តេជគុណ ប៊ុត ប៊ុនតិញ លែងដុតព្រះកាយហើយ
«អាត្មាជឿ ១០០%រដ្ឋាភិបាល នឹងដោះលែងអ្នកទាំង២១ ដោយគ្មានលក្ខខណ្ឌ» នេះជាថេរដីការរបស់ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បកស្រាយពីមូលហេតុដែលធ្វើអោយព្រះអង្គមិនដុតព្រះកាយ តាមការគម្រាមរបស់ព្រះអង្គ។
សិទ្ធិ - កាលពីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៤ នៅមុខសាលាឧទ្ធរណ៍ខណៈកំពុងធ្វើសវនាការសម្រេចករណី សុំនៅក្រៅឃុំរបស់ជនជាប់ចោទទាំង២១នាក់ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានគំរាមថា បើសិនជាសាលាឧទ្ធរណ៍ មិនធ្វើការដោះលែងអ្នកទាំង២១នាក់ អោយមានសេរីភាពក្នុងថ្ងៃនោះទេ ព្រះសង្ឃអង្គនេះ នឹងដឹកនាំការដង្ហែក្បួនទៅផ្ទះ នាយករដ្ឋមន្ត្រី ហ៊ុន សែន [...]