
ក្រុងព្យុងយ៉ាងមិនត្រឹមមិនបញ្ឈប់កម្មវិធីនុយក្លេអ៊ែរទេ តែថែមទាំងលក់សព្វាវុធខ្លួនទៀត
រដ្ឋលេខាធិការអាមេរិក លោក «Mike Pompeo» បានអំពាវនាវកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ទៅកាន់សហគមន៍អន្តរជាតិ ឲ្យ«រក្សាការដាក់សំពាធ ផ្នែកការទូត និងសេដ្ឋកិច្ច» ទៅលើប្រទេសកូរ៉េខាងជើង។ ស្របពេលជាមួយគ្នា របាយការណ៍សំងាត់មួយ បានលើកឡើងថា របបកុម្មុយនីស្ដិ៍ ក្រុងព្យុងយ៉ាង មិនបានបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងការផលិតកាំជ្រួចអន្តរទ្វីប នោះទេ។
របាយការណ៍សំងាត់នោះ មិនត្រូវបានបញ្ចេញឲ្យដឹង ឬផ្សព្វផ្សាយជាសាធារណៈទេ តែទីភ្នាក់ងារព័ត៌មាន «Reuters» ដែលទទួលបានឯកសារនោះ បានលើកឡើងថា ប្រទេសកូរ៉េខាងជើង បានរំលោភលើទណ្ឌកម្មទាំងឡាយ ដែលត្រូវបានដាក់ទៅលើខ្លួន។ ទីភ្នាក់ងារ «Reuters» បានអះអាងថា របាយការណ៍ ដែលត្រូវបានរៀបចំ អង្កេត ស្រាវជ្រាវឡើង ដោយក្រុមអ្នកជំនាញឯករាជ្យ តាំងពី៦ខែមកនោះ ត្រូវបានដាក់ទៅកាន់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ។
របាយការណ៍បានពន្យល់ថា ក្រុងព្យុងយ៉ាង មិនត្រឹមតែមិនបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ [...]