Posts in ‘កម្ពុជា’ Category

បក្ស​សង្គ្រោះ​ជាតិ៖ គ្មាន​គណៈកម្មការ​ចម្រុះ​ឯករាជ្យ នាំ​ឲ្យ​មាន​មហា​បាតុកម្ម​អហិង្សា

បក្ស​សង្គ្រោះ​ជាតិ៖ គ្មាន​គណៈកម្មការ​ចម្រុះ​ឯករាជ្យ នាំ​ឲ្យ​មាន​មហា​បាតុកម្ម​អហិង្សា

ភ្នំពេញ៖ បើគ្មាន«គណៈកម្មការចម្រុះឯករាជ្យ» ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតី នៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែ​កក្កដានេះទេ «មហាបាតុកម្មអហិង្សា ដោយសន្តិភាព» នៅទូទាំងប្រទេសនឹងលេចជារូបរាង្គ នា«ថ្ងៃទី ៧ ខែកញ្ញាខាងមុខ​ជាប្រាកដ» តែមិនមែនជាបាតុកម្ម ផ្តួលរំលំរដ្ឋាភិបាលនោះទេ។ នេះបើតាមការអះអាងរបស់ លោក សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៩ ខែសីហា ព្រឹកម៉ិញនេះ នាទីស្នាក់ការគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែ។


នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌល​វត្ត​វង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)

លោក សម រង្ស៊ី បញ្ជាក់ថា ហេតុដែលនាំឲ្យគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើបាតុកម្មនេះ [...]

គណបក្ស​ប្រជាជន​ថា ការ​ធ្វើ​បាតុកម្ម​របស់​បក្ស​ប្រឆាំង​ «បំពាន»​រដ្ឋធម្មនុញ្ញ

គណបក្ស​ប្រជាជន​ថា ការ​ធ្វើ​បាតុកម្ម​របស់​បក្ស​ប្រឆាំង​ «បំពាន»​រដ្ឋធម្មនុញ្ញ

បន្ទាប់ពីសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៨ខែសីហា របស់គណបក្សសង្គ្រោះជាតិ ស្ដីពីការរៀបចំធ្វើបាតុកម្ម នៅថ្ងៃទី០៧ខែ​កញ្ញាខាងមុខ ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនោះ នៅថ្ងៃទី២៩ខែសីហានេះ ជាវេនរបស់គណបក្សប្រជាជនកម្ពុជា ដែលជា​គណបក្សកាន់អំណាចម្ដង ដែលបានហៅការរៀបចំបាតុកម្មនេះ ថាខុសរដ្ឋធម្មនុញ្ញ និងមានចេតនាបំផ្លាញ​ការ​បោះឆ្នោតមួយ ដែល​សាធារណមតិជាតិ និងអន្តរជាតិវាយតម្លៃថា«ត្រឹមត្រូវ»។


ផ្លាកតាំងបង្ហាញបុរសទាំងបី នៃគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ (រូបថត MONOROOM.info/ D.KEO)

សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២៩ខែសីហានេះ បានចាត់ទុកថា «ភាពមិនប្រក្រតី»នៃការបោះ​ឆ្នោត ដែលជាអំណះអំណាងដែលគណបក្សសង្គ្រោះជាតិ ថ្លែងយោងដើម្បីធ្វើបាតុកម្មនោះ ថាជា«លេស»មួយ។ [...]

កម្ពុជា៖ កាត់​ទោស​បារាំង​ម្នាក់ ជាប់​ពន្ធនាគារ​៧​ឆ្នាំ ពី​បទ​សេព​សន្ធវះ​​ជា​មួយ​​កុមារ

កម្ពុជា៖ កាត់​ទោស​បារាំង​ម្នាក់ ជាប់​ពន្ធនាគារ​៧​ឆ្នាំ ពី​បទ​សេព​សន្ធវះ​​ជា​មួយ​​កុមារ

ជនជាតិបារាំងម្នាក់ ដែលរងការឃាត់ខ្លួនជាច្រើនដង ទាំងនៅក្នុងប្រទេសបារាំងនិងនៅបរទេសនោះ ត្រូវបានតុលាការ​កម្ពុជា កាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ កាលពីថ្ងៃអង្គារទី២៧ខែសីហានេះ ពីបទសេពសន្ធវះជាមួយអនិតិជន។


