Posts in ‘នយោបាយ’ Category

ក្រុង​ព្យុងយ៉ាង​មិនត្រឹម​មិន​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ទេ តែ​ថែម​ទាំង​លក់​សព្វាវុធ​ខ្លួន​ទៀត

ក្រុង​ព្យុងយ៉ាង​មិនត្រឹម​មិន​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ទេ តែ​ថែម​ទាំង​លក់​សព្វាវុធ​ខ្លួន​ទៀត

រដ្ឋលេខាធិការអាមេរិក លោក «Mike Pompeo» បានអំពាវនាវកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ទៅកាន់សហគមន៍អន្តរជាតិ ឲ្យ«រក្សាការដាក់សំពាធ ផ្នែកការទូត និងសេដ្ឋកិច្ច» ទៅលើប្រទេសកូរ៉េខាងជើង។ ស្របពេលជាមួយគ្នា របាយការណ៍សំងាត់មួយ បានលើកឡើងថា របបកុម្មុយនីស្ដិ៍ ក្រុងព្យុងយ៉ាង មិនបានបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងការផលិតកាំជ្រួចអន្តរទ្វីប នោះទេ។

របាយការណ៍សំងាត់នោះ មិនត្រូវបានបញ្ចេញឲ្យដឹង ឬផ្សព្វផ្សាយជាសាធារណៈទេ តែទីភ្នាក់ងារព័ត៌មាន «Reuters» ដែលទទួលបានឯកសារនោះ បានលើកឡើងថា ប្រទេសកូរ៉េខាងជើង បានរំលោភលើ​ទណ្ឌកម្មទាំងឡាយ ដែលត្រូវបានដាក់ទៅលើខ្លួន។ ទីភ្នាក់ងារ «Reuters» បានអះអាងថា របាយការណ៍ ដែលត្រូវបានរៀបចំ អង្កេត ស្រាវជ្រាវឡើង ដោយក្រុមអ្នកជំនាញឯករាជ្យ តាំងពី៦ខែមកនោះ ត្រូវបានដាក់ទៅកាន់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ។

របាយការណ៍បានពន្យល់ថា ក្រុងព្យុងយ៉ាង មិនត្រឹមតែមិនបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ [...]

បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបដិសេធលទ្ធផលឆ្នោត និងព្រមានធ្វើបាតុកម្ម

បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបដិសេធលទ្ធផលឆ្នោត និងព្រមានធ្វើបាតុកម្ម

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដឹកនាំដោយលោក ហួន រាជចំរើន ដែលឈរនៅលេខរៀង ទី១៤ ក្នុងសន្លឹកឆ្នោត បានចេញមុខទាត់ចោល លទ្ធផលនៃការបោះឆ្នោតជាតិ ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ចុងសប្ដាហ៍មុន។ គណបក្សនេះ ដែលតាំងខ្លួនថា ជា«គណបក្សប្រឆាំង ក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ» ថែមទាំងព្រមានទៀតថា ខ្លួននឹងដឹកនាំធ្វើ «បាតុកម្មមិនទទួលយកលទ្ធផល» នៃការបោះឆ្នោត បើសិនជាគ្មានដំណោះស្រាយទេនោះ។

សេចក្ដីថ្លែងការណ៍ដ៏វែងអន្លាយមួយ របស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃទី៤​ ខែសីហា និងដែលធ្លាក់មកដៃអ្នកសារព័ត៌មាន បានបញ្ជាក់ពីមូលហេតុចំនួនពីរ ដែលនាំទៅដល់ការបដិសេធនេះ។ ទីមួយ ចំនួនពលរដ្ឋដែលចេញទៅបោះឆ្នោត មិនមានចំនួនដូចការប្រកាស របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទីពីរ ពលរដ្ឋដែលបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា មិនមានចំនួនរហូតជាង ៨៧% ដូច្នេះឡើយ។

គណបក្ស [...]

ជ​ប៉ុន​ប្រតិកម្ម​នឹង​ការបោះឆ្នោត​ជាតិ «ដ៏​ខកចិត្ត» នៅ​កម្ពុជា

ជ​ប៉ុន​ប្រតិកម្ម​នឹង​ការបោះឆ្នោត​ជាតិ «ដ៏​ខកចិត្ត» នៅ​កម្ពុជា

ប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយដ៏សំខាន់មួយ និងដែលបានរក្សា​ភាពស្ងៀមស្ងាត់របស់ខ្លួន សឹងតែពេលមួយរដូវកាលបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា បានសម្រេចបង្ហាញជំហរ តាមរយៈរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) ហៅការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ចុងសប្ដាហ៍មុន នៅកម្ពុជា ថាជាការ«ខកចិត្ត» និងជាការ «ព្រួយបារម្ភ»។

