
ហ៊ុន សែន ថាអង្គុយក្នុងតំណែងមកដល់ពេលនេះ មិនដោយសារអាវុធ
ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលគេស្គាល់ថា បានអង្គុយក្នុងតំណែង ជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥មកនោះ បានអះអាងដោយមោទនភាព នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ ថាលោកអង្គុយនៅក្នុងតំណែង បានយូរដូច្នេះ មិនមែនដោយសារចុងអាវុធ និងអំពើផ្ដាច់ការនោះទេ។ លោក ហ៊ុន សែន បានបដិសេធថា រូបលោក មិនមែនជាប៉ុលពត ដែលបានតំណែង ត្រឹមតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះទេ។
នៅក្នុងពិធីជួប ជាមួយយុវជនអាស៊ាន-ជប៉ុនជាច្រើនរយនាក់ នៅក្នុងវិមានរដ្ឋាភិបាល លោកហ៊ុន សែន ដែលបានក្លាយជាមេដឹកនាំដ៏ចាស់វស្សាជាងគេ នៅទ្វីបអាស៊ី បានថ្លែងឡើងថា៖ «ខ្ញុំអាចអង្គុយបាននៅទីនេះ ជាង៣០ឆ្នាំ មិនមែនដោយសារចុងកាំភ្លើងទេ ហើយក៏មិនមែនដោយសារ អំពើផ្ដាច់ការណាមួយដែរ។ អ្នកដែលផ្ដាច់ការធំបំផុតជាងគេ គឺ ប៉ុល ពត។ ប៉ុន្ដែ ប៉ុល ពត អាចរស់បានត្រឹមតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃតែប៉ុណ្ណោះ។»។
លោកនាយករដ្ឋមន្ត្រី ដែលមានអតីតភាព ជាកម្មាភិបាលខ្មែរក្រហមរូបនេះ [...]