សុខ ទូច ត្រូវ សាយ ឈុំ តម្លើងឋានៈជាប្រធានរាជបណ្ឌិត្យសភា
ខិតខំបំពេញការងារ«បានល្អ» ពិតជាទទួលបាន ការ«លើកទឹកចិត្ត»។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សុខ ទូច សកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរៈ និងជាអនុប្រធានរាជបណ្ឌិត្យសភា ត្រូវបានលោក សាយ ឈុំ ក្នុងតួនាទីជាប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យតែងតាំង ឲ្យឡើងធ្វើជាប្រធានស្ថាប័នមួយនេះ ជំនួសអ្នកស្រី ខ្លូត ធីតា។
ព្រះរាជក្រឹត្យដែលចុះហត្ថលេខា ដោយអនុប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានធ្វើឡើង តាមការក្រាបបង្គំទូលថ្វាយ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ហើយព្រះរាជក្រឹត្យដដែល ក៏បានបង្គាប់មកលោក ហ៊ុន សែន វិញ ឲ្យទទួលបន្ទុក អនុវត្តន៍ព្រះរាជក្រិត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅដែរ។
ជាមួយនឹងតំណែងថ្មី លោក សុខ ទូច មានឋានៈស្មើ«រដ្ឋមន្ត្រី»។ លោកត្រូវបានគេស្គាល់ខ្លាំង នៅពេលលោកធ្វើការវិភាគ ទៅលើបញ្ហានយោបាយ និងសង្គម ក្នុងអំឡុងពេល មុនការបោះឆ្នោត ឆ្នាំ២០១៣ [...]