Posts in ‘ពិភពលោក’ Category

ផ្ទុះ​អាវុធ​ និង​រថយន្ដបំបុក​ចូល​ហ្វូង​មនុស្ស នៅ​ក្បែរ​រដ្ឋសភា​អង់គ្លេស

ផ្ទុះ​អាវុធ​ និង​រថយន្ដបំបុក​ចូល​ហ្វូង​មនុស្ស នៅ​ក្បែរ​រដ្ឋសភា​អង់គ្លេស

ស្នូរផ្ទុះអាវុធ បានលាន់ឭឡើង នៅមុននេះបន្តិច នៅខាងមុខអាគាររដ្ឋសភា នៃចក្រក្រភពអង់គ្លេស កណ្ដាលរាជធានីឡុង។ ប្រភពផ្លូវការ ពីនគរបាលអង់គ្លេស បានឲ្យដឹងថា នគរបាលម្នាក់ ត្រូវបានចាក់ឲ្យមានរបួស ហើយជនបង្កម្នាក់ ត្រូវបានបង្ក្រាប ដោយកងកម្លាំងនគរបាល នៅនឹងកន្លែង។

នៅក្នុងពេលមានស្នូរផ្ទុះអាវុធនេះ តំណាងរាស្ត្រជាច្រើននាក់ កំពុងមានវត្តមាន នៅក្នុងរដ្ឋសភា។ ពួកគេត្រូវបានជម្លៀសខ្លួនភ្លាមៗ ទៅកាន់បន្ទប់សុវត្ថិភាពមួយ ដែលស្ថិតនៅក្នុងអាគារនោះ។

[...]
ស្ត្រី​ទី​មួយ​អាមេរិក «គួរ​ត្រូវ​បណ្ដេញ​ចេញ​ពី​ទឹកដី​អាមេរិក»

ស្ត្រី​ទី​មួយ​អាមេរិក «គួរ​ត្រូវ​បណ្ដេញ​ចេញ​ពី​ទឹកដី​អាមេរិក»

នៅខណៈពេល ដែលលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីងអាមេរិក បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខារបស់​លោក​ នៅលើ​ក្រិត្យ​ថ្មី​មួយ ស្ដី​ពី​អន្តោប្រវេសន៍ នៅ​សហរដ្ឋ​អាមេរិក​នោះ ទីភ្នាក់ងារ​ព័ត៌មាន​ «Associated Press (AP)» បាន​ដឹកនាំ​ការ​សិក្សា​អង្កេត ទៅលើសំនុំរឿង​ដ៏​ចំណាស់​មួយ ទាក់ទង​នឹង​ស្ត្រី​ទី​មួយ​អាមេរិក គឺអ្នកស្រី មេឡានី ត្រាំ (Melania Trump) ដែល​មាន​នាម​ដើម មេឡានីញ៉ា ខ្នូស (Melania Knauss)។ នេះ បើ​តាម​របាយ​ការណ៍​មួយ របស់សារព័ត៌មាន​ចេញផ្សាយ​ប្រចាំថ្ងៃ របស់អង់គ្លេស ឈ្មោះ​ «The​ Independent»។

សារព័ត៌មានបានពន្យល់ថា ប្រសិនជាលោក ដូណាល់ ត្រាំ បានជាប់ជាប្រធានាធិបតី នៅក្នុងទសវត្សន៍​ឆ្នាំ៩០​នោះ ម្លេះ​សម​អ្នកស្រី មេឡានី ត្រាំ ដែលជាស្ត្រី​ទីមួយអាមេរិក (ភរិយាលោក ត្រាំ) គឺ​ជា​ជន​អន្តោប្រវេសន៍​ទី​មួយ​ ដែល​ត្រូវ​បណ្ដេញ​ចេញ ពីសហរដ្ឋ​អាមេរិក ហើយនឹងត្រូវ​ជាប់ក្នុង​បញ្ជីខ្មៅ ដែលត្រូវ​ហាម [...]

អតីត​ប្រធានាធិបតី ប៊ូស ជំទាស់​ប្រធានាធិបតី ត្រាំ

អតីត​ប្រធានាធិបតី ប៊ូស ជំទាស់​ប្រធានាធិបតី ត្រាំ

តាមពិតទៅ លោក ហ្សក វ័លឃើរ ប៊ូស (George W. Bush) ប្រធានាធិបតីអាមេរិក ទី៤៣ ​មិន​សូវ​ត្រូវ​ជា​មួយ​នឹង​អ្នក​សារព័ត៌មាន​ប៉ុន្មានទេ នៅក្នុងអំឡុង​ពេល​៨ឆ្នាំ នៃការកាន់អំណាច​របស់​លោក។ ប៉ុន្តែ​នៅ​ពេល​នេះ លោក​បាន​បង្ហាញ​ពី​ជំហរ ដ៏ច្បាស់លាស់មួយ ប្រឆាំងនឹងនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក ទី៤៥ លោក ដូណាល់ ត្រាំ (Donald Trump) ដែលចាត់ទុក​សារព័ត៌មាន គឺជា«សត្រូវរបស់ប្រជាជនអាមេរិកាំង»។

នៅក្នុងកិច្ចសម្ភាសដ៏កម្រមួយ ផ្ដល់ទៅឲ្យទូរទស្សន៍ «NBC» លោក ប៊ូស បានថ្លែងឡើងថា៖ «ខ្ញុំចាត់​ទុក​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជាធាតុ​មិន​អាច​ខ្វះ​បាន សម្រាប់សង្គម​ប្រជាធិបតេយ្យ។ ប្រព័ន្ធ​ផ្សព្វផ្សាយ ពិត​ជា​មិន​អាច​ខ្វះ​បាន​ទេ សម្រាប់ឲ្យ​មនុស្ស​ទាំងឡាយ ដូចយ៉ាងជារូបខ្ញុំនេះ​ជាដើម អាចទទួល​បាន នូវ​គណនេយ្យភាព ប្រកប​ដោយ​តម្លាភាព​មួយ​។»។

នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានាធិបតីក្នុងតំណែង លោក ដូណាល់ ត្រាំ [...]

