សុខចិត្តទទួលពងមាន់ស្អុយ ព្រោះដឹងខ្លួន ថាបាន«ក្បត់»
ដើម្បីឲ្យ បុរសជាសង្សា រួមរស់ជាមួយគ្នា ទទួលទោស ដឹងពីកំហុសរបស់ខ្លួន ដែលបានក្បត់នាងនោះ ស្ត្រីជាតិអូស្ត្រាលីម្នាក់ បានបញ្ជាឲ្យបុរស ជាគូស្នេហ៍របស់ខ្លួន ឲ្យទូលប្រអប់ទឹកដោះគោ នៅពាក់ផ្លាកក្រដាស់ នៅនឹងខ្លួន ហើយឈរនៅតាមផ្លូវ។
ផ្លាកជាក្រដាសនោះ បានសរសេរថា៖ «ខ្ញុំបានកុហក សង្សារបស់ខ្ញុំ។ ខ្ញុំបានរំលាយពាក្យសម្ដី របស់ខ្ញុំ។ ខ្ញុំជាមនុស្សផ្លែល្វា។ ប្រសិនបើមាននរណាម្នាក់ ធ្លាប់ធ្វើឲ្យអ្នករងគ្រោះ ... សូមមេត្តាជេរប្រទេចខ្ញុំមកចុះ។»
គេហទំព័រ «9news.com» បានរាយការណ៍ថា នៅពីមុខ ស្ថានីយរថភ្លើង ញ៉ូថោន (Newtown) ដែលសម្បូរទៅដោយមនុស្សនោះ ស្ត្រីជាច្រើននាក់ ដែលដូចជាចង់សប្បាយ មិនបានទុកឲ្យឱកាសនេះ កន្លងផុតទៅឡើយ។ លោក ជេម ប្រេនសុន (James Branson) អ្នកកាសែតមួយរូប ដែលដើរកាត់តាមនោះ ក៏ឆ្លៀតថតជាវីដេអូ ឃើញមានមនុស្សស្រីបួននាក់ កំពុងគប់ពងមាន់ និងទឹកដោះគោស្អុយ ដាក់បុរសដែលកំពុងរងទណ្ឌកម្ម [...]