ហេង សំរិន៖ ដកតំណែង កឹម សុខា តាមញត្តិតំណាងរាស្រ្ត៦៣រូប
អង្គកិច្ចប្រជុំសភាពេញអង្គ ដែលមានវត្តមាន នៃអ្នកតំណាងរាស្រ្ត៦៨រូប មកពីគណបក្សប្រជាជនកម្ពុជា បាន«ស្រុះស្រួលគ្នាជាឯកច្ឆ័យ» ក្នុងការទម្លាក់លោក កឹម សុខា ពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ។
តាមសកម្មភាព នៃកិច្ចប្រជុំពេញអង្គ ពាក់ព័ន្ធនឹងការដកតំណែងលោក កឹម សុខា តាមរយៈការបោះឆ្នោតនោះ ត្រូវទទួលបានលទ្ធផល នៃសម្លេងគាំទ្រឲ្យទម្លាក់លោក កឹម សុខា ៦៨ លើ ៦៨ សម្លេង។ សម្លេងសំខាន់ៗ ក្នុងការបោះឆ្នោត គាំទ្រទម្លាក់លោក កឹម សុខា នោះរួមមាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន, ប្រធានរដ្ឋសភាលោក ហេង សំរិន, អនុប្រធានទីមួយ នៃរដ្ឋសភាលោក ង៉ួន ញិល, រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមតំណាងរាស្រ្ត មតិភាគច្រើនក្នុងរដ្ឋសភា លោក ស ខេង។
ក្នុងកិច្ចប្រជុំពេញអង្គនេះ ប្រធានរដ្ឋសភា លោក ហេង សំរិន បានលើកឡើងថា៖ «ការបោះឆ្នោតដកតំណែង អនុប្រធានទីមួយនៃរដ្ឋសភា ពីឯកឧត្តម កឹម សុខា យោងលើញត្តិ [...]