រលះរលួយខ្លួន ព្រោះចូលត្រាំទឹក Javel ព្យាបាលជំងឺសើរស្បែក
នាង សារ៉ា ខូល (Sarah Cole) ជាតិអូស្ត្រាលី អាយុ២៩ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាបន្ទាន់ ហើយនាងបានស្ថិតក្នុងការសង្គ្រោះជីវិត ដែលជាដំណាក់កាលចុងក្រោយ។ ខ្លួនប្រាណរបស់នាង ត្រូវបានរលាករលះរលួយ អស់ប្រមាណជា៩៨% បន្ទាប់ពីបានចូលទៅត្រាំ នៅក្នុងចានងូតទឹក ដែលបំពេញដោយទឹក លាយជាមួយនឹងសារជាតិរាវឈ្មោះ ទឹក ហ្សាវែល (Javel - ជាតិគីមីជាវត្ថុរាវ ដើម្បីដាក់ឲ្យកាត់ស្នឹម ឬស្នាមប្រឡាក់អ្វីមួយ ដែលពិបាកដុស) តាមការណែនាំរបស់អ្នកជំនាញម្នាក់ ដែលចង់ឲ្យនាងជាសះ ពីជំងឺសើរស្បែក។
សារព័ត៌មានអូស្ត្រាលី «Daily Telegraph» បានរៀបរាប់ឲ្យដឹងថា នាង សារ៉ា បានទទួលការណែនាំ ឲ្យលាយទឹកងូតទឹក ជាមួយនឹងសារជាតិរាវ ហ្សាវែល។ នៅពេលទទួលបានការណែនាំនោះ នាងបានបដិសេធវិញដែរថា៖ «មិនដែលធ្លាប់ដឹងទាល់តែសោះ ក្នុងមួយជីវិតនេះ ពីករណីលាយទឹកហ្សាវែល យកមកងូត... វានឹងអាចធ្វើ ឲ្យខ្លួនខ្ញុំរលាករលះបាន!» ប៉ុន្តែអ្នកជំនាញនោះ [...]