ចាប់ខ្លួន សម រង្ស៊ី៖ ទូតអាមេរិក អ.ស.ប និងអង្គការ១៩ ប្រតិកម្ម
ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ក៏បានបង្ហាញពីកង្វល់របស់ខ្លួន ចំពោះការដកលោក សម រង្ស៊ី ចេញពីសមាជិកភាពតំណាងរាស្រ្ តនៃរដ្ឋសភា និងការធ្លាក់ចុះថែមទៀត នៃបរិយាកាសប្រជាធិបតេយ្យ របស់ប្រទេសកម្ពុជា។ ស្ថានទូតអាមេរិក បានអំពាវនាវថា៖ «យើងមានកង្វល់យ៉ាងជ្រាលជ្រៅ ចំពោះការដកលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ចេញពីរដ្ឋសភាជាតិ នៅថ្ងៃនេះ ដែលត្រូវបានធ្វើឡើង ជាឯកតោភាគី ដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ យើងសូមអំពាវនាវ អោយរដ្ឋសភាជាតិ ប្រគល់សមាជិកភាព ក្នុងសភាជាតិ និងផ្តល់អភ័យឯកសិទ្ធិសភា ជូនលោក សម រង្ស៊ី វិញជាបន្ទាន់។»
ស្ថានទូត បានបន្តអះអាងទៀតថា៖ «យើងសូមអំពាវនាវផងដែរ ដល់រដ្ឋាភិបាល អោយដកចេញនូវដីការចាប់ខ្លួនលោក សម រង្ស៊ី ទាក់ទងនឹងការចោទប្រកាន់ ស្តីពីបទបរិហារកេរ្តិ៍ ដែលមានអាយុកាល ៧ ឆ្នាំមកហើយ ហើយអនុញ្ញាតអោយរូបលោក [...]