Posts in ‘ពិភពលោក’ Category

ភេរវកម្ម​នៅ​បាសឺឡូន៖ ប្រតិកម្ម​ផ្ទុះ​ឡើង​ផ្អៀង​ពិភពលោក

ភេរវកម្ម​នៅ​បាសឺឡូន៖ ប្រតិកម្ម​ផ្ទុះ​ឡើង​ផ្អៀង​ពិភពលោក

ដំបូងគេ គឺប្រតិកម្មភ្លាមៗ ចេញពីរដ្ឋាភិបាល និងពីព្រះបរមរាជវាំង របស់ព្រះរាជាណា​ចក្រអេស្ប៉ាញ។ លោក ម៉ារីយ៉ាណូ រ៉ាហូយ (Mariano Rajoy) នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានសរសេរនៅលើទំព័រទ្វីសធើរ (Twitter) របស់លោកថា៖ «ពួកភេរវជន នឹងមិនមានជ័យជំនៈដាច់ខាត ពីលើប្រជាជនមួយ ដែលស្រឡាញ់សេរីភាព នៅចំពោះភាពសហាវព្រៃផ្សៃ»។ ខណៈព្រះរាជាអេស្ប៉ាញ ព្រះបាទ ហ្វីលីពទី៦ (Felipe VI) បានបញ្ចេញព្រះរាជឱង្ការ តាមរយៈព្រះបរមរាជវាំងថា៖ «ពួកវានឹងមិនធ្វើឲ្យយើង ភ័យញាប់ញ័រអ្វីឡើយ។ ប្រទេសអេស្ប៉ាញទាំងមូល គឺជាក្រុងបាសឺឡូនតែមួយ។ មហាវិថី "Ramblas" នឹងក្លាយជាមហាវិថី របស់យើងទាំងអស់គ្នា ជាថ្មីទៀត។»។

បារាំង

បន្ទាប់មកប្រទេសបារាំង ដែលជាប់ជិតខាងបំផុត របស់អេស្ប៉ាញ ក៏បានសំដែងសមានចិត្ត តាមរយៈប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចំពោះហេតុការណ៍ដ៏រន្ធត់ខាងលើ [...]

ISIS ចេញ​មុខ​ទទួល​ស្គាល់​ភេរវកម្ម​បើក​ឡាន​បុក​មនុស្ស នៅ​បាសឺឡូន

ISIS ចេញ​មុខ​ទទួល​ស្គាល់​ភេរវកម្ម​បើក​ឡាន​បុក​មនុស្ស នៅ​បាសឺឡូន

ការវាយប្រហារ ដោយបើករថយន្ដដឹកទំនិញធុនមធ្យម បុកមនុស្ស នៅតាមដងមហាវិថី «Ramblas» នៃទីក្រុងបាសឺឡូន របស់ប្រទេសអេស្ប៉ាញ ត្រូវបានអង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) ចេញមុខមកទទួលស្គាល់ នៅប៉ុន្មាននាទីមុននេះ។ នេះ បើតាមគេហទំព័រ «Site»​ ដែលជាគេហទំព័រ ជំនាញខាងឃ្លាំមើលសកម្មភាព របស់ក្រុមភេរវនិយម នៅលើបណ្ដាញអ៊ិនធើណែត។

សារជាភាសាអារ៉ាប់ ដែលគេហទំព័រខាងលើ បានបង្ហោះបន្ត ពីទីភ្នាក់ងារផ្លូវការ របស់ក្រុមភេរវនិយម បានសរសេរឲ្យដឹងថា៖ «ជនដែលបានដឹកនាំ​ការវាយប្រហារ នៅទីក្រុង បាសឺឡូន សុទ្ធសឹងជាយុទ្ធជន របស់ក្រុមរដ្ឋអ៊ីស្លាម»។ សារដដែល បានសរសេរបន្តថា «ប្រតិបត្តិការខាងលើ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតប ទៅនឹងការអំពាវនាវ ឲ្យបើកការវាយប្រហារ ប្រឆាំងបណ្ដារដ្ឋសម្ព័ន្ធមិត្ត» ដែលបានធ្វើសង្គ្រាម ប្រឆាំងក្រុមរដ្ឋអ៊ីស្លាម [...]

ភេរវកម្មនៅ​បាសឺឡូន៖ បើក​ឡាន​បុក​មនុស្ស ស្លាប់​១៣​នាក់​យ៉ាង​តិច

ភេរវកម្មនៅ​បាសឺឡូន៖ បើក​ឡាន​បុក​មនុស្ស ស្លាប់​១៣​នាក់​យ៉ាង​តិច

មនុស្សយ៉ាងតិច១៣នាក់ បានស្លាប់ និងច្រើនជាង៥០នាក់ទៀត បានរងរបួស នៅក្នុងហេតុការណ៍ដ៏អាណោចអធម ដែលកើតឡើងកាលពីរសៀលថ្ងៃព្រហស្បត្តិ៍នេះ កណ្ដាលទីក្រុង បាសឺឡូន នៃប្រទេសអេស្ប៉ាញ។ រថយន្ដដឹកទំនិញ ធុនមធ្យមមួយគ្រឿង ត្រូវបានបើកបំបុក ចូលហ្វូងមនុស្ស តាមដងមហាវិថី «Ramblas» ដែលសម្បូរពោរពេញ ដោយអ្នកទេសចរណ៍​ របស់ទីក្រុងមួយនេះ ដែលស្ថិតនៅភាគខាងកើតប្រទេស ជាប់នឹងសមុទ្រមេឌីទែរ៉ាណេ។

