ហ៊ុន សែន ឆេះដុំដាក់សាលាដំបូង រឿងដោះលែងឪពុកម្តាយ ថោង សារ៉ាត់
រដ្ឋាភិបាលបានកំពុងដុតដៃដុតជើង ស្វែងរកឃាតករសម្លាប់លោក អ៊ឹង ម៉េងជឺ ដោយសម្រេចចាប់បាន នូវជនល្មើសមួយសំបុក តែបែរជាត្រូវបានតុលាការសាលាដំបូង ហ៊ានធ្វើការដោះលែង។ នេះជាការថ្លែងទូលទុក្ខរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅក្នុងកម្មវិធី ចែកសញ្ញាបត្រ និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥។
ក្នុងការបង្ហាញជំហរ ថាលោកនឹងមិនជ្រៀតជ្រែក ឬគៀបសង្កត់ដល់ប្រព័ន្ធតុលាការនោះ លោកបានចាត់ទុកការដោះលែង ឪពុមម្តាយលោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំនេះ ថាជារឿងខុស ទៅនឹងនីតិវិធីច្បាប់ទៅទៀត។ លោកនាយករដ្ឋមន្រ្តីបាន អះអាងតាមពាក្យលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញថា លោកមិនបានដឹងនូវហេតុផលណាមួយនោះទេ ព្រោះជាការសម្រេចដោះលែងដោយតុលាការ ខណៈសមត្ថកិច្ចបានបញ្ជូនទៅតុលាការ នូវជនជាប់ចោទទាំងនេះ ជាមួយនឹងភស្តុតាងយ៉ាងរឹងមាំ។
លោកនាយករដ្ឋមន្រ្តីរូបនេះ [...]