Posts in ‘កម្ពុជា’ Category

ហ៊ុន សែន ស្នើ​ពលរដ្ឋ​រស់​តាម​ព្រំដែន កុំ​ឲ្យ​ជួល​ដី​ឲ្យ​បរទេស

ហ៊ុន សែន ស្នើ​ពលរដ្ឋ​រស់​តាម​ព្រំដែន កុំ​ឲ្យ​ជួល​ដី​ឲ្យ​បរទេស

រដ្ឋាភិបាលកម្ពុជានឹងចេញជា«សារាចរ» ស្នើទៅប្រជាពលរដ្ឋ ដែលរស់នៅតាមព្រំដែន «កុំអោយជួលដី (ស្រែ ឬចំការ) ឲ្យបរទេស» ឲ្យទៅជនជនជាតិវៀតណាម រួមទាំងថៃ និងលាវជាដើម ដើម្បីជៀសវាង បញ្ហា​ដីខ្មែរ​ស្រែវៀតណាម, ដីខ្មែរស្រែថៃ ឬដីខ្មែរស្រែលាវ ជាដើម។ នេះបើតាមទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន ដែល​សរសេរឲ្យដឹង ពីដំណឹងនេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។

ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្នុងថ្ងៃទី១៣ដដែលនេះ លោកនាយករដ្ឋមន្រ្តី បានចាត់ទុកបញ្ហា នៃ​ការហាម​ឃាត់ប្រជាពលរដ្ឋតាមព្រំដែន មិនឲ្យជួលដីឲ្យបរទេសនោះ ថាជា«ដំណឹង»មួយ យ៉ាងសំខាន់។ លោក​បន្តថា ក្រៅពីការហាមឃាត់នេះ រដ្ឋាភិបាលកម្ពុជា នឹងមានវិធានការថ្មីមួយ ក្នុងការ«អភិវឌ្ឍន៍» នៅ​តាម​ព្រំដែន ជាមួយនឹងការសាងសង់ លំនៅដ្ឋានសម្រាប់កងទ័ពជាដើម។ លោក ហ៊ុន សែន បាន​សរសេរ​ឲ្យ​ដឹងថា៖ «រាជរដ្ឋាភិបាលនឹងពិនិត្យ មើលស្ថានភាពជាក់ស្តែង នៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការ អភិវឌ្ឍន៍ [...]

សាលា​ដំបូង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន សម រង្ស៊ី មេបក្ស CNRP

សាលា​ដំបូង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន សម រង្ស៊ី មេបក្ស CNRP

ដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញដោយព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ី វណ្ណនី ចុះថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានធ្វើការចោទប្រកាន់ ទៅលើលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍សាធារណៈ និង​ញុះ​ញង់​ឲ្យមានការរើសអើង ទៅលើលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​២០០៨ នៅរាជធានីភ្នំពេញ។

តាមដីកានោះ បានបង្ហាញថា ការសម្រេចចាប់ខ្លួនលោកសមរង្ស៊ី ត្រូវបានធ្វើឡើងតាមអំណាចសាលដីកា ជាស្ថាព​រ របស់សាលាឧទ្ធរណ៍ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីលោកព្រះរាជអាជ្ញារង លោក ស៊ី វណ្ណនី ជុំវិញការ​ចេញ​ដីកានេះបានឡើយ ព្រោះមិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែតាមដីកាបង្គាប់ ឲ្យចាប់ខ្លួននេះ លោកបាន​បង្ហាញ ការយល់ឃើញរបស់លោក ជុំវិញការចេញដីកាឲ្យចាប់ខ្លួន ដោយយោង «តាមអំណាចសាលក្រម និង​សាល​ដីកា​ស្ថាពរខាងលើ បានចូលជាស្ថាពរ [...]

ភេរវកម្ម​នៅ​ប៉ារីស៖ ហ្វេសប៊ុក ហ៊ុន សែន ឲ្យ​តួ​លេខ​អ្នក​ស្លាប់​ខុស

ភេរវកម្ម​នៅ​ប៉ារីស៖ ហ្វេសប៊ុក ហ៊ុន សែន ឲ្យ​តួ​លេខ​អ្នក​ស្លាប់​ខុស

ប្រជាជនបារាំង ដែលកំពុងរងនូវការតក់ស្លុត ក្នុងអំពើភេរវកម្មបាញ់ប្រហារ ដោយយុទ្ធជនស្ម័គ្រ​ព្រះ​អាឡាហ៍ របស់ក្រុមរដ្ឋអ៊ីស្លាម កណ្ដាលរដ្ឋធានីនោះ ទំនងជាបានធូរស្បើយបន្តិច នឹងសារចូលរួមរំលែកទុក្ខ សរសេរ​ជាភាសាបារាំង របស់នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើរទៅកាន់លោកប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) កាលពីព្រឹកថ្ងៃសៅរ៍នេះ។ ប៉ុន្តែប្រជាជនបារាំង អាចនឹងអាក់អន់ស្រពន់ចិត្ត ទៅ​នឹង​តួលេខ​អ្នកស្លាប់ នៅក្នុងព្រឹត្តិការណ៍នេះ ដែលទំព័រហ្វេសប៊ុកផ្លូវការ របស់នាយករដ្ឋមន្ត្រី បីទសវត្សន៍​របស់​កម្ពុជា បាន​សរសេរ​តម្លើង ដល់ទៅជាង១០ ឬជាង២០នាក់។

