Posts in ‘សម្រាំងកីឡា’ Category

តារា​របស់​ក្រុម​បាសេឡូណា ចង់​ក្លាយ​ជា​កីឡាករ​ក្រុម​កាំភ្លើងធំ

តារា​របស់​ក្រុម​បាសេឡូណា ចង់​ក្លាយ​ជា​កីឡាករ​ក្រុម​កាំភ្លើងធំ

កីឡាករអ្នកចាំទី របស់ក្រុម បាសេឡូណា (Barcelona) វិកទ័រ វ៉ាលដេស (Victor Valdes) ចង់ទៅចូលរួមជាមួយនឹងក្រុម អាសិណល (Arsenal) ហើយអាចនឹងធ្វើការផ្លាស់ប្តូរនៅរដូវក្តៅនេះ។


វិកទ័រ វ៉ាលដេស កីឡាករអ្នកចាំទីរបស់ ក្រុមបាល់ទាត់អេស្ប៉ាញ បាសេឡូណា។

កាសែត ដៀលីស្តា (Daily Star) បានឲ្យដឹងថា អ្នកចាំទីក្នុងទឹកដី ខេមនូ (Camp Nou) រូបនេះ បានប្រាប់ដល់លោក អាសិង វ៉ិងកឺ (Arsene Wenger) គ្រូបង្វឹករបស់ក្រុម កាំភ្លើងធំ អាសិណល រួចហើយថា គាត់ចង់ប្តូរទៅកាន់ភាគខាងជើង នៃទីក្រុង ឡុង។

ក្រុមអាសិណល កំពុងតែស្វែងរកអ្នកចាំទីរូបណា ដែលមានបទពិសោធន៏ ដើម្បីមកប្រកួតប្រជែងជាមួយនឹងកីឡាករ វ៉ចសេច ស្សេកស៊េស្នី (Wojciech Szczesny)។ បើយោងតាមសេចក្តីរាយការណ៏ បានឲ្យដឹងថា កីឡាករវ័យ ៣១ឆ្នាំ របស់​ក្រុមបាសេឡូណា រូបនេះ [...]

ណាដាល់ ឈ្នះ​ពាន​រង្វាន់ អេធីភី ម៉ាស្ទើរ បន្ទាប់​ពី​បំបាក់ ដេលប៉ូត្រូ

ណាដាល់ ឈ្នះ​ពាន​រង្វាន់ អេធីភី ម៉ាស្ទើរ បន្ទាប់​ពី​បំបាក់ ដេលប៉ូត្រូ

កីឡាករវាយកូនបាល់ រ៉ាហ្វា ណាដាល់ (Rafa Nadal) ទទួលបានភាពអស្ចារ្យថ្មីមួយទៀត ក្នុងអាជីពរបស់គាត់ បន្ទាប់ ពី តាមយកឈ្នះកីឡាករអាស្សង់ទីន ចនម៉ាទីន ដេលប៉ូត្រូ (Juan Martin Del Potro) ដោយលទ្ធផល ៤-៦, ៦-៣ និង ៦-៤ ក្នុងកម្មវិធីប៊ីអិនភី ប៉ារ៉ីបាសអូផិន (BNP Paribas Open) វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យកន្លងទៅ។


កីឡាកររ៉ាហ្វា ណាដាល់ ពេលបានពានរង្វាន់។

កីឡាករអេស្ប៉ាញ ដែលអវត្តមានអស់រយះពេល ៧ខែកាលពីឆ្នាំមុន ដោយសារតែបញ្ហារបួសជង្គង់រូបនេះ បានវាយបក យកឈ្នះលើកីឡាករអាស្សង់ទីន ហើយក៏ទទួលបានពានរង្វាន់អេធីភី ម៉ាស្ទើរ (ATP Masters) លើកទី២២ និងជាលើក​ទី៣ នៅឯ អ៊ិនដៀនវ៉ែល (Indian Wells) ។

ណាដាល់ បានបំបាក់ ដេលប៉ូត្រូ ក្នុងការប្រកួតលើកទី៣ នៃវគ្គផ្តាច់ព្រ័ត្រ [...]

ចាប់ឆ្នោតឆែមពានលីក៖ បាសេឡូណា ជួប ប៉ារីស

ចាប់ឆ្នោតឆែមពានលីក៖ បាសេឡូណា ជួប ប៉ារីស

កីឡាករ ស្លាតាន អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) នឹងត្រូវជួបជាមួយក្រុមចាស់របស់គាត់ បាសេឡូណា (Barcelona) ក្នុងការប្រកួតឆែមពានលីក (Champions League) វគ្គ ១ភាគ៨ផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុម ប៉ារីស ហ្សិន ជឺ ម៉ិន (Paris Saint-Germain) ចាប់គូរប៉ះចំក្រុមអ្នកមានបុណ្យ កាលពីយប់ថ្ងៃទី១៥។


