ប្រធានចលនាយុវជនគណបក្សសម រង្ស៊ី សង្ឃឹម«ឈ្នះចិត្ត» ក្នុងរឿងក្តីប្រឆាំង ហ៊ុន សែន (vdo)
ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីជំរះបញ្ជីគ្នា រវាងអ្នកនយោបាយខ្មែរ កំពុងតែកើតមានតទៅទៀត។ លោក សួង សុភណ្ឌ ប្រធានក្រុមយុវជនគណបក្សប្រឆាំងសម រង្ស៊ី បានដាក់ពាក្យបណ្ដឹងមួយ ទៅកាន់តុលាការក្រុងភ្នំពេញ ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហើយបានប្រាប់មនោរម្យព័ងអាំងហ្វូ ថាលោកនឹង«ឈ្នះចិត្ត» លោកហ៊ុន សែន។
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានប្រកាសថា នឹងប្តឹងបកទៅប្រធានចលនាយុវជនគណបក្សសម រង្ស៊ី ដែលបានប្តឹងលោក ពីបទមនុស្សឃាតគិតទុកជាមុនវិញ ក្នុងករណីមនុស្សផ្អើលជាន់គ្នា នៅកោះពេជ្រ កាលពីយប់ថ្ងៃទី២២ ចូលថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១០។ លោកបានថ្លែងឡើង ក្នុងពិធីចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លី [...]