួមតវ៉ា ឱ្យមានការដោះលែង សកម្មជនដីធ្លី ដែលកំពុងជាប់ពន្ធនាគារនោះ គឺជាកុមាររងគ្រោះ ពីការបាត់បង់ដីធ្លី ជាពិសេសនោះ ក្នុងចំណោមពួកគេ គឺជាកូនរបស់ស្រ្តី ដែលកំពុងជាប់ឃុំឃាំង នៅក្នុងពន្ធនាគារព្រៃស។ លោកបានពន្យល់ថា កុមារទាំងនោះ មកពីសហគមន៍បឹងកក់ ថ្មគោល និងកុមារមួយ​ចំនួន​ទៀត គឺជាកុមារដែលបានរង នូវការរំលោភសិទ្ធកុមារ។

ដោយធ្វើការសម្ភាស ជាមួយក្មេងៗតូចៗ ដែលមានចងក្រណាត់ នៅលើក្បាល សារព័ត៌មានក្នុងស្រុកនោះ បានឱ្យ​ដឹង​ថា ការចូលរួមតវ៉ា របស់ក្មេងៗតូចៗទាំងនោះ ដោយសារតែមានការជួល ពីក្រុមអ្នករៀបចំតវ៉ា។ ពួកគេមិនមែនជាកូន ចៅ ឬ ជាញាតិបង្កើត របស់សកម្មជនដីធ្លី ដែលត្រូវបានចាប់ខ្លួន [...]

ម្ដាយ​ជាប់​ពន្ធនាគារ បង្ក​បញ្ហា​រៀន​សូត្រ ចង់​ឲ្យ​ មីឆែល អូបាម៉ា ជួយ

ម្ដាយ​ជាប់​ពន្ធនាគារ បង្ក​បញ្ហា​រៀន​សូត្រ ចង់​ឲ្យ​ មីឆែល អូបាម៉ា ជួយ

កុមារា កុមារី ដែលជាកូន ឬជាប់សាច់ឈាម​ របស់ស្រ្តីជាប់នៅពន្ធនាគា បានត្អូញត្អែរ បង្ហាញឲ្យដឹងពីទុក្ខលំបាក ដ៏​ធំ​ធេង​របស់ពួកគេ នៅពេលដែលគ្មានម្តាយនៅជាមួយ ជាពិសេស គឺការសិក្សារបស់ពួកគេ ដែលត្រូវប្រឈម​នឹងបញ្ហា​ធ្ងន់ធ្ងរ។

កុមារី ស៊ាង ស្រីភាស់ កូនរបស់អ្នកស្រី ភួង សុភាព ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគា បានថ្លែងរៀបរាប់ថា តាំងពី​ម្តាយ​នាង ត្រូវបានគេចាប់ខ្លួនមក នាងមិនដែលបានទៅរៀន ឲ្យទៀងពេលទេ។ នាងតូច បានបញ្ជាក់ពីមូលហេតុថា ដោយសារតែ មិនមានលុយកាក់គ្រប់គ្រាន់ ពេលខ្លះគ្មានអាហារ ហូបចុកគ្រប់គ្រាន់ និងម្យ៉ាងទៀត នៅក្នុងអារម្មណ៍​នឹក​ម្តាយរហូត រៀនមិនចូល។ មានពេលខ្លះ ឃើញគេបណ្តើរម្តាយ នឹកម្តាយខ្លួនឯង នាងបានសុំទៅរដ្ឋាភិបាល សហរដ្ឋ​អាមេរិក តាមរយៈភរិយាប្រធានាធិបតី គឺលោកស្រី មីឆែល អូបាម៉ា (Michelle Obama) ឲ្យជួយរកយុត្តធម៌ ឲ្យក្រុម​គ្រួសារ​នាង និងអ្នកភូមិទាំង១១នាក់ផង។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...