កីឡាករ លីយ៉ូនែល មេស៊ី របស់បាសឺឡូន និង ស្លាតាន អ៊ីប្រាហ៊ីម៉ូវីករបស់ប៉ារីស។

អ៊ីប្រាហ៊ីម៉ូវីក ដែលជាប់បំរាម មិនអាចចូលលេងក្នុងជើងទី១ ឲ្យក្រុមប៉ារីសរូបនេះ បានចាកចេញពីក្រុមបាសេឡូណា ហើយបាននៅក្នុងទឹកដី ខេមនូ (Camp Nou) ត្រឹមតែរយះពេលមួយរដូវកាលតែប៉ុណ្ណោះ។ មកទល់ពេលនេះ មានរយះ-​ពេល ២ឆ្នាំហើយ ដែលគាត់បានចាកចេញ ហើយគាត់នឹងចូលលេងក្នុងការប្រកួតជើងទី២។

កីឡាករអន្តរជាតិស៊ុយអែតរូបនេះ [...]

បាល់ទាត់ជប៉ុន៖ ហុងដា និង​ណាកាតូម៉ូ អវត្តមាន​ក្នុង​ការ​ប្រកួត​ជា​មួយ​ស៊ូដង់

បាល់ទាត់ជប៉ុន៖ ហុងដា និង​ណាកាតូម៉ូ អវត្តមាន​ក្នុង​ការ​ប្រកួត​ជា​មួយ​ស៊ូដង់

កីឡាករបាល់ទាត់ គេស៊ូកេ ហុងដា (Keisuke Honda) និងកីឡាករ យ៊ូតូ ណាកាតូម៉ូ (Yuto Nagatomo) នឹងត្រូវអវត្តមាន​ពីក្រុមជម្រើសជាតិជប៉ុន ដែលត្រូវធ្វើការប្រកួតជំរុះបាល់ទាត់ពិភពលោក (FIFA World Cup) ជាមួយនឹងក្រុមជម្រើស​ជាតិស៊ូដង់ ដោយសារតែមានបញ្ហារបួស។ ប៉ុន្តែលោកគ្រូបង្វឹក អាបឺតូ ស្សាកចឺរ៉ូនី (Alberto Zaccheroni) ជឿថា គាត់នៅ​មានកីឡាករល្អផ្សេងទៀត ដើម្បីជំនួសដំណែងរបស់ពួកគេ។


កីឡាករ គេស៊ូកេ ហុងដា របស់ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បាននិយាយថា «អវត្តរបស់ពួកគេ ប្រហែលជាធ្វើឲ្យក្រុមយើងមានបញ្ហាខ្លះៗ ប៉ុន្តែយើង​នឹងរកដំណោះស្រាយដ៏ល្អ ដោយរកកីឡាករសំខាន់ផ្សេងទៀតមក ជំនួសឲ្យមានប្រសិទ្ធភាព»។

គាត់ក៏បានបង្ហាញឈ្មោះ កីឡាករទាំង២៣រូប [...]

ណាដាល់ ទម្លាក់​ម្ចាស់​ជើង​ឯក ហ្វេដឺរឺ ឡើង​ទៅ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

ណាដាល់ ទម្លាក់​ម្ចាស់​ជើង​ឯក ហ្វេដឺរឺ ឡើង​ទៅ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

កីឡាករវាយកូនបាល់ រ៉ាហ្វា ណាដាល់ (Rafa Nadal) បានប្រកួតឈ្នះកីឡាករស្វីស រ៉ដចឺ ហ្វេដឺរឺ (Roger Federer) ដោយ​លទ្ធផល ៦-៤ និង ៦-២ ហើយអាចបន្តការប្រកួតនៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្ត ក្នុងកម្មវិធីប៊ីអិនភី ប៉ារីបាស អូផិន (BNP Paribas Open) កាលពីថ្ងៃព្រហស្បត៏។


កីឡាករវាយកូនបាល់ រ៉ាហ្វា ណាដាល់ (ស្ដាំ) និងកីឡាករស្វីស រ៉ដចឺ ហ្វេដឺរឺ (ឆ្វេង)។

កីឡាករអេស្ប៉ាញរូបនេះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងបានចូលប្រកួតនៅលើទីលាន ជាលើកដំបូងរបស់គាត់ បន្ទាប់​ពីការត្រឡប់មកពីរបួសរបស់គាត់អស់ពេល ៧ខែ ដោយសារតែបញ្ហាជង្គង់។ គាត់នៅតែធ្វើបានយ៉ាងល្អ នៅក្នុងការប្រកួត អ៊ិនដៀន វ៊ែល ថិននីស កាដិន (Indian Wells Tennis Garden) នេះ។

ណាដាល់ បានបំបាក់ម្ចាស់ការពារដំណែងជើងឯក ម្តងក្នុងវគ្គទី១ និង៣ដង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...