គេហទំព័ររដ្ឋសភាកម្ពុជានៅតែបង្ហាញ សម រង្ស៊ី ជាតំណាងរាស្ត្រ
គូបដិបក្ខនយោបាយដ៏ខ្លាំងក្លា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមានឈ្មោះជាតំណាងរាស្ត្រ នៃមណ្ឌលខេត្តកំពង់ចាមនៅឡើយ រហូតមកដល់ម៉ោងនេះ នៅលើគេហទំព័ររបស់រដ្ឋសភាជាតិកម្ពុជា។
ដើម្បីដឹងច្បាស់ លោកអ្នកអាចចុចចូល ទៅកាន់ខ្សែភ្ជាប់នេះ ឬពិនិត្យលើរូបភាពខាងក្រោម ដែលត្រូវបានផ្តិតចេញពីអេក្រង់ (PrintScreen) នៃគេហទំព័ររបស់រដ្ឋសភាជាតិកម្ពុជា នៅមុនអត្ថបទនេះ ចេញផ្សាយបន្តិច។ (បច្ចុប្បន្នភាពបន្ថែមថ្មី៖ ទិន្នន័យក្នុងខ្សែភ្ជាប់ខាងលើ ត្រូវបានលប់ចេញពីគេហទំព័រហើយ បន្ទាប់ពីអត្ថបទនេះ របស់ទស្សនាវដ្ដី ចេញផ្សាយបានប៉ុន្មានម៉ោង។ ដូច្នេះ ប្រិយមិត្តមិនអាចមើលឃើញ ទិន្នន័យដើម ដូចក្នុងរូបខាងក្រោម និងដូចបានជម្រាបពីមុនមក ទៀតទេ។ តែលោកអ្នក [...]