រូបផ្សាយ បង្ហាញពីការអនុវត្តច្បាប់ នៅកម្ពុជា ជុំវិញបទល្មើសសេពកាមជាមួយកុមារ។

លោក ហ្សាក់ ហ្វីលីព អាល់ប៊ែរទីនី (Jacques Philippe Albertini) ជនជាតិបារាំង ដែលបានឃាត់ខ្លួននៅឆ្នាំ២០១២នោះ ត្រូវបានរកឃើញថាមានកំហុស ពីបទមានទំនាក់ទំនងផ្លូវភេទ ជាកុមារាជាច្រើននាក់អាយុ១២ឆ្នាំ នៅក្នុងសំនុំរឿងបី​ផ្សេង​គ្នា រវាងពីឆ្នាំ២០០៩មកទល់នឹងឆ្នាំ២០១២។ ប៉ុន្តែជនជាប់ចោទរូបនេះ នៅតែប្រកែកថាខ្លួនគ្មានទោសពៃរ៍អ្វីទាំងអស់។

ចៅក្រមសាលាដំបូងរាជធានី លោក សេង នាង [...]

វីដេអូ​នៃ​ការ​បើក​កញ្ចប់​សុវត្ថិភាពមួយ​ចំនួន សម្រាប់​ខេត្ត​បាត់ដំបង​​ថ្ងៃ​​​ទី​២៨​ខែ​សីហា

វីដេអូ​នៃ​ការ​បើក​កញ្ចប់​សុវត្ថិភាពមួយ​ចំនួន សម្រាប់​ខេត្ត​បាត់ដំបង​​ថ្ងៃ​​​ទី​២៨​ខែ​សីហា

ដើម្បីឆ្លើយតបទៅនឹង ការទទូចសួររបស់ប្រិយមិត្តភាគច្រើនដែលចង់ដឹងថា តើការប្រព្រឹត្តិទៅនៃការផ្ទៀងផ្ទាត់ លទ្ធផលនៃ​ការបោះឆ្នោតនៅមណ្ឌលមួយចំនួន នៅខេត្តបាត់ដំបង តាមរយៈការបើកកញ្ចប់សុវត្ថិភាព«ក» នៅទីស្ដីការ គ.ជ.ប កាលពី​ថ្ងៃទី២៨ខែសីហានេះ ទៅតាម​សេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាធម្មនុញ្ញនោះ មនោរម្យព័ងអាំងហ្វូសូមលើកយកវីដេអូ ដែល​អ្នកសារព័ត៌មានរបស់ទស្សនាវដ្ដី បានចុះទៅផ្តិតយកផ្ទាល់ មកជម្រាបជូនជាថ្មីដូចខាងក្រោម។


កញ្ចប់សុវត្ថិភាព ដែលត្រូវបានរក្សាទុកក្នុងបន្ទប់ដ៏ធំមួយ នៃទីស្ដីការ គ.ជ.ប។ (រូបថត MONOROOM.info/ O. Vary)

សូមទស្សនាដូចតទៅ៖

គណបក្ស​សង្រ្គោះ​ជាតិ សម្រេច​ធ្វើ​«មហា»​បាតុកម្ម​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា

គណបក្ស​សង្រ្គោះ​ជាតិ សម្រេច​ធ្វើ​«មហា»​បាតុកម្ម​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា

បន្ទាប់ពីការបរាជ័យ ក្នុងការចរចាបង្កើតគណៈកម្មការចម្រុះ ជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន៣ដងមកហើយនោះ គណបក្សសង្រ្គោះជាតិបានប្រកាសនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣នេះ ថាខ្លួននឹងរៀបចំធ្វើមហាបាតុកម្មអហិង្សា​នៅ​ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខ ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោត។


ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង លើកដៃនឹងធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ O. Vary)

សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣នេះបានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ​បានសម្រេចថានឹងធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣នេះពោល គឺមុនការប្រកាសលទ្ធផលបោះឆ្នោត​ផ្លូវការ១ថ្ងៃ ដែលគេរំពឹងថានឹងប្រកាសនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...