លោក តារ៉ូ កូណូ បានថ្លែងដូច្នេះ នៅក្នុងជំនួបដោយឡែក ជាមួយសមភាគីរបស់លោក គឺលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្នុងកិច្ចប្រជុំមួយ ក្នុងប្រទេសសិង្ហបូរី កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ ៦ថ្ងៃបន្ទាប់ពីការបោះឆ្នោតជាតិ នៅកម្ពុជាដ៏ចម្រូងចម្រាស ដែលប្រទេសប្រជាធិបតេយ្យធំៗក្នុងលោក សំដែងពីក្ដីមន្ទិលជាខ្លាំង ពីសុច្ចរិតភាព និងភាពទទួលយកបាន នៃការបោះឆ្នោតនេះ។

រដ្ឋមន្ត្រីការបរទេសជប៉ុន ត្រូវបានស្រង់សំដី ដោយបណ្ដាញទូរទស្សន៍សាធារណៈជប៉ុន «

អាជ្ញាធរ​ព្រមាន​ចាត់វិធានការ ប្រឆាំង​យុទ្ធនាការ​«ស្នាម​មេដៃ​មួយ​ដេីម្បី​កោះ​ត្រល់»

អាជ្ញាធរ​ព្រមាន​ចាត់វិធានការ ប្រឆាំង​យុទ្ធនាការ​«ស្នាម​មេដៃ​មួយ​ដេីម្បី​កោះ​ត្រល់»

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ត្រូវបានស្រង់សំដី មកបញ្ជាក់ថា អាជ្ញាធរនឹងចាត់វិធានការ ទៅតាមផ្លូវច្បាប់ ប្រសិនជាយុទ្ធនាការ «ស្នាមមេដៃមួយ ដើម្បីកោះត្រល់» មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេនោះ។ យុទ្ធនាការនេះ បង្កើតឡើងដោយគណបក្សខ្មែរក្រោក ដែលគេស្គាល់ថា ជាគណបក្ស​ដឹកនាំ ដោយលោក សុខសុវណ្ណ វឌ្ឍនាសារប៊ុង ហៅនៅលើបណ្ដាញសង្គម «William Guang»។

ជាប្រតិកម្មតបវិញ លោក «William Guang» បានហៅការព្រមានេះ ថាជារឿងអយុត្តិធម៌ ហើយថានឹងនៅតែរក្សាជំហរ ក្នុងការធ្វើយុទ្ធនាការនេះដដែល នៅផ្ទាល់នឹងទីស្នាក់ការ​គណបក្ស។

ការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានស្រង់សំដីរបស់លោក ខៀវ សុភ័គ មកបញ្ជាក់ថា «ការធ្វើកិច្ចការអ្វី​ក៏ដោយ ទាក់ទងនឹងសន្តិសុខជាតិ គឺត្រូវ​មាន​លិខិត​ ស្នើសុំទៅ​អាជ្ញាធរ​ ឲ្យបា​នត្រឹមត្រូវ​ ដោយអ​នុវត្តទៅ​តាម​ច្បាប់បាតុក​ម្ម ដោយ​សន្តិវិធី»។

[...]

ហ៊ុន សែន ធ្លោយ​មាត់​ថា ឡេ ឌឹកថូ ជា​ប្ដីមុន​របស់​ប្រពន្ធ​លោក

ហ៊ុន សែន ធ្លោយ​មាត់​ថា ឡេ ឌឹកថូ ជា​ប្ដីមុន​របស់​ប្រពន្ធ​លោក

និយាយច្រើន មិនមែនមានន័យថា សុទ្ធតែមានប្រយោជន៍នោះទេ។ ហើយនេះ ជាករណីរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កាន់អំណាច​ដ៏យូរអង្វែង នៅកម្ពុជា ដែលធ្លោយមាត់ដោយខ្លួនលោក នូវប្រវត្តិភរិយារបស់លោក ដែលពីមុនមកគ្មាននរណាបានដឹង ឬពីមុនមក គ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះនោះ។

នៅក្នុងការថ្លែង របស់លោក នៅចំពោះកម្មករ-កម្មការិនី រាប់ពាន់នាក់ កាលពីថ្ងៃទី២ ខែសីហានេះ លោក ហ៊ុន សែន បានរំលឹកយកមកថ្លែងជាថ្មី នូវករណីចោទប្រកាន់ ថាកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាកូនរបស់ភរិយាលោក គឺអ្នកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាមួយលោក ឡេ ឌឹកថូ អតីតមេទ័ព​វៀតណាម។​ នាយករដ្ឋមន្ត្រីផុតអាណត្តិ បានហៅករណីនេះ ថាជារឿងឈឺចាប់ របស់ក្រុមគ្រួសារត្រកូល ហ៊ុន របស់លោក ដោយភ្ជាប់មកជាមួយ នូវការធ្លោយ​មាត់មួយ ដែលធ្វើឲ្យពាក្យចចាមអារាម ស្ដីពីទំនាក់ទំនងសាហាយស្មន់ ​រវាង​អ្នកស្រី ប៊ុន រ៉ានី និងលោក ឡេ ឌឹកថូ ក្លាយជាទំនាក់ទំនងពិត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...