អតីតអគ្គនាយក «Guess» រងការចោទថា «ស្ទាបសុដន់ដើម្បីចង់ដឹងរបស់ពិត»
ជាសង្គ្រាមសំដី ដ៏ស្រួចស្រាវ រវាងកំពូលតារាបង្ហាញម៉ូដ នាង ខេត អ័បថុន (Kate Upton) និងលោក ផូល ម៉ាស្យាណូ (Paul Marciano) សហស្ថាបនិកនៃក្រុមហ៊ុនគ្រឿងសំអាង «Guess» ដែលបង្កឲ្យមានការចាប់អារម្មណ៍ ពីបណ្ដាប្រព័ន្ធផ្សព្វផ្សាយ នៅលោកខាងលិច។ ជាភាគបន្តដ៏អាស្រូវ ដែលបានធ្វើឲ្យតម្លៃភាគហ៊ុន របស់ក្រុមហ៊ុនអាមេរិកមួយនេះ ធ្លាក់ចុះកាលពីព្រហស្បត្តិ៍ អស់ប្រមាណជា១៧,៧៥%។
រឿងរ៉ាវបានផ្ទុះឡើង កាលពីដើមសប្ដាហ៍នេះ បន្ទាប់ពីនាង ខេត អ័បថុន តារាបង្ហាញម៉ូដអាយុ២៥ឆ្នាំ ដែលមានដើមទ្រូងធម្មជាតិ ធំទូលាយដ៏ទ្រលុកទ្រលុន បានបង្ហោះនៅលើបណ្ដាញសង្គម បរិហារលោក ផូល ម៉ាស្យាណូ ដែលសព្វថ្ងៃមានឋានៈត្រឹម ជានាយកគ្រប់គ្រងផ្នែកសិល្បៈ អាយុ៦៥ឆ្នាំ ថាបានបំពារបំពាន លើរាងកាយរបស់នាង កាលពីពេលនាង ធ្វើជាតារាសម្ដែងម៉ូដ ប្រចាំឲ្យក្រុមហ៊ុន រវាងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១១។
ការអះអាងរបស់នាង ខេត ធ្វើឡើងស្របពេល នឹងយុទ្ធនាការពិភពលោក ដាក់ឈ្មោះ [...]