ហ៊ុន ម៉ាណែត ទទួល​ស្គាល់​មាន​ជំនួយ​ការ​ច្រើន​ជាង​២០នាក់

ហ៊ុន ម៉ាណែត ទទួល​ស្គាល់​មាន​ជំនួយ​ការ​ច្រើន​ជាង​២០នាក់

ខុសគ្នាបន្តិច ត្រង់ថា «បុគ្គលិក មន្ត្រីរាជការ» រាប់សិបពាន់ម៉ឺននាក់ នៅក្នុងអង្គភាព ឬស្ថាប័ន​រដ្ឋ​នីមួយៗ​នោះ​ គ្មាន​ការ​តែងតាំង ឲ្យ​ក្លាយ​ជា​«ជំនួយការ» ដោយ«អនុក្រិត្យ» ចុះហត្ថលេខា​​ដោយលោក ហ៊ុន សែន ដូច​«ជំនួយ​ការ»​ទាំង​២២រូប របស់​លោក​ ហ៊ុន ម៉ាណែត មេបញ្ជាការ​នៃ​មេបញ្ជាការដ្ឋាន​​ជាតិ​​កម្លាំង​​ពិសេស​ ប្រឆាំង​​​ភេរវកម្ម ​នៃ​​​គណៈ​កម្មាធិការ​​​ជាតិ ​ប្រឆាំង​​​ភេរវកម្ម​ ដែល​ហៅ​កាត់​ថា «គ.ជ.ប.​ភ» នោះឡើយ។

តែសម្រាប់លោក ហ៊ុន ម៉ាណែត បុរសមានភ័ពសំណាង ពាក់ផ្កាយបី អាយុ៣៩ឆ្នាំ និង​ជា​កូន​ប្រុស​ច្បង របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ បាន​ចាត់​ទុកថា រាល់បុគ្គលិក មន្ត្រីរាជការ​ទាំងឡាយ នៅក្នុង​អង្គភាព ឬ​ស្ថាប័ន​រដ្ឋ​មួយ គឺ​សុទ្ធ​តែ​ជា​«ជំនួយការ»​របស់​មេដឹកនាំ​អង្គភាព ឬស្ថាប័ននោះរួចជាស្រេច។ ការ​លើក​ឡើង​របស់​លោក ត្រូវ​បាន​ធ្វើ​ឡើង ក្នុងសារមួយ បង្ហោះលើបណ្ដាញសង្គម​ក្នុងព្រឹកនេះ ទទួល​​ស្គាល់​ថា [...]

នៅ​ពេល ត្រាំ បង្កើត​ព្រឹត្តិការណ៍​ភេរវកម្ម នៅ​ប្រទេស​ស៊ុយអែដ...

នៅ​ពេល ត្រាំ បង្កើត​ព្រឹត្តិការណ៍​ភេរវកម្ម នៅ​ប្រទេស​ស៊ុយអែដ...

កាលពីចុងសប្ដាហ៍កន្លងមកនេះ ពិភពលោកបាន​ទទួល​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង ជាមួយនឹងដំណឹងមួយ ធ្លាយ​​ចេញ​​ពី​​មាត់​​​ប្រធានាធិបតី​​​អាមេរិក ដែលបានអះអាង ពីអំពើភេរវកម្ម នៅក្នុងប្រទេសស៊ុយអែដ។ បញ្ហា​​នៅ​​ត្រង់​​ថា គ្មាន​​អំពើ​​ភេរវកម្ម​​ណា​មួយ សូម្បីតែបន្តិច ដែលបានកើតឡើង នៅក្នុងប្រទេសអ៊ឺរ៉ុបភាគខាងជើង មួយនេះទេ។ តែ​សម្រាប់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) វិញ បែរជាបាន​អះអាងថា ករណី​នេះ​បាន​កើត​ឡើង និង​ហើយ​ថា ហេតុការណ៍​ដ៏អភ័ព បានសម្លាប់មនុស្ស ជាច្រើននាក់នោះទៀត។

លោក ត្រាំ បានថ្លែងកាលពីថ្ងៃសៅរ៍ នៅចំពោះមនុស្សច្រើននាក់ ក្នុងរដ្ឋផ្លរីដា (Florida) ដើម្បី​ការពារ​នយាបាយ​ ប្រឆាំង​អន្តោប្រវេសន៍ របស់​លោក យ៉ាង​ដូច្នេះ​ថា៖ «សូមក្រឡេកមើល អ្វីដែលបាន​កើតឡើង នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ សូម​ងាក​ទៅ​មើល អ្វីដែលបានកើតឡើង កាលពីយប់ម្សិលម៉ិញ (ត្រូវជាយប់​ថ្ងៃសុក្រ បើ​ធៀប​នឹង​ថ្ងៃ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...