Posts in ‘កម្ពុជា’ Category

EU ច្រានចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ជាតិ ថ្ងៃ២៩កក្កដា

EU ច្រានចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ជាតិ ថ្ងៃ២៩កក្កដា

«ការបោះឆ្នោតជាតិ ថ្ងៃទី ២៩ ខែកក្កដា មិនតំណាងឱ្យឆន្ទៈពិតប្រាកដ របស់អ្នកបោះឆ្នោតកម្ពុជា តាមបែបប្រជាធិបតេយ្យនោះទេ ហើយធ្វើឲ្យលទ្ធផល នៃការបោះឆ្នោតនេះ មិនមានភាពជឿជាក់បានឡើយ» នេះ ជាការបញ្ជាក់ច្បាស់ៗ របស់សហភាពអ៊ឺរ៉ុប តាមរយៈអ្នកនាំពាក្យ របស់ការិយាល័យអ៊ឹរ៉ុប ដើម្បីសកម្មភាព​ខាងក្រៅ (The European External Action Service ហៅកាត់ EEAS - ហៅកាត់ជា​ភាសាបារាំង SEAE)។

សេចក្ដីថ្លែងការណ៍​របស់អ្នកនាំពាក្យ ដែលចេញផ្សាយ នៅរសៀលថ្ងៃចន្ទ​នេះ ពីរាជធានីព្រុចហ្សែល (រាជាណាចក្រប៊ែលហ្សិក) បានពន្យល់ថា៖ «ការបោះឆ្នោតសកលនៅកម្ពុជា ថ្ងៃទី២៩ ខែកក្កដា បានធ្វើឡើង នៅក្នុងបរិយាកាសនយោបាយ រឹតត្បិតដ៏ខ្លាំងក្លា។ ក្នុងរយៈពេល [...]

អាមេរិក​​​​ថ្កោល​ទោស​ការ​បោះឆ្នោត​ «មិន​សេរី​ ឬយុត្តិធម៌»​ ​និង​ព្រមាន​ពី​ទណ្ឌកម្ម​បន្ថែម

អាមេរិក​​​​ថ្កោល​ទោស​ការ​បោះឆ្នោត​ «មិន​សេរី​ ឬយុត្តិធម៌»​ ​និង​ព្រមាន​ពី​ទណ្ឌកម្ម​បន្ថែម

ខុសគ្នាតែប៉ុន្មានម៉ោង ពោលគឺនៅល្ងាចថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដដែល (ល្ងាចនៅអាមេរិកខាងកើត ត្រូវជាព្រឹកស្អែកឡើង នៅកម្ពុជា) រដ្ឋាភិបាលអាមេរិកបានចេញប្រតិកម្មខ្លាំងៗ ទៅនឹងការបោះឆ្នោតជាតិ នៅកម្ពុជា ដោយហៅការបោះឆ្នោតនេះ មិនមានភាពសេរី ឬយុត្តិធម៌ នោះឡើយ។ តាមយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យរបស់សេតវិមាន បានប្រកាសថ្កោលទោស ការបោះឆ្នោតនេះ និងព្រមានចាត់វិធានការទណ្ឌកម្មបន្ថែមទៀត ប្រឆាំងមន្ត្រីរដ្ឋាភិបាលកម្ពុជា។

សេចក្តី​ថ្លែងការណ៍ ​របស់អ្នក​នាំពាក្យ​សេតវិមាន ដែលត្រូវបានផ្សាយបន្ត ដោយវិទ្យុសម្លេងសហរដ្ឋអាមេរិក «VOA» បាន​បញ្ជាក់​ថា៖ «សហរដ្ឋ​អាមេរិក​សោកស្តាយ​ ចំពោះ​​ការ​បោះឆ្នោតជ្រើសរើស​តំណាងរាស្ត្រ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា មិន​មានភាពសេរី ឬយុត្តិធម៌ ហើយ​ខកខាន ​មិន​បាន​តំណាង​ឲ្យ​ឆន្ទៈ ​របស់​ពលរដ្ឋ​កម្ពុជា»។

អ្នកនាំពាក្យបានបន្តថា៖ [...]

