ស្ដាប់អ្នកមក«បាតុកម្ម»ប្រឆាំងកឹម សុខា ត្អូញពី«បាតុកម្ម»
អ្នកចូលរួមធ្វើបាតុកម្មថ្ងៃទី០៩ខែមិថុនានេះ ជាទូទៅបានសម្តែងនូវការមិនពេញចិត្តចំពោះសំដីលោក កឹម សុខា ហើយបានថ្កោលទោសយ៉ាងដាច់អហង្កា និងមិនមានការលើកលែងណាមួយឲ្យប្រសើរឡើយ បើលោក កឹម សុខា មិនធ្វើការសុំទោសនោះ។ តែក្នុងចំណោមនោះ ក៏មានប្រជាពលរដ្ឋមួយចំនួនទៀត ដែលបានចូលរួមនោះ បានត្អូញថា ពួកគាត់មកទាំងបង្ខំចិត្តទេ។
បាតុកម្មប្រឆាំងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ (រូបថត MONOROOM.info/ O.Vary)
មនោរម្យព័ងអាំងហ្វូ សូមលើកយកពាក្យត្អូញត្អែររបស់បាតុករកំសត់ទាំងនោះ មកជម្រាបជូនដូចតទៅ៖
លោកអុំ ផា រុំ មកពីខេត្តកំពុងស្ពឺ ក្នុងសម្លៀកបំពាក់អាវផ្ទៃមេឃ មួកព៌ណស ដែលកាន់បដាសរសេរថា «កឹម សុខា ជាមនុស្សកំសាកជាងឌុច» បានបញ្ជាក់ថា [...]