អ្នកវិភាគ៖ រដ្ឋាភិបាលគួរប្រយ័ត្ន ទោះសេដ្ឋកិច្ចកម្ពុជាកើនខ្ពស់ជាង៧%
បើទោះជាឆ្នាំ២០១៣កន្លងទៅនេះ កម្ពុជាមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងបន្តជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា និងមូលនិធិរូបីយ៍វត្ថុអន្តរជាតិ (IMF) និងស្ថាប័នមួយចំនួនទៀត បានរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងខ្ពស់ជាង៧%នៅឆ្នាំបន្តបន្ទាប់។ ប៉ុន្តែសម្រាប់អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានលើកឡើងថា រដ្ឋាភិបាលមិនគួរអួតអាងពីកំណើនសេដ្ឋកិច្ច ហើយមានការធ្វេសប្រហែស ក្នុងការកំណែទម្រង់នោះទេ ខណៈកម្ពុជាមានបញ្ហាស្អេកស្កះ ដែលត្រូវធ្វើការដោះស្រាយឲ្យមានប្រសិទ្ធភាព។
លោកស្រី គ្រីស្ទីន ឡាហ្គាដ ប្រធានមូលនិធិរូបីយ៍វត្ថុអន្តរជាតិ។ (រូបថត paperblog.fr)
សេដ្ឋកិច្ច - ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២ ខែ១២ [...]