Posts in ‘ពិភពលោក’ Category

ករណី​ឃុំ​ខ្លួន កឹម សុខា «ត្រូវ​បាន​ប្ដឹង​ឡើង​ទៅ អ.ស.ប»

ករណី​ឃុំ​ខ្លួន កឹម សុខា «ត្រូវ​បាន​ប្ដឹង​ឡើង​ទៅ អ.ស.ប»

កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ដែលកំពុងមានវត្តមាន នៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ករណីឃុំខ្លួនឪពុករបស់កញ្ញា ដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជា ត្រូវបានក្រុមមេធាវីអន្តរជាតិ ក្រោមការពឹងពាក់ របស់ក្រុមគ្រួសាររបស់កញ្ញា ដាក់ទៅកាន់ក្រុមការងារ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកករណីឃុំខ្លួន តាមទំនើងចិត្ត ហើយពាក្យបណ្ដឹងនោះ ត្រូវបានក្រុមការងារខាងលើ ទទួលយកទៅចាត់ការហើយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ។ 

មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិរូបនេះ បានថ្លែងដូច្នេះនៅក្នុងវីដេអូផ្សាយផ្ទាល់មួយ នៅលើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា កាលពីមុននេះបន្តិច។ កញ្ញាអះអាងថា៖ «ក្នុងពេលទៅមុខទៀត អ្វីដែលនឹងអាចកើតឡើង គឺគេ(ក្រុមការងារ)នឹងសិក្សា ពីពាក្្យបណ្ដឹងនោះ គេនឹងទាក់ទងទៅខាងអាជ្ញាធរកម្ពុជា និងរដ្ឋាភិបាលជាដើម ដើម្បីសុំព័ត៌មានបន្ថែម ហើយគេក៏អាចបង្កើតជាការស៊ើបអង្កេតមួយ ដែលនឹងចុះទៅត្រួតពិនិត្យផ្ទាល់ [...]

ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​តំបន់​កាតាឡូញ នឹង​ចេញ​ក្នុង​ថ្ងៃ​នេះ

ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​តំបន់​កាតាឡូញ នឹង​ចេញ​ក្នុង​ថ្ងៃ​នេះ

មេធាវីរបស់លោក «Carles Puigdemont» បានអះអាងថា ដីកាឲ្យចាប់ខ្លួនកូនក្ដីរបស់ខ្លួន ត្រូវបានចៅក្រមស៊ើបអង្កេតអេស្ប៉ាញ អ្នកស្រី «Carmen Lamela» ចេញផ្សាយរួចហើយ ទៅកាន់អាជ្ញាធរ​នៃបណ្ដា​ប្រទេសនានា ក្នុងទ្វីបអ៊ឺរ៉ុប ដើម្បីបង្គាប់​ឲ្យនាំខ្លួនប្រធានាធិបតី នៃតំបន់កាតាឡូញ (Catalogne) រូបនេះ ត្រឡប់ចូលទៅឲ្យប្រព័ន្ធយុត្តិធម៌ របស់ប្រទេសអេស្ប៉ាញវិញ។

ប៉ុន្តែប្រភពមួយស្និតនឹងតុលាការអេស្ប៉ាញ បានបញ្ជាក់កាល ពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ក្នុងវេលាយប់ជ្រៅថា ដីកានោះ នៅមិនទាន់ត្រូវបានចៅក្រម សម្រេចចេញនៅឡើយ ហើយទំនងជាចេញផ្សាយ នៅថ្ងៃសុក្រទី៣ ខែតុលានេះ។

លោក «Paul Bekaert» ដែលជាមេធាវីរបស់លោក «Carles Puigdemont» បានប្រកាសកាលពីក្បាលព្រលប់ (ថ្ងៃព្រហស្បត្តិ៍) នៅតាមកញ្ចក់ទូរទស្សន៍​ប៊ែលហ្សិក​ថា៖ «កូនក្ដីរបស់ខ្ញុំ ទើបនឹងប្រាប់ខ្ញុំថា ដីកាឲ្យចាប់ខ្លួន ត្រូវបានសម្រេចចេញ ប្រឆាំងនឹងប្រធានាធិបតី [...]

រដ្ឋាភិបាល​អេស្ប៉ាញ យក​តំបន់​កាតាឡូញ​មក​គ្រប់​គ្រង​វិញ

រដ្ឋាភិបាល​អេស្ប៉ាញ យក​តំបន់​កាតាឡូញ​មក​គ្រប់​គ្រង​វិញ

ពលរដ្ឋឯករាជ្យនិយម ជាច្រើនសិបពាន់នាក់ បានប្រមូលគ្នាកាលពីយប់ម៉ិញ (ថ្ងៃសុក្រចូលមកថ្ងៃសៅរិ៍) កណ្ដាលក្រុង បាសឺឡូន (Barcelonne) ដើម្បីអបអរសាទរ ការប្រកាស«ឯករាជ្យ» ធ្វើឡើងដោយសភាស្វ័យត នៃតំបន់កាតាឡូញ (Catalogne) ដែលមានការចូលរួមប្រជុំ តែពីក្រុមតំណាងរាស្ត្រឯកបក្ស និយមការបំបែកទឹកដី កាលពីរសៀលថ្ងៃសុក្រ។ ប៉ុន្តែនៅព្រឹកថ្ងៃសៅរ៍នេះ មនុស្សជាច្រើនពាន់នាក់ផ្សេងទៀត ក៏បានជួបជុំគ្នា នៅរាជធានី ម៉ាឌ្រីត ដើម្បីគាំទ្រឲ្យរក្សាទុក តំបន់កាតាឡូញ នៅក្នុងទឹកដីអេស្ប៉ាញដែរ។ 