ជាមួយនឹងសាររំលែកទុក្ខ និងរូបថតប៉ុន្មានសន្លឹក ដែលនិយាយពីព្រឹត្តិការណ៍ ភេរវកម្មកណ្ដាលរដ្ឋធានី ប៉ារីស និងដែលបង្ហោះ នៅលើទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន អ្នកគ្រប់គ្រងទំព័រនេះ (Admin) ឬ​អាច​ជា​លោក ហ៊ុន សែន តែម្ដង បានសរសេរអមថា៖ [...]

មន្រ្តី CNRP ថា​តុលាការ​ចេញ​ដីកា​«ផ្កា​ននោង» ឲ្យ​ចាប់ សម រង្ស៊ី

មន្រ្តី CNRP ថា​តុលាការ​ចេញ​ដីកា​«ផ្កា​ននោង» ឲ្យ​ចាប់ សម រង្ស៊ី

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានទេ ជុំវិញ​ដីកាបង្គាប់ឲ្យចាប់ខ្លួន សម រង្ស៊ី ក្នុងបទល្មើសដែលបានចប់ តាំងពីឆ្នាំ២០០៣។ តែក្នុងកិច្ចសម្ភាស​ជា​មួយ​មន្រ្តីជាន់ខ្ពស់ម្នាក់ នៃគណបក្សសង្គ្រោះជាតិ បាន​ចាត់​ទុក​ដីកា ដែលចេញដោយបុគ្គល នៃព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ថាជាដីកា«ផ្កា ននោង»។

លោក រស់ សួរ មន្រ្តីបច្ចេកទេសជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ បានបង្ហាញការហួសចិត្ត ចំពោះ​ដីកា​នោះ​ប្រាប់ទស្សនាវដ្តីថា «សម័យនេះហើយ តុលាការនៅតែចេញដីការ ផ្កាននោង ទៀត»។ លោកបាន​ពន្យល់​ថា ដីកានោះ គ្រាន់តែជាការបន្លាចគេឯង គ្រាន់តែលំអរ ឬបំភាន់ភ្នែក អ្នកមិនដឹងប៉ុណ្ណោះ។ លោក​បាន​ថ្លែងឲ្យដឹងថា៖ «របស់ឆើត ដូចផ្កាននោង ដាក់ទៅកង្កែបវាស៊ី តែគ្មានរស់ជាតិទេ។ (...) បានគ្រាន់​ល្អ​មើល កង្កែបវាអាចស៊ី... តែសម្រាប់មនុស្សគេមិនស៊ីទេ។»

[...]
ភេរវកម្មនៅប៉ារីស៖ ប្រធានាធិបតី​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន

ភេរវកម្មនៅប៉ារីស៖ ប្រធានាធិបតី​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន

នៅក្នុងបទអន្តរាគមន៍ នៅតាមកញ្ចក់ទូរទស្សន៍ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានប្រកាសទៅកាន់ប្រជាជាតិ ទាំងអារម្មណ៍ក្ដុកក្ដួល ថាលោកបានកោះប្រជុំជាបន្ទាន់ នូវ​គណៈ​រដ្ឋមន្ត្រី ជាលក្ខណៈវិសមញ្ញមួយ ដើម្បីដាក់«ប្រទេសបារាំងទាំងមូល ទៅក្នុងភាពអាសន្ន» បន្ទាបពី​ការ​វាយ​ប្រហារជាច្រើន ត្រូវបានធ្វើឡើង នៅកណ្ដាលរដ្ឋធានីប៉ារីស។ ព្រំដែនរបស់បារាំង ក៏ត្រូវបានបិទ ក្នុង​អំឡុង​ពេលនេះដែរ។

លោកប្រធានាធិបតី បានស្នើឲ្យមាន«អន្តរាគមន៍ពីកងទ័ព» ដើម្បីបញ្ជៀសការវាយប្រហារផ្សេងទៀត ហើយ​បានប្រកាសថា នឹង«ចល័តគ្រប់កងកម្លាំង ដែលមានទាំងអស់» ដើម្បីតាមចាប់ខ្លួន ភេរវជន និងផ្ដល់​សុវត្ថិភាព ទៅដល់សង្កាត់ទាំងឡាយ ដែលទើបនឹងរងការវាយប្រហារនេះ។ លោក ហូឡង់ បាន​ថ្លែង​ឡើង​ថា៖ «ខ្ញុំ​ក៏​បាន​ស្នើ​សុំ​កងទ័ព ឲ្យចូលអន្តរាគមន៍ ក្នុងហេតុការណ៍នេះដែរ។ ពេលនេះ កងកម្លាំងទាំងនោះ កំពុង​ស្ថិត​នៅ​ក្នុង​តំបន់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...