ព្រះរាជា ភូមិបុល នៃរាជាណាចក្រថៃ បានសោយទីវង្គត
ព្រះមហាក្សត្រ ដែលប្រជារាស្ត្រថៃគោរព ប្រៀបបាននឹងអាទិទេព បានសោយទីវង្គតហើយ នៅថ្ងៃព្រហស្បត្តិ៍ទី១៣ ខែតុលានេះ បន្ទាប់ពីបានសោយរាជ្យសម្បត្តិ អស់រយៈពេល៧០ឆ្នាំកន្លងមក។ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) បានសោយទីវង្គត់នៅព្រះជន្មាយុ ៨៨ព្រះវស្សា នៅឯមន្ទីរពេទ្យ «Siriraj» ទីកន្លែងដែលព្រះអង្គ បាននៅសម្រាកព្យាបាលព្រះឈួន តាំងពីពីរឆ្នាំកន្លងមកហើយ។
ព្រះបាត ភូមិបុល បានឡើងស្នងរាជ្យសម្បត្តិ នៅឆ្នាំ១៩៤៦ ពីព្រះរាជាមុន ដែលជាព្រះរាមរបស់ទ្រង់។ សេចក្ដីប្រកាសព័ត៌មានមួយ ពីព្រះបរមរាជវាំងថៃ បានឲ្យដឹង ក្នុងថ្ងៃព្រហស្បត្តិ៍នេះថា៖ «ព្រះអង្គបានសោយទីវង្គត់ យ៉ាងស្ងប់ស្ងៀម នៅឯមន្ទីរពេទ្យ»។ ភ្លាមៗក្រោយដំណឹង ត្រូវបានប្រកាសចេញ គ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ នៅក្នុងប្រទេស បានផ្លាស់ប្ដូរកម្មវិធីផ្សាយរបស់ពួកគេ ដោយប្ដូរមកផ្សាយ នូវរូបភាពនៅក្នុងមន្ទីរពេទ្យ [...]