CPP សរសើរ គ.ជ.ប ថា​បាន​ធ្វើការ​«ប្រកប​ដោយ​វិជ្ជាជីវៈ»

CPP សរសើរ គ.ជ.ប ថា​បាន​ធ្វើការ​«ប្រកប​ដោយ​វិជ្ជាជីវៈ»

គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ បានចេញសេចក្តីថ្លែងការណ៍មួយ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នា២០១៨នេះ សម្តែង «សេចក្តីសោមនស្សរីករាយ ចំពោះសេចក្តីប្រកាសបណ្តោះ អាសន្នរបស់ គ.ជ.ប ដែលបង្ហាញថា ប្រជាជនកម្ពុជាជាង៨២.១៧ភាគរយ នៃអ្នកដែលមានឈ្មោះក្នុងបញ្ជី បានទៅចូលរួមបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦»។

តាមរយៈសេចក្ដីថ្លែងការណ៍ដដែលនោះ គណបក្សប្រជាជនកម្ពុជា បានកោតសរសើរ គ.ជ.ប ក្នុងការផ្តល់សេវាកម្ម ប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន ដើម្បីរៀបចំការបោះឆ្នោតជាសកលមួយនេះ ប្រកបដោយ «ភាពសេរី យុត្តិធម៌ និងតម្លាភាព»។

គណបក្សកាន់អំណាចចាស់វស្សានៅកម្ពុជា ក៏បានសំដែងការសរសើរផងដែរ ចំពោះប្រជាជនកម្ពុជាទាំងអស់ ដែលបានចូលរួមបោះឆ្នោត ដើម្បីអ្វីមួយ ដែលគណបក្សអះអាងថា ជាការ«ទ្រទ្រង់ប្រព័ន្ធនយោបាយ សេរី ពហុបក្ស» ហើយបានថ្លែងអំណរគុណ [...]

សម រង្ស៊ី ពន្យល់​ពី​ជ័យជំនះ​«ក្លែងក្លាយ»​របស់ ហ៊ុន សែន

សម រង្ស៊ី ពន្យល់​ពី​ជ័យជំនះ​«ក្លែងក្លាយ»​របស់ ហ៊ុន សែន

នៅលើបណ្ដាញសង្គម លោក សម រង្ស៊ី គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ បានពន្យល់ពីជ័យជំនះ «ងាយស្រួល» របស់បុរសខ្លាំង នៅកម្ពុជា ចេញពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ មួយ ដែលមេដឹកនាំប្រឆាំងរូបនេះ ហៅថា ជាការបោះឆ្នោត​«ក្លែងក្លាយ» ដោយបានមក ពីការបោះឆ្នោត ដែលគ្មាន «ការប្រកួតប្រជែងពិតប្រាកដ» បន្ទាប់ពីលោក ហ៊ុន សែន «បានរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្ស​ប្រឆាំង​តែមួយគត់ ដែលអាចដណ្តើមយកជ័យជំនះ»។

ប្រធានចលនាសង្គ្រោះជាតិ បានពន្យល់ក្នុងន័យដើមទាំងស្រុងថា៖ 

«ជ័យជំនះនេះ គ្មានន័យអ្វីទេ ហើយមិនអាចដោះស្រាយវិបត្តិនយោបាយ ដែលប្រទេសកម្ពុជា កំពុងតែប្រឈម។ សម្រាប់មហាជន ដែលមិនមានជម្រើស ក្នុងការបញ្ចេញមតិ ដោយសារតែអវត្តមានគណបក្សសង្គ្រោះជាតិ លទ្ធផលនៃការបោះឆ្នោតនេះ មិនអាចឆ្លុះបញ្ចាំង ឆន្ទៈប្រជារាស្ត្រខ្មែរបានទេ។ ជាលើកទីមួយ ក្នុងរយៈពេល ២៥ [...]

បេក្ខជន​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បោះឆ្នោត​រួច​ទាំង​គ្មាន​គូប្រជែង

បេក្ខជន​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បោះឆ្នោត​រួច​ទាំង​គ្មាន​គូប្រជែង

ព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ហ៊ុន សែន បានហុចចង្អុលដៃជ្រលក់ថ្នាំខ្មៅរបស់លោក ដើម្បីបង្ហាញថា លោកបានបោះឆ្នោតរួចហើយ នៅក្នុងការិយាល័យបោះឆ្នោត ក្នុងសាលាគរុកោសល្យវិក្រិត្យការ ក្រ‌ុងតាខ្មៅ ខេត្តកណ្តាល។ លោកនាយករដ្ឋមន្ត្រីផុតអាណត្តិរូបនេះ បានទៅបោះឆ្នោត ជាមួយនឹងភរិយារបស់លោក អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។

លោក ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រីតែម្នាក់ និងមិនអាចប្រជែងបាន មកពីគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយរូបលោកផ្ទាល់ សម្រាប់ប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ ដែលមានពោរពេញ ដោយភាពចម្រូងចម្រាស។

ក្រុមអ្នកឃ្លាំមើល បានរំពឹងថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច តាំងពី៣៩ឆ្នាំ និងលោក ហ៊ុន សែន ដែលកាន់តំណែង ជានាយករដ្ឋមន្ត្រី តាំងពី​៣៣​ឆ្នាំមកនោះ នឹងឈ្នះការបោះឆ្នោតលើកនេះ យ៉ាងងាយស្រួល ដោយសារតែអតីតគណបក្សកុម្មុយនីស្ដ៍ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...