សេចក្ដីរាយការណ៍ ដែលធ្លាក់មកដល់ នៅមុននេះបន្តិច បានឲ្យដឹងថា នគរបាលក្រុង បាសឺឡូន បានអះអាងថា​ ទង្វើខាងលើនេះ ជា«ការវាយប្រហារភេរវកម្ម» ហើយបុរសម្នាក់ ដែលស្ថិតក្នុងហេតុការណ៍ ត្រូវបានអាជ្ញាធរចាប់ខ្លួន។ នគរបាលបានបញ្ជាក់ទៀតថា គ្មានមនុស្សណាម្នាក់ បានលាក់ខ្លួន នៅក្នុងហាងលក់​ភេសជ្ជៈ កណ្ដាលទីក្រុងនោះទេ ដែលផ្ទុយស្រឡះ ពីព័ត៌មានមួយចំនួន [...]

ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​អ្នក​វិភាគ ដែល​ថា​លោក​ចង់​បាន​សន្លឹក​ឆ្នោត

ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​អ្នក​វិភាគ ដែល​ថា​លោក​ចង់​បាន​សន្លឹក​ឆ្នោត

«អ្នកណាធ្វើអត្ថាធិប្បាយលើរឿងនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់» នាយករដ្ឋមន្ត្រីកម្ពុជា ដែលស្ថិតក្នុងតំណែង តាំងពីជាង៣០ឆ្នាំ បានថ្លែងខ្លាំងដូច្នេះ ក្នុងព្រឹកថ្ងៃទី១៤ ខែសីហានេះ ព្រមានចាប់ខ្លួនជនណាក៏ដោយ ដែលលើកឡើងថា លោកចង់បានសន្លឹកឆ្នោត នៅក្នុងសំនុំរឿងជម្លោះព្រំដែន ជាមួយប្រទេសជិតខាង។

កាលពីថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានថ្លែងឡើងជាសាធារណៈ ជុំវិញជម្លោះព្រំដែន ខ្មែរ-ឡាវ ក្នុងនោះមានទាំងការបញ្ជា ឲ្យធ្វើការចល័តទ័ព និងសព្វាវុធ «យ៉ាងគគ្រឹកគគ្រេង» ឆ្ពោះទៅកាន់តំបន់ព្រំដែន ស្ថិតក្នុងខេត្តស្ទឹងត្រែង និងថែមទាំងបានដាក់ឱសានវាទ ទៅប្រទេសឡាវ សម្រាប់រយៈពេល៦ថ្ងៃ ដើម្បីឲ្យកងទ័ពឡាវ ដកចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ។ លុះព្រឹកស្អែកឡើង ត្រូវជាថ្ងៃសៅរ៍ លោក ហ៊ុន សែន បានធ្វើដំណើរទៅកាន់រដ្ឋធានី វៀងច័ន្ទ ប្រទេសឡាវ ដោយជួបជាមួយសមភាគីរបស់លោក (នាយករដ្ឋមន្ត្រីឡាវ) ដើម្បីជជែកគ្នា [...]

បើក​រថយន្ដ​បុក​បាតុករ​ប្រឆាំង​បាតុកម្ម នៅ​វៀជឺនី (អាមេរិក) ស្លាប់​៣នាក់

បើក​រថយន្ដ​បុក​បាតុករ​ប្រឆាំង​បាតុកម្ម នៅ​វៀជឺនី (អាមេរិក) ស្លាប់​៣នាក់

ការជួបជុំធ្វើបាតុកម្ម របស់ក្រុមស្ដាំនិយមជ្រុលអាមេរិក (ជាទូទៅ ជាក្រុមជាតិនិយមជ្រុល) នៅក្នុងក្រុង «Charlottesville» នៃរដ្ឋវៀជឺនី ( ភាគខាងកើតសហរដ្ឋអាមេរិក) បានប្រែក្លាយជាវិនាសកម្ម ដ៏ខ្លោចផ្សារមួយ នៅថ្ងៃសៅរ៍ទី១២ ខែសីហានេះ បណ្ដាលមកពីរថយន្ដមួយគ្រឿង ដែលត្រូវបានបើកបំបុក ចូលទៅក្នុងហ្វូងបាតុករមួយក្រុមទៀត ដែលបានមកជួបជុំគ្នា ដើម្បីសំដែងការប្រឆាំង នឹងបាតុកម្មខាងលើមុន។ មនុស្សបីនាក់ បានស្លាប់ ហើយ១៩នាក់ទៀត បានរងរបួស។

វីដេអូដែលត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្គម បានបង្ហាញឲ្យឃើញ ពីរថយន្ដពណ៌ខ្មៅមួយគ្រឿង បានបើកក្នុងល្បឿនដ៏លឿន បុករថយន្ដមួយគ្រឿង ដែលនៅពីមុខខ្លួន ហើយឃើញមានជនរងគ្រោះច្រើននាក់ បានប៉ើងខ្ទាតខ្លួន ដូចសំឡី។ បន្ទាប់មករថយន្ដពណ៌ខ្មៅនេះ បានបើកថយក្រោយវិញ នៅក្នុងចំណោមហ្វូងបាតុករ ដែលកំពុងតក់ស្លុត។

» បញ្ជាក់៖ រូបភាពខាងក្រោម អាចប៉ះពាល់អារម្មណ៍៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...