ក្នុងយប់ថ្ងៃសុក្រដដែលន រដ្ឋាភិបាលកណ្ដាល នៃប្រទេសអេស្ប៉ាញ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ម៉ារីយ៉ាណូ រ៉ាហ័យ (Mariano Rajoy) បានចាប់ផ្ដើមអនុវត្តន៍ នូវចំណាត់ការ«កណ្ដាប់ដៃដែក» ដែលបានគ្រោងទុក តាំងពីច្រើនសប្ដាហ៍មកនោះ ដើម្បីយកតំបន់ កាតាឡូញ មកគ្រប់គ្រងវិញ។ លោក រ៉ាហ័យ បានប្រកាសអនុវត្តន៍ នូវចំណាត់ការទាំងនេះភ្លាមៗ [...]

យន្ដហោះ​មួយ​គ្រឿង​ធ្លាក់​បោក​ខ្លួន​លើ​ផ្លូវ​ថ្នល់ នៅ​រដ្ឋ​ផ្លរីដា

យន្ដហោះ​មួយ​គ្រឿង​ធ្លាក់​បោក​ខ្លួន​លើ​ផ្លូវ​ថ្នល់ នៅ​រដ្ឋ​ផ្លរីដា

យន្ដហោះទេសចរណ៍ ធុនតូចពិសេស មួយគ្រឿង បានធ្លាក់បោកខ្លួន បន្ទាប់ពីបានបង្ខំចិត្តចុះចតជាបន្ទាន់ នៅលើផ្លូវថ្នល់មួយ ដែលមានរថយន្ដបើកត្រៀបត្រា បង្កភាពតក់ស្លុតមិនតិច ទៅដល់មនុស្សទាំងឡាយ ដែលបានឃើញទិដ្ឋភាព នៅផ្ទាល់ភ្នែក។ ឈុតឆាក់ដ៏ព្រឺព្រួច បានកើតឡើងតាំងពីថ្ងៃពុធកន្លងទៅ នៅក្នុងក្រុង ស៊ាំង ភីធើស្ប័រ (St. Petersburg) នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

រូបភាពដែលត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព និងដែលត្រូវបានទូរទស្សន៍ «Fox News» យកមកផ្សាយនោះ បានបង្ហាញឲ្យឃើញ ពីតួយន្ដហោះ ដែលបានទម្លាក់ខ្លួន នៅពីលើផ្លូវថ្នល់ ហើយបានបុករថយន្ដជាច្រើន ដែលកំពុងបើកបរនៅទីនោះ។ ទូរទស្សន៍ដដែលបានអះអាងថា ការធ្លាក់យន្ដហោះនេះ មិនបានធ្វើឲ្យ មានមនុស្សរបួសធ្ងន់ធ្ងរ ឬមនុស្សស្លាប់នោះទេ។

នគរបាលតំបន់បានអះអាងថា មនុស្ស៥នាក់ [...]

មន្ត្រីច្បាប់អេហ្សីព​ម្នាក់​​ឈ្នះ​ពាន​រង្វាន់ «Martin Ennals»

មន្ត្រីច្បាប់អេហ្សីព​ម្នាក់​​ឈ្នះ​ពាន​រង្វាន់ «Martin Ennals»

អ្នកឈ្នះជ័យលាភី នៃពានរង្វាន់ «Martin Ennals» ក្នុងឆ្នាំ២០១៧នេះ ត្រូវបានទៅលើលោក មហាមេដ ហ្សារ៉េ (Mohamed Zaree) មន្ត្រីផ្នែក​តុលាការមួយរូប​ របស់ប្រទេសអេហ្សីព។ ពិធីប្រគល់រង្វាន់ ត្រូវបានរៀបចំធ្វើ កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ដោយសាលាក្រុង ហ្សឺណែវ ក្នុងប្រទេសស្វីស ក្រោមអធិបតីរបស់ស្នងការរង នៃស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស។

ប៉ុន្តែគួរឲ្យស្ដាយ ដែលពិធីប្រគល់ពានរង្វាន់ខាងលើ មិនមានវត្តមានចូលរួម របស់លោក មហាមេដ ហ្សារ៉េ ទេ។ សកម្មជនសិទ្ធិមនុស្សរូបនេះ ត្រូវបានអាជ្ញាធរអេហ្សីព ហាមឃាត់មិនឲ្យចេញពីប្រទេស តាំងពីខែឧសភា ឆ្នាំទៅម៉ិញ។

រីឯមន្ត្រីខ្មែរទាំង៥នាក់ ដែលធ្វើការ​សិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា និងមន្ត្រីម្នាក់ទៀត មកពីប្រទេសសាលវ៉ាដ័រ ដែលត្រូវបានជ្រើសរើស ជាបេក្ខជន-នារីចុងក្រោយបង្អស់ សម្រាប់ការប្រកួតប្រជែងនេះ ទទួលបានត្រឹមតែជារង្វាន់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...